ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​ហាមឃាត់​អាវុធ​គីមី​ជួយ​កម្ពុជា​សម្រាប់​បោសសំអាត និង​ហាមឃាត់​ការ​ឆ្លងកាត់​អាវុធ​គីមី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​បាន​អះអាង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​មាន​សារសំខាន់​សម្រាប់​កម្ពុជា​ក្នុង​នោះ​ចូលរួម​បោសសំអាត…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​បាន​អះអាង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​មាន​សារសំខាន់​សម្រាប់​កម្ពុជា​ក្នុង​នោះ​ចូលរួម​បោសសំអាត និង​ហាមឃាត់​ការ​ឆ្លងកាត់​អាវុធ​គីមី​ជាដើម ។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​នេះ លោក ម៉​ម ប៊ុ​ន​នាង បាន​បញ្ជាក់​ថា​«​ច្បាប់​នេះ​ក៏​និយាយ​ពី​បញ្ហា​កាក​សំណល់​ដែល​សេសសល់​ពី​ទស្ស​វត្ស​ន៍​៦០​ដល់​ទស្ស​វត្ស​៧៥ គឺ​យើង​ត្រូវ​បោសសំអាត​កាក​សំណល់​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចាក​រួច​ផុត​ពី​ទទួល​រង​ពី​ផលវិបាក​នៃ​អាវុធ​គីមី​នេះ​» ។ លោក​បាន​បន្ត​ថា លើស​ពី​នេះ​ច្បាប់​នេះ​ក៏​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា ឬ​ប្រទេស​ណា កេង​ប្រ​វ័​ញ្ញ​ឆ្លងកាត់​ប្រទេស​កម្ពុជា ឬ​ឃុបឃិត​នូវ​ការ​ផលិត អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ដែល​ប៉ះពាល់​ដល់​ប្រជា​ទេស​ជាតិ និង​ប្រជាពលរដ្ឋ​បាន​ទេ ។

លោក​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ​ច្បាប់​នេះ​ដែល​កម្ពុជា​យើង​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​នូវ​ការ​ជួយ​ដោះស្រាយ​បញ្ហា​ដូច​ជា ការ​ដោះ​មីន​ប្រមូល​កាក​សំណង់​អាវុធ​គីមី​ផ្សេង​ៗ គឺ​អង្គការ​អាវុធ​គីមី​គេ​ជួយ​គាំទ្រ និង​បណ្តុះបណ្តាល​ហ្វឹកហាត់​គេ​ជួយ​» ។ ទោះបីជា​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អាវុធ​គីមី ដូច​ជា​គ្រាប់បែក​ចង្កោម​នៅ​សេសសល់ ពី​សម័យ​សង្គ្រាម​មួយ​ចំនួន​ក្តី លោក ម៉​ម ប៊ុ​ន​នាង បាន​លើក​ឡើង​ថា បណ្តា​ប្រទេស​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ហើយ​ក្នុង​នោះ​ប្រទេស​ជា​សមាជិក​អាស៊ាន​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ហើយ ។

ដោយឡែក​កម្ពុជា​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​តាំងពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ ប៉ុន្តែ​កម្ពុជា​មិន​បាន បង្កើត​ច្បាប់​ការពារ​អាវុធ​គីមី​នោះ​ទេ ។ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​បង្កើត​ច្បាប់​នេះ​ទៀត ដើម្បី​ធ្វើ​ឲ្យ​មាន សុគត​ភាព​ជាមួយ​អនុសញ្ញា​ផ្សេង​ៗ​រវាង​អន្តរជាតិ​ជាមួយ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។ លោក​សង្កត់ធ្ងន់​ថា ច្បាប់​អាវុធ​គីមី​នេះ​ផង​ដែរ និង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រើប្រាស់​អាវុធ​គីមី​កុំ​ឲ្យ​មាន​តែ​ម្តង និង​ជួយ​ដោះស្រាយ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទទួល​បាន​ដី​កសិកម្ម​កាន់តែ​ធំ​ទូលាយ​ក្នុង​ការ​ធ្វើ​យ៉ាងណា​បម្រើ​ដល់​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​អាជីវកម្ម​សម្រាប់​គ្រួសារ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ