ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​៣​នាក់​នេះ​សុំ​ក្រ​លំ​គ្នា​ធ្វើ​ស៊ី​ជ័រកៅស៊ូ​១​តោន​៥០០​គីឡូ​ជាង

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​ប្រភព​របាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៦​និង​៥៥​នាទី ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ មាន​ករណី​លួច​ជ័រកៅស៊ូ 1581Kg ​ដែល​សកម្មភាព​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ក្បាល​ឡាន…

ខេត្តកំពង់ធំ ៖ តាម​ប្រភព​របាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៦​និង​៥៥​នាទី ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ មាន​ករណី​លួច​ជ័រកៅស៊ូ 1581Kg ​ដែល​សកម្មភាព​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ក្បាល​ឡាន ស្ថិត​ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ។

តាម​ប្រភព​របាយការណ៍​របស់​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ប្រព្រឹត្ត​សកម្មភាព​នោះ​មាន​ទី​១-​ឈ្មោះ សំ ភាក់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ទួល​ទ្រា ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់​នៅ​តំបន់​ក្បាល​ឡាន ភូមិសាស្ត្រ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​អ្នកទិញ​លក់​ជ័រ​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយនឹង​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​ជា​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន ។

រីឯ​ជនសង្ស័យ​ទី​២-​ឈ្មោះ ផា​ន់ នុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​តំបន់​ក្បាល​ឡាន ភូមិ​ថ្មសំលៀង ស្រុក​ន្ទុ​ក​ខេត្តកំពង់ធំ ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន និង​ទី​៣-​ឈ្មោះ ចិត្ត វ៉ា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​អូរ​ពី ឃុំ​ដងក្តា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ជា​កម្មករ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ។

តាម​ការ​បញ្ជាក់​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់​រួម​មាន​បុរស​ទាំង​៣​នាក់​ខាងលើ មធ្យោបាយ​ម៉ូតូ​C125​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង រួម​ជាមួយ​ជ័រកៅស៊ូ​ចំនួន​1581Kg ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ