ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​កម្ពុជា 4-0 តែ​គ្រូបង្វឹក​ក្រុម​អុី​រ៉ា​ក់ថា​នៅ​ស្ទើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​អ៊ីរ៉ា​ក់​នៅ​ទឹកដី​របស់ខ្លួន​ជាមួយ​លទ្ធផល ០​ទល់​៤ ក្នុង​ព្រឹត្តិការណ៍ វគ្គ​ជម្រុះ​ជុំ​ទី​២​ពានរង្វាន់​បាល់ទាត់​ពិភពលោក​២០២២ (2022 FIFA World…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​អ៊ីរ៉ា​ក់​នៅ​ទឹកដី​របស់ខ្លួន​ជាមួយ​លទ្ធផល ០​ទល់​៤ ក្នុង​ព្រឹត្តិការណ៍ វគ្គ​ជម្រុះ​ជុំ​ទី​២​ពានរង្វាន់​បាល់ទាត់​ពិភពលោក​២០២២ (2022 FIFA World Cup qualification-AFC) ក្នុង​ការ​ប្រកួត​នា​យប់​ថ្ងៃ​ទី​១៥ ខែ
តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

នេះ​ជា​ការ​ចាញ់​លើក​ទី​៣​ហើយ ក្នុង​ចំណោមការ​ប្រកួត​ចំនួន​៤​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ក្នុង​នោះ​ក្រុម​កម្ពុជា​លេង​ស្មើ​ក្រុម​ហុងកុង១​ទល់​១ ក្នុង​ទឹកដី ចាញ់​ក្រុម​បា​រ៉ែ​ន០​ទល់​១ ក្នុង​ទឹកដី ចាញ់​ក្រុម​អ៊ីរ៉​ង់០​ទល់​១៤ ក្រៅ​ទឹក ដី និង​ចាញ់​ក្រុម​អ៊ី​រ៉ា​ក់០​ទល់​៤ ក្នុង​ទឹកដី ។

ជ័យជម្នះ៤​ទល់​០ របស់​ក្រុម​អ៊ី​រ៉ា​ក់លើ​ក្រុមកម្ពុជា គឺ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Ibrahim
Bayesh នៅ​នាទី​ទី​២២ និង​កីឡាករ Mohanad Ali នៅ​នាទី​ទី​៤១ នៃ​តង់​ទី​១ ។ គ្រាប់​ទី​៣ ​និង​ទី​៤ រកបាន​នៅ​តង់​ទី​២​ដោយ​កីឡាករ Amjad Attwan នៅ​នាទី​ទី​៥៧ និង​កីឡាករ Al-Qafaje នៅ​នាទី​ទី​៦២ ។

លោក Srečko Katanec គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អុី​រ៉ា​ក់បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ ក្រោយ​ពី​ចប់​ការ​ប្រកួត​ថា «​ខ្ញុំ​សម្ដែង​ការ​អបអរ​ដល់​កីឡាករ​របស់ខ្ញុំ ដែល​ធ្វើ​បាន​យ៉ាង​ល្អ លេង​បាន​យ៉ាង​ល្អ ។ ក្នុង​បាល់ទាត់​យើង​ត្រូវការ​រក​គ្រាប់​បាល់​ច្រើន​គ្រាប់ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​រកបាន​៣​ពិន្ទុ​»​។

លោក​បន្ត​ថា «​ខ្ញុំ​យល់​ស្រប​ដែល​ថា កម្ពុជា​ខ្សោយ​បាល់ទាត់ ព្រោះ​កម្ពុជា​មាន​មាឌតូច​បន្តិច​មែន។ យើង​បាន​គាបសង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​ប៉េ​ណា​ល់​ទី​របស់​កម្ពុជា ហើយ​យើង​បាន​បង្កើត​ឱកាស​ទាត់​បញ្ចូល​ទី ។ ខ្ញុំ​គិត​ថា វាដូចជានៅស្ទើរ យើង​គួរតែ​អាច​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត តាម​ការ​ទាត់​ពីក្រោម​ទៅ​វិញ​» ៕

​កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ