ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃអំពាវនា​វ​ឱ្យ​ចូលរួម​ពិសា​អំបុក​ថ្ងៃ​៩ វិច្ឆិកា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន ប្រជាពលរដ្ឋ​​រស់នៅ​​ក្នុង​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចូលរួម​ពិសា​អំបុក​សាមគ្គី​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​សន្តិភាព…

ខេត្តកំពង់ឆ្នាំង ៖ តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន ប្រជាពលរដ្ឋ​​រស់នៅ​​ក្នុង​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចូលរួម​ពិសា​អំបុក​សាមគ្គី​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​សន្តិភាព ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​សន្ទៃ​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់​ធ្លាប់​ឆ្លងកាត់​នៅ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​បាន​លើក​ឡើង​ថា ពួក​គាត់​ឆ្លងកាត់​រួច​មក​ហើយ​​នូវ​សង្គ្រាម​វិនាសកម្ម​ក្នុង​ប្រទេស​កម្ពុជា​រយៈកាល​កន្លង​មក​គឺ​វេទនា​ខ្លាំង​ណាស់ ព្រាត់ប្រាស់​ក្រុម​គ្រួសារ ហេ​ដ្ឋា​រច​នាសម្ព័ន្ធ​នា​នា​ត្រូវ​រង​ការ​ខូចខាត ​ហើយ​​ពួក​គាត់​ក៏​ធ្លាប់​ឆ្លងកាត់​នូវ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត អៀង​សារី ខៀវ​សំ​ផ​ន ផង​ដែរ ។ បច្ចុប្បន្ន ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍន៍​គ្រប់​ទីកន្លែង ទាំង​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម ផ្លូវថ្នល់ មាន​អ្នក​វិយោគ​បរទេស មាន​អាគារ​ខ្ពស់​ៗ​រាប់​មិន​អស់ ពិសេស​ប្រជាពលរដ្ឋ​រស់​ដោយ​សុខដុមរមនា​ក្នុង​លិ​ទ្ឋ​ប្រជាធិបតេយ្យ​។

ប្រជា​ពលរដ្ឋនៅភូមិសន្ទៃ​បាន​បន្ត​ថា ពួក​គាត់​មិន​ចង់​ឲ្យ​មាន​សង្គ្រាម និង​របប​ខ្មែរក្រហម​វិល​មក​ទឹកដី​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​នោះ​ទេ ។ ដោយហេតុ​នេះ​ហើយ ទើប​ពួក​គាត់​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ចូលរួម​ពិសារ​អំបុក​សាមគ្គី​​ទាំងអស់​គ្នា ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាង​មុខ​នេះ តាម​ការ​អំពាវនាវ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន គឺ​ដើម្បី​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម​កើតឡើង​ទៀត​ឡើយ ។

ដោយឡែក​តាម​ការ​បញ្ជាក់​របស់​លោក យ៉ែ​ម គឹ​ម​មឿ​ន មេ​ភូមិ​ស​ន្ទៃ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​របស់​គាត់​មាន​ច្រើន​គ្រួសារ​ដែល​បាន​ចាប់​យកមុខ​របរ​បុក​អំបុក​លក់ ដោយ​ខ្លះ​បុក​ដោយ​ដៃ និង​ខ្លះ​ទៀត​ធ្វើ​ដោយ​ម៉ាស៊ីន ហើយ​មុខរបរ​នេះ​ក្នុង​មួយ​ឆ្នាំ​ធ្វើ​បាន​តែ​រយៈពេល​៥​ខែ​ទេ​គឺ​ចាប់ពី​ខែតុលា​ដល់​ខែកុម្ភៈ ។ ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ​ភូមិ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​សូម​ចូលរួម​ពិសាអំបុក​ដើម្បី​សន្តិភាព​, ហូប​អំបុក​ដើម្បី​ប្រឆាំង​ការ​វិល​ត្រឡប់​នូវ​ភ្លើងសង្គ្រាម និង​ហូប​អំបុក​ដើម្បី​ប្រឆាំង​ដាច់ខាត​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ស្របច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ