ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហិ.ង្សា​​… ​ដុត​រថយន្ត គប់​ដុំ​ថ្ម​ និង​ដប​សាំង​ដុត​មក​លើ​ប៉ូលិស

4 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ សភាពការណ៍​បន្ត​តានតឹង​ខ្លាំង​នៅ​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ ដោយ​ពួក​សកម្ម​ជន​ឯករាជ្យ​និយម បាន​ប្រឈម​មុខជា​មួយ​កងកម្លាំង​ប៉ូលិស សម្រាប់​យប់​ទី​៣​ជាប់​ៗ​គ្នា ក្នុង​ទីក្រុង​ជា​ច្រើន​នៃ​តំបន់​នោះ​។ ពួក​បាតុករ​រហូត​ដល់​ប៉ុនប៉ង​បាញ់​កាំជ្រួច​ភ្លើង តែ​ពុំ​បាន​ជោគ​ជ័យ​​សំដៅ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ប៉ូលិស​។ អាជ្ញាធរ​មូលដ្ឋាន​កា​តា​ឡូញ​នា​ថ្ងៃ​ទី​១៧​…

ប្រទេស​អេ​ស្ប៉ា​ញ ៖ សភាពការណ៍​បន្ត​តានតឹង​ខ្លាំង​នៅ​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ ដោយ​ពួក​សកម្ម​ជន​ឯករាជ្យ​និយម បាន​ប្រឈម​មុខជា​មួយ​កងកម្លាំង​ប៉ូលិស សម្រាប់​យប់​ទី​៣​ជាប់​ៗ​គ្នា ក្នុង​ទីក្រុង​ជា​ច្រើន​នៃ​តំបន់​នោះ​។ ពួក​បាតុករ​រហូត​ដល់​ប៉ុនប៉ង​បាញ់​កាំជ្រួច​ភ្លើង តែ​ពុំ​បាន​ជោគ​ជ័យ​​សំដៅ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ប៉ូលិស​។

អាជ្ញាធរ​មូលដ្ឋាន​កា​តា​ឡូញ​នា​ថ្ងៃ​ទី​១៧​ តុលា បាន​បរិហារ​ចំពោះ​អំពើ​ហិង្សា​ទាំងនោះ ចំណែក​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​អះអាង​ថា ​ត្រៀម​ធ្វើ​អន្តរាគមន៍​។ បន្ទាប់​ពី​ដើរហើរ​ក្បួន​ដោយ​សន្តិវិធី​របស់​បាតុករ​ច្រើន​ពាន់​នាក់​នៅ​ទីក្រុង​បា​សឺ​ឡោ​ន ពួក​សកម្មជន​វ័យក្មេង​ច្រើន​រយ​នាក់​ស្លៀកពាក់​ខ្មៅ ពាក់​ម៉ាស់​បិទមុខ ​និង​ពាក់មួក​កាស់ បាន​បង្កើត​ជា​របាំង​នានា​ហើយ​នាំ​គ្នា​ដុត មិនតែប៉ុណ្ណោះ​ដើរ​ដុត​រថយន្ត​នានា គប់​ដុំ​ថ្ម​ និង​ដប​សាំង​ដុត​មក​លើ​ប៉ូលិស​។

ជា​លើក​ដំបូង​ប៉ូលិស​កា​តា​ឡូញ រាយការណ៍​ពី​ការ​គប់​ដប​សាំង​ដុត​និង​ដប​ទឹក​អា​ស៊ី​ត​។ ពួក​បាតុករ​រហូត​ដល់​ប៉ុនប៉ង​បាញ់​កាំជ្រួច​ភ្លើង ប្រឆាំង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ប៉ូលិស​តែ​ពុំ​សម្រេច​។ ការ​ប៉ះទង្គិច​គ្នា​ក៏​កើត​មាន​ក្នុង​ទីក្រុង​ដទៃ​ៗ​ទៀត ដូច​ជាទី​ក្រុង​តា​រ៉ា​ហ្គោ​ន​និង​ឡី​ដា​។ នៅ​មុខ​របាំង​ដែល​ដុត​ពួក​បាតុករ​វ័យក្មេង​ដែល​បិទមុខ បាន​នាំ​គ្នា​ស្រែ​កថា នេះ​ពុំ​មែន​ជា​អំពើ​ហិង្សា​ទេ​តែ​ជា​ស្វ័យការពារ​។

បាតុកម្ម​ផ្ទុះ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៤​តុលា​មក​ក្រោយ​ពី​តុលាការ​កំពូល កាត់ទោស​ដាក់គុក​ច្រើន​ឆ្នាំ​មេដឹកនាំ​ជាន់ខ្ពស់​ឯករាជ្យ​និយម​កា​តា​ឡូញ​៩​នាក់ ពី​បទ​ប៉ុនប៉ង​បំបែក​តំបន់​នោះ​ចេញពី​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ​២០១៧​។

មនុស្ស​ប្រមាណ​ជា​៥០​នាក់​ទទួល​ការ​ព្យាបាល​របួស ក្នុង​នោះ​៣២​នាក់់​ក្នុង​ក្រុង​បា​សឺ​ឡោ​ន​តែ​មួយ​គត់ ក្រោយ​ពី​មនុស្ស​១២៣​នាក់ រង​របួស​នា​យប់​ថ្ងៃ​ទី​១៥​មក​១៦​តុលា​។ មនុស្ស​យ៉ាងតិច​២០​នាក់​ត្រូវ​ចាប់ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ