ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​បេឡា​រូស​ហ៊ូ​តារ៉ូ​វិច​ឈ្នះ​ដំណាក់​ទី​2​ប្រណាំង​កង់ Tour of Spain

13 ឆ្នាំ មុន

កីឡា​​ករ​​សញ្ជាតិ​បេឡា​រូស យ៉ូ​ហេនី ហ៊ូតា​រ៉ូ​វិច ដោយ​មាន​ជំនួយ​ពី​បណ្តា​មិត្ត​រួម​ក្រុម​បាន​យក​ឈ្នះ​ដំណាក់​ទី​២ នៃ​ការ​ប្រណាំង​កង់​កម្ម​វិធី Tour of Spain នៅ​ទី​ក្រុង​ម៉ា​បេឡា​ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ថៃ​​អាទិត្យ ទី​២៩ សីហា កន្លង​មក​នេះ ។ ហ៊ូតា​រ៉ូវិច ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម «អេហ្វ​ឌី​ជេ» បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចំងាយ​ផ្លូវ​១៧៣,៧​គីឡូ​ម៉ែត្រ​ ចេញ​ដំណើរ​ពី​ទី​ក្រុង​អាល់​កាឡា ដឺហ្គា​ដេ​រ៉ា ទៅ​កាន់​ទី​ក្រុង​ម៉ា​បេឡា​ ប្រទេស​អេស្ប៉ាញ ដោយ​ប្រើ​អស់​ថិរ​​វេលា​៤​ម៉ោង​៣៥​នាទី​និង​៤១​វិនាទី​ នាំ​មុខ​កីឡា​ករ​អង់​គ្លេស​ម៉ាក កាវ៉ីន​ឌីស ជិះ​ឱ្យ​ក្រុម

កីឡា​​ករ​​សញ្ជាតិ​បេឡា​រូស យ៉ូ​ហេនី ហ៊ូតា​រ៉ូ​វិច ដោយ​មាន​ជំនួយ​ពី​បណ្តា​មិត្ត​រួម​ក្រុម​បាន​យក​ឈ្នះ​ដំណាក់​ទី​២ នៃ​ការ​ប្រណាំង​កង់​កម្ម​វិធី Tour of Spain នៅ​ទី​ក្រុង​ម៉ា​បេឡា​ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ថៃ​​អាទិត្យ ទី​២៩ សីហា កន្លង​មក​នេះ ។ ហ៊ូតា​រ៉ូវិច ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម «អេហ្វ​ឌី​ជេ» បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចំងាយ​ផ្លូវ​១៧៣,៧​គីឡូ​ម៉ែត្រ​ ចេញ​ដំណើរ​ពី​ទី​ក្រុង​អាល់​កាឡា ដឺហ្គា​ដេ​រ៉ា ទៅ​កាន់​ទី​ក្រុង​ម៉ា​បេឡា​ ប្រទេស​អេស្ប៉ាញ ដោយ​ប្រើ​អស់​ថិរ​​វេលា​៤​ម៉ោង​៣៥​នាទី​និង​៤១​វិនាទី​ នាំ​មុខ​កីឡា​ករ​អង់​គ្លេស​ម៉ាក កាវ៉ីន​ឌីស ជិះ​ឱ្យ​ក្រុម «អេច​ធីស៊ី​កូឡុំ​ប៊ី​យ៉ា» និង​បាន​នាំ​មុខ​កីឡា​ករ​អាមេ​រិក​ថៃ​ល័រ ហ្វារ៉ា របស់​ក្រុម​ប្រណាំង «​ហ្គា​មីន» ដែល​បាន​ប្រើ​ថិរ​វេលា​ស្មើៗ​គ្នា ។
ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ កីឡា​ករ​ហ៊ូតា​រ៉ូវិច បាន​និយាយ​ថា៖ «ជ័យ​ជំនះ​​របស់​ខ្ញុំ​នៅ​ពេល​នេះ​ហាក់​បី​ដូច​ជា​ភ្ញាក់​ផ្អើល​បន្តិច ។ នេះ​គឺ​ជា​ការ​ប្រណាំង​ក្នុង​ក្រប​ខណ្ឌ​ដ៏​ធំ​បំផុត​ទី​៣​របស់​ខ្ញុំ ។ ហើយ​គោល​បំណង​ដែល​ខ្ញុំ​មក​ទី​នេះ គឺ​ដើម្បី​យក​ឈ្នះ​​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​មួយ​ដំណាក់​» ។ កីឡា​ករ​រូប​នេះ​បាន​បន្ត​ថា៖ «ជ័យ​ជំនះ​ក្នុង​ក្រប​ខណ្ឌ​ធំ​លើក​ទី​១ របស់​ខ្ញុំ​ គឺ​នៅ Tour of Poland ។ ខ្ញុំ​បាន​សំរេច​ចិត្ត​តាម​ពី​ក្រោយ​កីឡា​ករ​ម៉ាក កាវ៉ីន​ឌីស ខណៈ​ពេល​ក្រុម​របស់​ខ្ញុំ​បាន​បង្ក​លក្ខណៈងាយ​ស្រួល​ឱ្យ​ខ្ញុំ ។ ខ្ញុំ​បាន​នៅ​កៀក​លោក​កាវ៉ីន​ឌីស ហើយ​នៅ​ពេល​ដែល​ឱកាស​ល្អ​បាន​មក​ដល់ ​ខ្ញុំ​ក៏​ជិះ​វ៉ា​គាត់​តែ​ម្តង។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ខ្លួន​ឯង​សោះ​នៅ​ពេល​ដែល​បាន​ឈ្នះ​ការ​ប្រណាំង ។ ខ្ញុំ​ខ្លួន​ឯង​​ផ្ទាល់​ពិត​ជា​មាន​ក្តី​រីក​រាយ​ជា​ខ្លាំង ឯ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ក៏​ដូច្នេះ​ដែរ» ។

បើ​ទោះ​បី​ជា​កីឡា​ករ​ហ៊ូ​តា​រ៉ូ​វិច បាន​យក​ឈ្នះ​ដំណាក់​នេះ​ក៏​ដោយ​ចុះ តែ​រូប​គេ​នៅ​ពុំ​ទាន់​អាច​សន្សំ​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​នាំ​មុខ​គេ​លើ​តារាង​ពេ​លវេលា​សរុប​នោះ​ទេ ដ្បិត​អី​កីឡា​ករ​អង់​គ្លេស​កាវ៉ីន​ឌីស ដែល​បាន​បញ្ចប់​ដំណាក់​នេះ​ក្នុង​លំដាប់​ទី​២​នោះ នៅ​តែ​បន្ត​ការ​នាំ​មុខ​ដដែល ។ ឆ្លង​កាត់​ការ​ប្រណាំង​២​ដំណាក់​រួច​មក ​កាវ៉ីន​ឌីស ប្រើ​អស់​ថិរ​វេលា​សរុប​៤​ម៉ោង​៤៩​នាទី​និង​៣៥​វិនាទី នាំ​មុខ​កីឡា​ករ​បែង​ឡា​រូស កង់​ស្តង់​ទីន ស៊ីសូវ និង​កីឡា​ករ​ស្លូ​វា៉​គី​ភីធ័រ វេលីត ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​១២​វិនាទី ៕