ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនេះ ​អាជ្ញាធរកំពុងឆ្លើយដាក់គ្នា..!

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ករណី​ចាក់​ដី​រំលោភ​យកចំណី​ព្រែក​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ បាន​បង្ក​ឲ្យមានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ ដោយ​ចោទ​ថា​មានការ​ឃុបឃិត​គ្នា​ពី​សំណា​ក់​អាជ្ញាធរ​ជា​លក្ខណៈ​ប្រព័ន្ធ ទើប​គ្មាន​ស្ថាប័ន​ណា​មើលឃើញ ខណៈ​ការ​ចាក់​ដី​លុប​ព្រែក​នេះ​នៅ​ជាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ចក និង​នៅ​ជាប់​ថ្នល់ជាតិ​លេខ​១៣ គល់​ស្ពាន​កំពង់​ចក ជិត​សាលាស្រុក​រំដួល…

ខេត្តស្វាយរៀង ៖ ករណី​ចាក់​ដី​រំលោភ​យកចំណី​ព្រែក​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ បាន​បង្ក​ឲ្យមានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ ដោយ​ចោទ​ថា​មានការ​ឃុបឃិត​គ្នា​ពី​សំណា​ក់​អាជ្ញាធរ​ជា​លក្ខណៈ​ប្រព័ន្ធ ទើប​គ្មាន​ស្ថាប័ន​ណា​មើលឃើញ ខណៈ​ការ​ចាក់​ដី​លុប​ព្រែក​នេះ​នៅ​ជាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ចក និង​នៅ​ជាប់​ថ្នល់ជាតិ​លេខ​១៣ គល់​ស្ពាន​កំពង់​ចក ជិត​សាលាស្រុក​រំដួល ស្ថិត​ក្នុងភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ។

បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩​ថា អ្នក​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ព្រែក​ធ្វើ​ជា​កម្មសិទ្ធិ​ឈ្មោះ កង ចាន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​លក់​កាហ្វេ មាន ទីលំនៅ​ក្នុងភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ។ការ​ចាក់​ដី​លុប​ចំណី​ព្រែក​នេះ គឺ​មាន​រយៈពេល​១​ខែ​មក​ហើយ ប៉ះពាល់​ដី​ព្រែក​និង​ចំណី​ព្រែក​ទំហំ​បណ្តោយ​៥២​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​នេះ អ្នក​ចាក់​ដី​ឈ្មោះ កង ចាន់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​ចាក់​ដី​លើក​ភូមិ​សាងសង់​លំនៅ​ឋាន​នេះ គឺ​ចាក់​លើ​ដី​ចាស់​ជា​កម្មសិទ្ធិ​របស់​គាត់​ទេ ។ ដី​ដែល​ចាក់​នេះ​ជា​ដីស្រែ​គាត់ បាន​មក​កាន់កាប់​នៅ​ឆ្នាំ​១៩៩៣ ដែល​មាន​ក្បាលដី​៥២​ម៉ែត្រ ជម្រៅ​មិនដឹង​ប៉ុន្មាន​ទេ ដោយ​មិន​បាន​វាស់វែង និង​ពុំ​មានប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អី​ទេ ធ្លាប់​មាន​បង្កា​ន់ ដៃ​ទទួល​ពាក្យ​កាន់កាប់​ដីធ្លី ក៏​ប៉ុន្តែ​បច្ចុប្បន្ន​បាន​បាត់​អស់ហើយ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ភូមិ​ចាស់​លិច​ទឹក ទើប​ចាក់​ដី​លើ​ដី​ចាស់​ទំហំ​៤០​ម៉ែត្រ ជម្រៅ​ចាប់់ ពី​ចិញ្ចើម​ថ្នល់​ដល់​មាត់​ព្រែក ដើម្បី​ឲ្យ​ផុត​ទឹក​នា​រដូវវស្សា គឺ​សែង​ផ្ទះ​ចាស់​ទំហំ​៦​ម៉ែត្រ​X៧​ម៉ែត្រ សង់​អំពី​ឈើ សសរ​បេតុង ជញ្ជាំង​ក្តារ ប្រក់​ក្បឿង មក​ដាក់​លើ​ដី​លើក​ថ្មី និង​ជួសជុលផ្ទះ​ឲ្យបាន​ល្អ​ដើម្បី​រស់នៅ ។ បើ​តាម​មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ចំណី​ថ្នល់ជាតិ​លេខ​១៣​នេះ ចំណី​ផ្លូវ​២៥​ម៉ែត្រ ហើយ​បើ​វាស់​ពី​អក្ស​ផ្លូវ​២៥​ម៉ែត្រ និង​វាស់​ចេញពី​ចំណី​ផ្លូវ​ទៅ​ដល់​មាត់​ព្រែក​ប្រវែង​២៨​ម៉ែត្រ ។ បើ​គិតការ​ចាក់​ដី​នេះ​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​១៥​ម៉ែត្រ និង​ចំណី​ព្រែក​១៨​ម៉ែត្រ សរុប​៣៣​ម៉ែត្រ​x៤០​ម៉ែត្រ ។

ទាក់ទិន​នឹង​ករណី​នេះ អាជ្ញាធរ​ឃុំ​កំពង់​ចក​បាន​ឲ្យ​ដឹង​ថា ខាង​ឃុំ​មិនដឹង​ទ េ​ឮ​ថា​ថ្នាក់លើ​ដោះស្រាយ​អស់ហើយ ។ លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា កន្លង​មក​លោក​ធ្លាប់​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​មន្ត្រី​ជំនាញ​រាយការណ៍​ថា ម្ចាស់​ដី​គេ​ចាក់​លើ​ដី​កម្មសិទ្ធិ​របស់​គាត់​ទេ ទើប​លោក​មិន​មានការ​ហាមឃាត់​ឬ​ផ្អាក ។

លោក គឹ​ម សា​វុ​ធ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត មាន​ប្រសាសន៍​ថា លោក​មិនបានដឹង​ថា​មានការ​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ព្រែក​នេះ​ទេ ហើយ​បើ​មានការ​ចាក់​លុប​ព្រែក​នោះ​គឺខុសច្បាប់​ហើយ លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យ​មើល ។ កន្លង​មក គឺ​មាន​ខាង​កង​រាជអាវុធហត្ថ​ស្រុក​រំដួល ចាក់​លុប​ដី​ចំណី​ព្រែក​នៅ​ជិត​គល់​ស្ពាន​ទំហំ​២០​ម៉ែត្រ បណ្តា​យ​៥០​ម៉ែត្រ ដើម្បី​សាងសង់​បញ្ជាការដ្ឋា​រ​កងរាជ​អាវុធហត្ថ លោក​ក៏​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​មើលឃើញ​ថា​ប៉ះពាល់​ព្រែក ក៏​បាន​ផ្អាក​ការ​ចាក់ដី ។

នៅ​ពេល​សាកសួរ​គឺ​លោក សូ ស៊ី​ភាន អតីតអភិបាលស្រុក​រំដួល​មើលឃើញ​ថា កង​រាជ​អា វុ​ធ​ហត្ថ​ស្រុក​មាន​ទីបញ្ជាការ​នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​មាន​ផ្លូវ​ចូល​តូច​ចង្អៀត​ពិបាក​ចេញចូល ទើប​ប្រជុំ​គណៈ​អភិបាលស្រុក ប្រគល់​ដី​ចំណី​ព្រែក​ជិត​គល់​ស្ពាន​កំពង់​ចក​ឲ្យ​កងរាជអាវុធហត្ថ​ចាក់​ដី​សាងសង់​បន្ទាយ​ទីបញ្ជាការ ។ ក្រោយមក លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត រក​ដី​បាន​ក៏​ទៅ​សាងសង់​ទីបញ្ជាការ​ឲ្យ​កងរាជអាវុធហត្ថ​ស្រុក​ស្នាក់​នៅ​ធ្វើការ​រហូតមក ។

បន្ត​មក​ទៀត លោក​មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត ឃើញ​នគ​បាល​ប៉ុស្តិ៍​ឃុំ​កំពង់​ចក​គ្មាន​ដី​សាងសង់​ប៉ុស្តិ៍ ក៏​ប្រគល់​ដី​នេះ​ទៅ​លោកស្នងការ​សង់​ប៉ុស្តិ៍​នគរបាល​រហូត​មក ។ កាល​ណោះ ក៏​ធ្លាប់​បាន​ប្រាប់​ឈ្មោះ កង ចាន់ ដែល​មាន​តូប​លក់​កាហ្វេ​លើ​ដី​ចំណី​ផ្លូវ​មិន​ឲ្យ​ចាក់​ដី​លុប​ព្រែក​ដែរ ។ ចំណែក​ផ្ទះ​របស់​ឈ្មោះ កង ចាន់ គឺ​នៅ​ខាងត្បូង​តូប​ប្រមាណ​៤០​ម៉ែត្រ មាន​ទំហំ​ក្បាលដី​១២​ម៉ែត្រ​X២០​ម៉ែត្រ​ទេ បច្ចុប្បន្ន​គាត់​បាន​លក់​ដី​កន្លែងផ្ទះ​ចាស់​ឲ្យ​គេ រួច​ក៏​ចាក់​ដី​លើ​ចំណី​ព្រែក​ធ្វើ​ជា​កម្មសិទ្ធិ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ