កុំ​ចេះ​តែ​លេង TikTok ឥតប្រយោជន៍​ត្រូវ​ចេះ​រក​លុយ​ពី​វា​ផង !


កម្មវិធី TikTok របស់​ក្រុមហ៊ុន Bytedance របស់​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ថត​វី​ដេ​អូ​កំប្លែង​ៗ និង​គួរ​ឲ្យ​ទាក់ទាញ​ដែល​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ពិភពលោក ។ នៅ​ខែកុម្ភៈ​កន្លង​មកនេះ​មាន​មនុស្ស​ទាញ​កម្មវិធី​ខាងលើ​ដល់​ទៅ​១​ប៊ី​លាន​ដង​ទៅ​ហើយ ។ ហើយ​វា​ជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ផ្សាយពាណិជ្ជកម្ម ព្រោះតែ​ចំនួន​អ្នក​ប្រើប្រាស់​រាប់​លាន​ជា​យុវវ័យ ។

ជា​ទូទៅ តារា​លើ TikTok រក​ចំណូល​បាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​លើ​វី​ដេ​អូ​ដែល​ពួក​គេ​ចែករំលែក ។ លោក Javi Luna ដែល​ជាតា​រា TikTok មួយ​រូប​បាន​ចែករំលែក​មក​ថា កម្មវិធី​នេះ​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង Instagram ច្រើន ព្រោះ​អ្នក​អាច​រក​លុយ​បាន​បន្ទាប់​ពី​ពេល​ដែល​អ្នក​ទទួល​បានការ​គាំទ្រ​ច្រើន​ជា​មុន​សិន ។

លោក​បាន​ចាប់ផ្តើម​លើ TikTok នៅ​ឆ្នាំ​២០១៨ ជាមួយនឹង​វី​ដេ​អូ​កំប្លែង​ៗ​ដែល​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង និង​ជួយ​ឲ្យ​លោក​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ដទៃ និង​ចាប់ផ្តើម​រក​ប្រាក់​ចំណូល​ផង​ដែរ ។

សម្រាប់​មនុស្ស​មួយ​ចំនួន​ដូច​ជា លោក Josh Shepherd វិញ​វា​ជា​ឱកាស​អាជីវកម្ម​មួយ​ដែល​បង្ក​ឲ្យ​លោក​ចាប់ផ្តើម​ភ្នាក់ងារ​ចាត់ចែង​អ្នកមាន​ទេ​ព្យ​កោសល្យ​ឈ្មោះ​ថា Influentially ប្រមាណ​មួយ​ឆ្នាំ​មុន ។ ក្រុមហ៊ុន​របស់​លោក តំណាង​តារា​ចំនួន​១៥ ដែល​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​លើ TikTok ដែល​សរុប​មាន​អ្នកគាំទ្រ​ប្រមាណ​១៥​លាន​នាក់ ។ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់​ថា​តារា TikTok មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​តារា​លើ TouTube ឬ​ប្រព័ន្ធ​សង្គម​ដទៃ​ឡើយ​ព្រោះ​ក្រុមហ៊ុន​នេះ​នៅ​វ័យក្មេង​នៅឡើយ ។

យ៉ាងណា​ក្តី ប្រាក់​ចំណូល​របស់​ពួក​គេ​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ព្រោះ​បច្ចុប្បន្ន​នេះ​ពួក​គេ​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​អ្នកគាំទ្រ​របស់​ខ្លួន​ដូច​ជា​អាយុ និង​ភេទ​ជាដើម ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្កើត​វី​ដេ​អូ​តាម​តម្រូវការ និង​ចំណូលចិត្ត​របស់​អ្នកគាំទ្រ​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ