ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជើង​ចាស់ អឹុម ផល្លារ រំភើប​យ៉ាង​ខ្លាំង ក្រោយ​បាន​ជំនួយ​ដោះ​ទាល់​ការ​លំបាក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​បានដឹង​ហើយ​ថា អ្នកស្រី អ៊ឹម ផល្លារ ដែល​ជាតា​រា​ម្តែ​ង​ជើង​ចាស់​ខ្វះ​ខាត​លុយកាក់ និង​ជួប​បញ្ហា​ជីវិត​រហូត​ចង់​តែ​សម្លាប់​ខ្លួន ព្រោះ​សម្តែង​យូរហើយ​គ្មាន​សល់​អ្វី​សោះ​​នោះ គឺ​ក្រោយ​ពី​អ្នកស្រី​បង្ហាញ​ពី​ការ​លំបាក​រួច​មក…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​បានដឹង​ហើយ​ថា អ្នកស្រី អ៊ឹម ផល្លារ ដែល​ជាតា​រា​ម្តែ​ង​ជើង​ចាស់​ខ្វះ​ខាត​លុយកាក់ និង​ជួប​បញ្ហា​ជីវិត​រហូត​ចង់​តែ​សម្លាប់​ខ្លួន ព្រោះ​សម្តែង​យូរហើយ​គ្មាន​សល់​អ្វី​សោះ​​នោះ គឺ​ក្រោយ​ពី​អ្នកស្រី​បង្ហាញ​ពី​ការ​លំបាក​រួច​មក មាន​តារា​ប្រុស​-​ស្រី និង​សប្បុរសជន​ជា​ច្រើន​អាណិតអាសូរ ព្រមទាំង​ជួយ​ផ្តល់​ថវិកា ដើម្បី​ជា​ទុន​ទុក​រកស៊ី​បន្ត​។

សូម​រំឭក​ផង​ដែរ​ថា អ្នកស្រី ផល្លារ តែងតែ​ដើរ​ថត​ភាពយន្ត​មួយ​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ហើយ​ពេល​ខ្លះ​មាន​ផលិតកម្ម​ខ្លះ​មិន​បើក​ឱ្យ​អ្នកស្រី​ទៀត​ផង ។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកស្រី ផល្លារ មិន​ហ៊ាន​ទារ​នោះ​ទេ ខ្លាច​គេ​លែង​ហៅ​ថត​ទៀត ដោយ​អ្នកស្រី​សុខចិត្ត​ដើរ​ខ្ចី និង​សុំ​ពី​មិត្ត​សិល្បៈ​ពេល​ទៅ​ថត​ម្តង​ៗ ។

រាល់ថ្ងៃ​អ្នកស្រី ផល្លារ ជួល​បន្ទប់​គេ​ស្នាក់​នៅ​ជាមួយ​កូន​នៅ​ម្តុំ​ផ្សារ​កណ្តាល​ជាន់​ទី​៣ ដោយ​អ្នក​ស្រី​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត និង​មាន​ជំងឺ​ប្រចាំ​កាយ​ថែ​មន​ទៀត​ផង ។ ថ្មី​ៗ​នេះ​អ្នកស្រី អ៊ឹម ផល្លា បាន​ទទួល​អំណោយ​ពី​កញ្ញា ម៉ូ​លី​កា នៅ​ហាង​របស់​នាង​ផ្ទាល់​តែ​ម្ដង ។

កញ្ញា ម៉ូ​លី​កា បានឱ្យ​ដឹង​ថា​«​ក្នុង​នាម​ខ្ញុំ​ជា​អតីត​សិល្បករ​មួយ​រូប សូម​ជួយ​អ្នក​មីង ៥០០​ដុល្លារ ដើម្បី​ជួយ​សម្រួល​ភាព​លំបាក​បន្ដិចបន្ដួច ដោយ​ក្ដី​គោរព​» ។ ជាមួយ​គ្នា​នេះ អ្នកស្រី អ៊ឹម ផល្លារ បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ខ្លាំង រហូត​រលីងរលោង​ទឹកភ្នែក ក្រោយ​ពី​ទទួល​ជំនួយ​ពី​កញ្ញា ម៉ូ​លី​កា ព្រោះ​ទឹកប្រាក់​នោះ​អាច​សម្រួល​ដល់​ការ​លំបាក​របស់​អ្នកស្រី​បាន​មួយ​ផ្នែក ដែល​អាច​យក​ទៅ​បង់ថ្លៃ​បន្ទប់​ជួល និង​បាន​រស់នៅ​ជា​បន្ដ​ទៅ​ទៀត ។

ចំណែក​កញ្ញា ម៉ូ​លី​កា វិញ​ក្រោយ​ពី​ប្រគល់​លុយ​ជូន​អ្នកស្រី អ៊ឹម ផល្លា ហើយ​បានឱ្យ​ដឹង​ទៀត​ថា «​ជូន​បុណ្យ​ទាំងអស់​គ្នា​ផង ព្រោះ​គាត់​ឲ្យ​ពរ​ច្រើន​ណាស់​» ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ