ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្មាន​សោះ «ទឹកក្រូច​ស្រស់​» ជួយ​ទប់​ស្កាត់​ជំងឺ​សាហា.វៗ​អស្ចារ្យ​បែប​នេះ

4 ឆ្នាំ មុន

ទឹកក្រូច​ស្រស់ គឺ​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ញា​ញ់ និង​ធ្វើ​ឱ្យ​អ្នក​នូវ​អារម្មណ៍​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សុខភាព​បានជា​ច្រើន​ផង​ដែរ ។ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ទៅ​ដោយសារ​ធាតុ​សំខាន់​ៗ រួម​ទាំង​សារធាតុ​​ប្រឆាំង​​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​ដែល​ជួយ​រក្សាសុខ​ភាពល្អ​ប្រសើរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព…

ទឹកក្រូច​ស្រស់ គឺ​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ញា​ញ់ និង​ធ្វើ​ឱ្យ​អ្នក​នូវ​អារម្មណ៍​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សុខភាព​បានជា​ច្រើន​ផង​ដែរ ។ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ទៅ​ដោយសារ​ធាតុ​សំខាន់​ៗ រួម​ទាំង​សារធាតុ​​ប្រឆាំង​​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​ដែល​ជួយ​រក្សាសុខ​ភាពល្អ​ប្រសើរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ការ​ទទួលទាន​ទឹកក្រូច​ស្រស់​ជា​ប្រចាំ ៖

១. សុខភាព​បេះដូង ៖ អត្ថប្រយោជន៍​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ការ​ទទួលទាន​ទឹកក្រូច​ស្រស់ គឺ​ជួយ​ទប់ស្កាត់​បញ្ហា​ជំងឺ​បេះដូង​។ ក្រូច​មាន​ផ្ទុក​សារធាតុ Hesperidin ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការ​ស្ទះ​តាម​រយៈ​ការ​ពង្រឹង​សុខភាព​នៃ​កោសិកា​។ ដូច្នេះ​គ្រាន់តែ​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់ ១ កែវ​ជា​ប្រចាំ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​បាន​យ៉ាង​ប្រសើរ​ដែរ​។

២. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ ក្រូច​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ទាក់ទង​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ ជា​ពិសេស​បំបាត់​អាកា​រៈ​ទល់លាមក​។

៣. បញ្ចុះ​សម្ពាធ​ឈាម ៖ សារធាតុ Hesperidin ដែល​មាន​ផ្ទុក​នៅ​ក្នុង​ទឹកក្រូច​ស្រស់ គឺជា​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺមហារីក ក៏​ដូច​ជា​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​ផ្សេង​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​មុខងារ និង​សកម្មភាព​នៃ​ស​សៃ​ឈាម​តូច​ៗ​ផង​ដែរ​។ ដូច្នេះ​ការ​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់​ទៀងទាត់​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង ក៏​ដូច​ជា​បញ្ហា​សម្ពាធ​ឈាម​។

៤. សុខភាព​ឆ្អឹង ៖ នោះ​ក៏​ព្រោះតែ​ទឹកក្រូច​ស្រស់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម​និង​វីតាមីន C ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​និង​ភាពរឹងមាំ​នៃ​ឆ្អឹង​មិន​អោយ​ឆាប់​បាក់​។

៥. ទប់ស្កាត់​ជំងឺមហារីក ៖ ក្រូច​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺមហារីក​ច្រើន​ប្រភេទ ជា​ពិសេស​ជំងឺមហារីក​ពោះវៀនធំ​។ ការ​ទទួលទាន​ទឹកក្រូច​ស្រស់​ជា​ប្រចាំ​ជួយ​រក្សាសុខ​ភាពល្អ​នៃ​កោសិកា DNA មិន​ឱ្យ​ប្រែ​ក្លាយជា​កោសិកា​មហារីក​។

៦. ទប់ស្កាត់​គ្រួ​ស​ក្នុង​តម្រងនោម ៖ ទឹកក្រូច​ស្រស់​មាន​ផ្ទុក​អាស៊ីត​ស៊ី​ត្រា​ត និង​ស៊ី​ទ្រិ​ក​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុត ឬ​ឆាប់​ជា​ពី​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម ចូរ​ព្យាយាម​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់​។

៧. ទប់ស្កាត់​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ៖ ការ​ទទួលទាន​ផ្លែ​ឈើ​រសជាតិ​ជូរ ដូច​ជា​ផ្លែក្រូច និង​ទំពាំងបាយជូរ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​មនុស្ស​ស្រី​គួរ​ឱ្យ​កត់សម្គាល់​។ លើស​ពី​នេះ​ទៅ​ទៀត សមាគម​ន៍​បេះដូង​អា​មេ​រិ​កបាន​ផ្តល់​អនុសាសន៍​ថា អ្នក​គួរ​ទទួលទាន​ផ្លែក្រូច​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​បាន​ដល់​ទៅ ១៩ ភាគរយ​ឯណោះ​។

៨. សុខភាព​ស្បែក ៖ ទឹកក្រូច​ស្រស់​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C វីតាមីន A និង​សារ​ធាតុចិញ្ចឹម​សំខាន់​ៗ​ផ្សេង​ទៀត​សម្រាប់​ព្យាបាល​របួស ក៏​ដូច​ជា​ទប់ស្កាត់​ការ​ខូចខាត​នៃ​ស្បែក​ផង​ដែរ​។ វីតាមីន A ជួយ​បង្កើន​ការ​ផលិត​កោសិកា​ឡើង​វិញ​។ ការ​រួម​បញ្ចូល​ផ្លែក្រូច ឬ​ទឹកក្រូច​ស្រស់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​អាច​ជួយ​ពន្យឺត​រោគ​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក រួម​បញ្ចូល​ទាំង​ស្នាម​ជ្រីវជ្រួញ និង​ស្បែក​ស្រអាប់​ជាដើម (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ