ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​សន្លាក់ឆ្អឹងមែន​ទេ… នេះ​ជា​គន្លឹះ​ជួយ​ពង្រឹង​សន្លាក់​​បែប​ធម្ម​ជាតិ

4 ឆ្នាំ មុន

សន្លាក់ឆ្អឹង​រឹង​មាំ​មាន​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប​មនុស្ស​គ្រប់​រូប​ក្នុង​ការ​ធ្វើ​ចលនា​ផ្សេង​ៗ​។ ទោះជា​យ៉ាងណា​ស្ថានភាព​នៃ​សន្លាក់​ប្រែប្រួល​ទៅ​តាម​វ័យ ប៉ុន្តែ​ក៏​មាន​គន្លឹះ​មួយ​ចំនួន​អាច​ជួយ​ពង្រឹង​សន្លាក់​តាម​បែប​ធម្មជាតិ​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដែល​ជួយ​ពង្រឹង​សុខភាព​សន្លាក់ ៖ ១. ទទួលទាន​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់…

សន្លាក់ឆ្អឹង​រឹង​មាំ​មាន​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប​មនុស្ស​គ្រប់​រូប​ក្នុង​ការ​ធ្វើ​ចលនា​ផ្សេង​ៗ​។ ទោះជា​យ៉ាងណា​ស្ថានភាព​នៃ​សន្លាក់​ប្រែប្រួល​ទៅ​តាម​វ័យ ប៉ុន្តែ​ក៏​មាន​គន្លឹះ​មួយ​ចំនួន​អាច​ជួយ​ពង្រឹង​សន្លាក់​តាម​បែប​ធម្មជាតិ​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដែល​ជួយ​ពង្រឹង​សុខភាព​សន្លាក់ ៖

១. ទទួលទាន​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់ ៖ កាល់ស្យូម គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​។ រាង​កាយ​ត្រូវការ​កាល់ស្យូម ១០០០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​វ័យ ៥០ ឆ្នាំ​សម្រាប់​ស្ត្រី​និង ៧០ ឆ្នាំ​សម្រាប់​បុរស ហើយ​ឈាន​ដល់​ប្រហែល ១២០០ មី​លី​ក្រាម​នៅ​វ័យ​លើស​នេះ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ឆ្អឹង​រឹង​មាំ​។ ក្រៅពី​ថ្នាំ​គ្រាប់​ជាតិ​កាល់ស្យូម​ហើយ​នោះ ប្រភព​​ធម្មជាតិ​ដ៏​ល្អ​បំផុត​នៃ​កាល់ស្យូម​រួម​មាន​ទឹកដោះគោ​ស្រស់ យ៉ា​អួរ បន្លែ​ស្លឹក​បៃតងចាស់ និង​គ្រាប់​អាល់​ម៉ុ​ន​ជាដើម​។

២. ខ្លាញ់ត្រី ៖ ការ​ឈឺចាប់​សន្លាក់​មិនមែន​បណ្ដាល​មក​ពី​តែ​ការ​រង​របួស​ណាមួយ​នោះ​ទេ ប៉ុន្តែ​ក៏​អាច​កើតឡើង​ដោយសារ​ជំងឺ​រលាក​សន្លាក់ ឬ​ការ​រលាក​នៃ​សន្លាក់ឆ្អឹង​ផង​ដែរ​។ ការ​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​គ្រប់ពេល គឺ​មិនល្អ​សោះឡើយ​។ ហើយ​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ទប់ស្កាត់​ការ​រលាក គឺ​ការ​ទទួលទាន​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​ដើម្បី​បង្កើន​អាស៊ីត​ខ្លាញ់​ចាំបាច់​ក្នុង​ប្រព័ន្ធ​រាង​កាយ​។ រាង​​កាយ​ត្រូវការ​អាស៊ីត​ខ្លាញ់​ល្អ​ប្រមាណ ១២០០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ក្រៅពី​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ហើយ​នោះ​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​អាច​ជួយ​អ្នក​បាន​។

៣. សម្រក​ទម្ងន់ ៖ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ពង្រឹង​សន្លាក់? ចម្លើយ គឺ​សម្រក​ទម្ងន់​។ ប្រសិន​បើ​ធាត់​ពេក​នោះ​សន្លាក់​នឹង​ត្រូវ​ទទួល​បន្ទុក ឬ​ទ្រ​ទម្ងន់​ធ្ងន់​ហួស​មិន​ខាន​។ ភាពធាត់​ជ្រុល​ដាក់​សម្ពាធ​លើ​សន្លាក់​ដែល​អាច​បណ្ដាល​អោយ​មានការ​ឈឺចាប់​។ ដូច្នេះ​ការ​សម្រក​ទម្ងន់​ខ្លះ​ក៏​ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺសន្លាក់​បាន​ផង​ដែរ​។

៤. ចាប់ផ្ដើម​ធ្វើ​លំ​ហាត់ប្រាណ ៖ សន្លាក់​ក៏​ងាយ​នឹង​ឡើង​រឹង​ហើយ​ឈឺចាប់​ដែរ​ប្រសិនបើ​អ្នក​ចំណាយពេល​ច្រើន​ពេក​អង្គុយ ឬ​គេង​មិន​ក្រោក​ធ្វើ​ចលនា​សោះ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​អោយ​បាន​ទៀងទាត់​ជា​វិធី​ដ៏​ងាយស្រួល​បំផុត​សម្រាប់​រក្សា​សុខភាព​សន្លាក់​រឹង​មាំ​។

ពិត​ណាស់​របប​អាហារ​សុខភាព​ល្អ គឺ​សំខាន់ ប៉ុន្តែ​ក៏​មិន​អាច​ជួយ​អោយ​សាច់ដុំ​និង​ឆ្អឹង​រឹង​មាំ​ដែរ​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​។ លំ​ហាត់ប្រាណ​ថែម​ទាំង​ជួយ​បំបាត់​អាកា​រៈ​ឈឺ​សន្លាក់​​ផង​ដែរ​ ដោយ​វា​ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន endorphin​។ ចូរ​ជ្រើសរើស​លំ​ហាត់​ប្រាណ​ដែល​សាក​សម​នឹង​វ័យ ក៏​ដូច​ជា​សុខភាព​ទាំងមូល​របស់​អ្នក​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ