ប្រយ័តុ្ន! នេះហើយ​ជា​មូលហេតុ​ចម្បង​បំផុត​នៃ​បញ្ហា​ថ្លើម​ឆាប់​ខូច


ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាង​កាយ​ដែល​រវល់​ជាប់​ពេញ​មួយ​ថ្ងៃ ហើយ​ដំណើរការ​មុខងារ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​កំហុស​។ វា​ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​រក្សា​ឲ្យ​រាង​កាយ កម្ចាត់​ជាតិ​ពុល​​ពី​រាង​កាយ ក៏​ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ​ទៅ​ទៀត ថ្លើម គឺ​មាន​​មុខងារ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ និង​រក្សា​ឲ្យ​កម្រិត​នៃ​ការ​រំលាយ​អាហារ​មាន​តុល្យភាព​។ អ្វី​ដែល​អ្នក​ទទួល និង​ទម្លាប់​ផ្សេង​ៗ​របស់​អ្នក គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។ ខាង​ក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​មូលហេតុ​ចម្បង​ៗ​បំផុត​នៃ​បញ្ហា​ថ្លើម​ឆាប់​ខូច​ដែល​អ្នក​គ្រប់​គ្នា​គួរ​ដឹង ៖

១. ការ​ចូល​គេង​យប់​ជ្រៅ និង​យូរ​ក្រោក​ពេក គឺ​សុទ្ធតែ​បង្ក​ផល​ប៉ះពាល់​ដល់​ថ្លើម​ដូច​គ្នា​។

២. ការ​ទប់​នោម​យូរ ឬ​មិន​ក្រោក​នោម​នៅ​ពេល​ព្រឹក​។

៣. ការ​ទទួលទាន​ច្រើន​ពេក​។

៤. មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​។

៥. ការ​ទទួលទាន​ថ្នាំពេទ្យ​ច្រើន​ពេក​។

៦. ការ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក សារធាតុ​រក្សា​ទុក​, សារធាតុ​បន្ថែម និង​ជាតិ​ផ្អែម​សិប្បនិម្មិត្ត​។

៧. ការ​ទទួលទាន​ជាតិ​ខ្លាញ់​មិនល្អ​។

៨. ការ​ទទួលទាន​អាហារ​ឆៅ​ក៏​បន្ថែម​បន្ទុក​លើ​ថ្លើម​ផង​ដែរ​។

៩. ការ​ទទួលទាន​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​លើស​កម្រិត​។

១០. ភាពធាត់​ជ្រុល ក៏​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផង​ដែរ ដោយ​វត្តមាន​នៃ​ជាតិ​ខ្លាញ់​ច្រើន​ពេក​ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើត​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ហើយ​ក្រៅពី​គ្រឿង​ស្រវឹង ខ្លាញ់​រុំ​ថ្លើម​ក៏​បណ្ដាល​មក​ពី​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ