ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ទ្រាំ​បាន​លេង​មក​វាយ​ប្រពន្ធ​គាត់ដល់ផ្ទះ​បែប​នេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បង្ក​ដោយ​បងថ្លៃ​ផឹកស្រា​ឡើង​ស្រវឹង​ជោគ​ជាំ រួច​មក​រករឿង​ប្អូនស្រី​បង្កើត ហើយ​វាយ​ប្អូនថ្លៃ​បន្ថែម​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែតុលា​នេះ នៅ​ចំណុច​ផ្ទះ​ជន​រង…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បង្ក​ដោយ​បងថ្លៃ​ផឹកស្រា​ឡើង​ស្រវឹង​ជោគ​ជាំ រួច​មក​រករឿង​ប្អូនស្រី​បង្កើត ហើយ​វាយ​ប្អូនថ្លៃ​បន្ថែម​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែតុលា​នេះ នៅ​ចំណុច​ផ្ទះ​ជន​រង ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ហេង សុខ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​ជាង​ថតរូប ។ ជនសង្ស័យ​ឈ្មោះ ស៊ន ថន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ជន​រង​គ្រោះ​ពេល​ត្រឡប់​ពី​ដើរ​ថត​រូបគេ​វិញ​មក​ដល់​បានឃើញ​ឈ្មោះ ស៊ន ថន (​ត្រូវជា​បងថ្លៃ ) បាន​ផឹកស៊ី​មិនដឹង​ជា ស្រវឹងស្រា​មក​ពី​កន្លែង​ណា​ទេ បាន​មក​បង្ករឿង​ដល់​ប្រពន្ធ​របស់​ជន​រង​គ្រោះ ។ ហើយ​បាន​វាយ​ចាប់​បោច​សក់​ប្រពន្ធ​ជន​រង​គ្រោះ (​ឈ្មោះ ស៊ន នា​) ឃើញ​ដូចនេះ​ជន​រង​គ្រោះ និង​បងប្អូន​ជួយ​ឃាត់ ចាប់​ចេញ​តែ​មិន​ព្រម​ស្តាប់ និង​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទេ ក៏​បាន​ទាញ​ដំបង​ឫស្សី​មក​វាយ​ជន​រង​គ្រោះ រួច​ជន​រង​គ្រោះ​ក៏​រត់គេច​ចេញ ហើយ​មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ