ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈមេធាវី​គ្រោង​បង្កើត​ស្នាក់​ការ​នៅ​​​បរទេស…សម្រាប់​ការពារ​ពលករ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​លើក​ទី​២៤ ក្នុង​ការ​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​ប្រចាំឆ្នាំ​២០១៩​ថា គណៈមេធាវី​គ្រោង​បង្កើតការិយាល័យ​នៅ​ឯបរ​ទេសនា​ឆ្នាំ​ក្រោយ ដើម្បី​ការពារ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ឯ​បរទេស ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ទី​១៦ ខែតុលា…

​រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​លើក​ទី​២៤ ក្នុង​ការ​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​ប្រចាំឆ្នាំ​២០១៩​ថា គណៈមេធាវី​គ្រោង​បង្កើតការិយាល័យ​នៅ​ឯបរ​ទេសនា​ឆ្នាំ​ក្រោយ ដើម្បី​ការពារ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ឯ​បរទេស ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ទី​១៦ ខែតុលា នៅ​ក្នុង​មហាសន្និបាត​លើក​ទី​២៤​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សួន វិសាល ប្រធាន​គណៈមេធាវី​បាន​បញ្ជាក់​ថា មហាសន្និបាត​ឆ្នាំ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​បន្តិច ដោយ​មានការ​អញ្ជើញ​វាគ្មិន​មាន​ជំនាញ​មក​ធ្វើ​បទបង្ហាញ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម ពង្រឹង​សមត្ថភាព និង​វិជ្ជាជីវៈ​មេធាវី​ផង​ដែរ ។

លោក សួន វិសាល បាន​បន្ត​ទៀត​ថា​មហាសន្និបាត​នេះ​ក៏​មាន​គោលបំណង​ទៅ​ខាង​មុខ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មេធាវី​កម្ពុជា​មាន​សមត្ថភាព​អាច​ប្រកួតប្រជែង​ជាមួយ​មេធាវី​បរទេស​បាន​និង​ព្យាយាម​ពង្រីក​ដល់ទី​ផ្សារ​អន្តរជាតិ ។ ទោះបី​ជា​បែប​ណា ពេល​នេះ​គណៈមេធាវី​មិន​ទាន់​ចាត់តាំង​មេធាវី​កម្ពុជា​ទៅ​កាន់​ការិយាល័យ​មេធា​វី​បរទេស​ឬ​ទៅ​កាន់​ប្រទេស​ណាមួយ​នៅឡើយ​ទេ ដោយ​កំពុង​ពង្រឹងសមត្ថភាព​ជា​មុន​សិន ។

លោក សួន វិសាល បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន គណៈមេធាវី​បាន​ទទួល​ព័ត៌មាន​ពី​បញ្ហា​ប្រឈម​របស់​មេធាវី​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន​បើប្រៀបធៀប​នឹង​មេធាវី​បរទេស ។ លោក សួន វិសាល អះអាង​ថា មហា​សន្និបាត​នេះ ​ក៏​បាន​សម្រេច​ក្នុង​ការ​បង្កើត​ការិយាល័យ​មេធាវី​កម្ពុជា​នៅ​ឯ​បរទេស ដើម្បី​ការពារ​ពលករ​ខ្មែរ​នៅ​បរទេស ។

លោក​លើក​ឡើង​ថា ការិយាល័យ​មេធាវី​អាចបើក​នៅ​ប្រទេស​ថៃ កូរ៉េ ម៉ា​ឡេ​ស៊ី​ជាដើម ពីព្រោះ​កន្លង​មក​លោក​បានដឹង​ថា​ពលករ​ខ្មែរ​យើងទៅ​ធ្វើ​ការងារ​នៅ​ទីនោះ​មាន​ចំនួន​ច្រើន ។ លោក សួន វិសាល បន្ត​ទៀត​ថា បញ្ហា​លើកឡើង​ខាង​លើក​នេះ ស្រប​តាម​ស្មារតី​និង​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​។​ក្រោម​ការ​ឧបត្ថម្ភ​ពី​សម្តេច​តេ​ជោ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កម្ពុជា​យើង ទោះបី​នៅ​ទីណា​ក៏ ដោយ ហើយ​ការិយាល័យ​មេធាវី​នៅ​បរទេស​នឹង​មាននៅ​ឆ្នាំ​២០២០ ។

បច្ចុប្បន្ន គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​មេធាវី​ពេញ​សិទ្ធិ​១.៤៦០​រូប និង​មេធាវី​កម្មសិក្សា​(​មិន​ទាន់​ពេញ​សិទ្ធិ​)​ជាង​៤០០​រូប​សរុប​ជាង​១.៧០០​រូប តែ​ក៏​មាន​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ប្រមាណ​១.០០០​រូប ។ លោក​បន្តថា ចំនួន​មេធាវី​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​ទាន់​សមាមាត្រ​ទៅ​នឹង​ចំនួន​ប្រជាជន​កម្ពុជា​ដែល​មាន​ជាង​១៥​លាន​នាក់​នោះ​ទេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង ដូច​ជា​ថៃ​មាន​៧០​លាន​នាក់ តែ​ថៃ​មាន​មេធាវី​ប្រមាណ​៩​ម៉ឺន​នាក់ ។

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​អាណត្តិ​ទី​១២​ក្នុង​ការ​ការពារ​កូនក្តី​នៅ​តាម​ពន្ធនាគារ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ហើយ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ទ្រទ្រង់​ចំនួន​១.៦០០​លាន​រៀល​ដល់​គណៈ​មេធាវី ដើម្បី​ផ្តល់​ដល់​មេធាវី​ការពារ​ក្តី​ជន​ក្រីក្រ​ដោយ​មិន​គិតថ្លៃ​ក្នុង​មួយ​ករណី​៤០​ម៉ឺន​រៀល ៕