ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខែតុលា​នេះ​​ ចាប់បាន​​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន​172​នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច ឆក់រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២១​នាក់ បាន​ត្រូវ​នគរ​បាល​​ខណ្ឌ​សែន​សុខ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ ។តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច ឆក់រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២១​នាក់ បាន​ត្រូវ​នគរ​បាល​​ខណ្ឌ​សែន​សុខ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ ។តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បង្ក្រាប​ឃាត់ខ្លួន​ជន
សង្ស័យ​ជា​បន្តបន្ទាប់ ហើយ​បញ្ជូន​ទៅ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ជា​ពិសេស​ជន​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ជនសង្ស័យ​ចំនួន​២១​នាក់​ដែល​ត្រូវកម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣​ថ្ងៃ ត្រូវ​បាន​បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យទាំង​២១​នាក់​នេះ មាន​១២​ករណី​ផ្សេង​គ្នា ក្នុង​នោះ​លួច​២​ករណី​៣​នាក់ ឆក់​១​ករណី​៣​នាក់ រក្សា​ទុក​គ្រឿងញៀន​១​ករណី​២​នាក់ និង​ប្រើប្រាស់​គ្រឿងញៀន​៨​ករណី​១៣​នាក់ សរុប​ទាំងអស់​២១​នាក់ ។

គួរ​បញ្ជាក់​ថា ចាប់​ថ្ងៃ​ទី​១​រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែតុលា នគរបាល​ខណ្ឌ​សែន​សុខ​បានបញ្ជូន ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញដើម្បី​ចាត់ការ​តាម​ច្បាប់​ចំនួន​១៧២​នាក់ មាន​៨៥​ករណី ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​ត្រូវ​នគរបាល​មូលដ្ឋានល្បាត​មានការ​សង្ស័យ​ឃាត់​នាំ​យក​ទៅ​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន រួច​ចាប់​បញ្ជូន​និង​ត្រូវ​បាន​តុលាការ​ចេញ​ដិ​កា​ឃុំខ្លួន ។ ទោះបីជា​យ៉ាងណា ជន​ទាំងនោះ​ត្រូវ​បាន​មហាជន​អះអាង​ថា សុទ្ធតែ​ជា​អ្នក​រង​គ្រោះ​បែរជា​ចាប់​បញ្ជូន​ទៅ​ដាក់គុក ៕​

អត្ថបទសរសេរ ដោយ