ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩០០​ទីតាំង និង​ចូលរួម​ជាង​១០​ម៉ឺន​នាក់​…​សម្រាប់​ជួបជុំ​​​ពិសារ​អំបុក​៩ វិច្ឆិកា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ភ្នំពេញបាន​ត្រៀមខ្លួន​រួចរាល់​ សម្រាប់​ការ​ជួបជុំ​ពិសារ​អំបុក​ចំនួន​៩០០​ទីតាំង ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ បាន​ត្រៀម​ចូលរួម​ទទួលទាន​អំបុក ការពារ ជាតិសាសនា…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ភ្នំពេញបាន​ត្រៀមខ្លួន​រួចរាល់​ សម្រាប់​ការ​ជួបជុំ​ពិសារ​អំបុក​ចំនួន​៩០០​ទីតាំង ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ បាន​ត្រៀម​ចូលរួម​ទទួលទាន​អំបុក ការពារ ជាតិសាសនា ព្រះមហាក្សត្រ នា​ថ្ងៃ​ទី​០៩ ​ វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៦៤​នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ០៩ ​វិច្ឆិកា​ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ផែនការ​រួច​ជា​ស្រេច​ហើយ ​ដើម្បី​ទទួល​ប្រជាពលរដ្ឋ​ក្នុង​កម្មវិធី​ហូប​អំបុក​សាមគ្គី​នេះ​ ចំនួន​៩០០​ទីតាំង​គ្រប់​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ ​។ លោក​បន្ត​ថា តាម​ការ​រំពឹង​ទុក​សម្រាប់​រាជធានី​ភ្នំពេញ​នឹង​មាន​អ្នកចូលរួម​ទទួលទាន​អំបុក​ប្រមាណ​ជាង​១០ ម៉ឺន​នាក់​ដោយ​មាន​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋា​ន​។

លោក​បាន​បន្ថែម​ថា សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្ទាល់​នឹង​រៀបចំ​ឡើង​កម្មវិធី​ទទួលទាន​អំបុក​នេះ​នៅ​បរិវេណរ​ម្មណី​យ​ដ្ឋា​ន​វត្ត​ភ្នំ​ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី គ្រប់​មន្ទីរ​អង្គភាព​ចំណុះ ក្រោយ​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​។

ក្នុង​នោះ ខណ្ឌចំការមន មាន​២៩០០​នាក់ ខណ្ឌដូនពេញ​ជាង​៤៤៨០​នាក់ ខណ្ឌ​៧​មក​រា​ជាង ៧៥០០​នាក់ ខណ្ឌទួលគោក​ជាង​៨៩០០​អង្គ​/​នាក់ ខណ្ឌដង្កោ មាន​៩៥​ទីតាំង មាន​អ្នកចូលរួម​ចំនួន​ជាង​១​ម៉ឺន​នាក់ ខណ្​ឌមានជ័យ​មាន​ចំនួន​ជាង​៦​ពាន់​នាក់ ខណ្ឌ​ឬ​ស្សី​កែវ​ជាង៤២០០​នាក់ ខណ្ឌ​សែន​សុខ​មាន​៥១​ទីតាំង​មាន​អ្នកចូលរួម​ជាង​៣៦០០​នាក់ ពោ​សែន​ជ័យ​មាន ៨០​ទីតាំង​មាន​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ ជ្រោយចង្វារ​មាន​ជាង​៤​ពាន់​នាក់ ព្រែក​ព្នៅ​មាន​ជាង៦០ទីតាំង មាន​អ្នកចូលរួម​ជាង​១​ម៉ឺន​១​ពាន់​នាក់ ច្បារ​អំពៅ​មាន​៥២​ទីតាំង​មាន​ចំនួន​អ្នកចូលរួម​ជាង​៦២០០​នាក់ បឹង​កេងកង​មាន​អ្នកចូលរួម​ជាង​១​ពាន់​នាក់ ខណ្ឌ​កំ​បូល​មាន​ចំនួន​អ្នកចូលរួម ចំនួន​ជាង​១​ម៉ឺន​៥​ពាន់​នាក់ ចឹ​ង​គិត​ទៅ​ថ្ងៃ​អំបុក​នេះ​ប្រហែល​ចូល​ជាង​១០​ម៉ឺន​នាក់​ដែល​ចូលរួម ។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​រដ្ឋ បាល​ខណ្ឌ ដែល​គ្រោង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ប្រមាណ​ជាង ៩០០​ទីតាំង​នោះ ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ និង​មាន​អំបុក​ហូប​គ្រប់គ្រាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទទួលទាន​អំបុក​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​ទាំងអស់​គ្នា​។

លោក មាន ចាន់​យ៉ា​ដា ក៏​បាន​សូម​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយ​រីករាយ និង​អបអរសាទរ ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ នា​​ថ្ងៃ​ទី​១០-១១​ និង​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ រួម​ជាមួយនឹង​មោទនភាព​ចំពោះ​សមិទ្ធផល​នានា​របស់​រាជធានី​ភ្នំពេញ ដែល​បាន​និង​កំពុង​រីក​ចំរើន​យ៉ាង​ខ្លាំងក្លា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។

អត្ថបទសរសេរ ដោយ