ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ណាស់ ! សមត្ថកិច្ច​យក​អ្នក​របួស​ចេញ​អស់ កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​សណ្តោង​មួយ​គ្រឿង​ឈប់​នៅ​លើ​ផ្លូវ ដោយ​មិន​មាន​ដាក់​សញ្ញា​សម្គាល់​ឲ្យ​បាន​ត្រឹមត្រូវ ហើយរថយន្ត​ដែល​បើក​មក​ពីក្រោយបាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជា​ច្រើន​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នា​វេលា​ម៉ោង​២៣​និង​៥៥​នាទី…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​សណ្តោង​មួយ​គ្រឿង​ឈប់​នៅ​លើ​ផ្លូវ ដោយ​មិន​មាន​ដាក់​សញ្ញា​សម្គាល់​ឲ្យ​បាន​ត្រឹមត្រូវ ហើយរថយន្ត​ដែល​បើក​មក​ពីក្រោយបាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជា​ច្រើន​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នា​វេលា​ម៉ោង​២៣​និង​៥៥​នាទី ថ្ងៃ​ទី​១៦ ខែតុលា​នេះ លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ស្លា ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ក្រោយ​ពេល​សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​អ្នក​របួស​ទៅ​ពេទ្យ និង​អូស​រថយន្ត​យក​ទៅ​រក្សា​ទុក ស្រាប់តែ​រថយន្ត​តូច​ទំនងជា​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​តែ​ម្តង ។

មុន​ពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2T-0199 អ្នកបើកបរ​មិន​ទាន់​ស្គាល់ឈ្មោះ និង​ដឹក​អ្នកដំណើរ​ចំនួន​០៦​នាក់ បើកបរ​មក​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​ពីក្រោយ ១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3D-9186 មាន​សណ្តោង​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 4A-5956 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (​ចុះ​រត់គេច​ខ្លួន​បាត់​) ដែល​កំពុង​ឈប់​នៅ​ខាងស្តាំ (​កង់​ម្ខាង​នៅ​លើ​ផ្លូវ​កៅស៊ូ និង​ម្ខាង​ទៀត​នៅ​លើ​គ្រួ​ស​ក្រហម​) បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ដល់​មនុស្ស​រួម​មាន ១-​ឈ្មោះ សុខ ខា ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​របួសធ្ងន់​) ២- ឈ្មោះ សៀង ហៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​របួសស្រាល​) អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ត្នោត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ៣-​ឈ្មោះ វឿ​ន ស្រស់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​របួសស្រាល​) ៤-​ឈ្មោះ ម៉ៃ មា​ច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​របួសស្រាល​) អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមា ខេត្តព្រៃវែង ៥ – ឈ្មោះ ស៊ិ​ន ភក្តី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ (​របួសស្រាល​) រស់នៅ​ភូមិ​ប្រី​យ៍ ឃុំ​ទ្រា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៦- មិន​ស្គាល់ឈ្មោះ (​របួសធ្ងន់​) ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​យក​អ្នក​របួស​ចេញពី​រថយន្ត​អស់ ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ (​តូច​) បាន​ឆ្លង​ចរន្ត បណ្តាល​ឲ្យ​ឆេះ​រថយន្ត​តែ​ម្តង ។ ក្នុង​ហេតុការណ៍​នេះ​ដែរ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០២​គ្រឿង ក្នុង​នោះ​រថយន្ត​អគ្គិភ័យ​របស់​ស្នងការ​កំពង់ស្ពឺ​១​គ្រឿង និង​រថយន្ត​ស្រុក​១​គ្រឿង ។

គ្រោះថ្នាក់​នេះ​ខូច​រថយន្ត ២​គ្រឿង ក្នុង​នោះ​ខូច​ធ្ងន់ ១​គ្រឿង អ្នក​របួស​បាន​បញ្ជូន​ទៅ​ពេទ្យ​សម្ភព​អ៊ុំ សា​រ៉​ន ។​ចំពោះ​វត្ថុ​តាង​ទាំង​២ សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ឲ្យ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​គ្នា ដោយ​សន្តិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ