ទំនាក់ទំនងកូរ៉េ និងកម្ពុជាជាទំនាក់ទំនងយុទ្ធសាស្ត្រ
ទំនាក់ទំនងកូរ៉េ និងកម្ពុជាជាទំនាក់ទំនងយុទ្ធសាស្ត្រ ដោយនៅថ្ងៃទី១៦ ខែតុលានេះ ឯកឧត្តម ប៉ាក ជេមីន (Park Jae Min)…
ទំនាក់ទំនងកូរ៉េ និងកម្ពុជាជាទំនាក់ទំនងយុទ្ធសាស្ត្រ ដោយនៅថ្ងៃទី១៦ ខែតុលានេះ ឯកឧត្តម ប៉ាក ជេមីន (Park Jae Min)…
ទំនាក់ទំនងកូរ៉េ និងកម្ពុជាជាទំនាក់ទំនងយុទ្ធសាស្ត្រ ដោយនៅថ្ងៃទី១៦ ខែតុលានេះ ឯកឧត្តម ប៉ាក ជេមីន (Park Jae Min) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េបានទទួលជួប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងជម្រុញទំនាក់ទំនងក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
ឯកឧត្តមបានបន្តថា ក្រសួងការពារជាតិកូរ៉េ គាំទ្រគំនិតផ្តួចផ្តើមរបស់មេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ ដែលចង់ឲ្យមានការពង្រឹង និងពង្រីកទំនាក់ទំនង និងជាពិសេស ចង់ឱ្យមានទំនាក់ទំនងផ្លូវការនៃកងទ័ពជើងគោកនៃប្រទេសទាំងពីរ ។ ឯកឧត្តមចូលរួមអបអរជាមួយប្រទេស និងប្រជាជនកម្ពុជាដែលបាន និងកំពុងអភិវឌ្ឍឥតឈប់ឈរ ហើយជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។ ឧត្តមសេនីយ៍ឯកបន្តថា កងកម្លាំងដែលបានបណ្តុះបណ្តាល និងហ្វឹកហ្វឺនដោយភាគីមិត្ត បច្ចុប្បន្នបានចូលបម្រើការតាមអង្គភាព និងបានប្រើជំនាញដែលបានសិក្សា ។ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ស្នើសុំភាគីកូរ៉េបន្តជួយបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់កងកម្លាំងកម្ពុជាបន្ថែមទៀតទៅអនាគត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ