ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជានរណា​ឃោរឃៅម្ល៉េះ? ដុតមនុស្សទាំង​ដៃ​ជាប់ខ្នោះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សាកសព​បុរស​ម្នាក់​ដែល​មាន​ស្នាម​ដុត​ខ្លោច ជាមួយនឹង​ដៃ​ជាប់​ចំណង​ស្លាបសេក​ផង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ផ្កាប់មុខនៅ​ក្បែរ​ក្បាលស្ពាន​ដងទង់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ដងទង់ ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៧ តុលា…

ខេត្តបាត់ដំបង​ ៖ សាកសព​បុរស​ម្នាក់​ដែល​មាន​ស្នាម​ដុត​ខ្លោច ជាមួយនឹង​ដៃ​ជាប់​ចំណង​ស្លាបសេក​ផង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ផ្កាប់មុខនៅ​ក្បែរ​ក្បាលស្ពាន​ដងទង់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ដងទង់ ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នេះ ដែល​គេ​សង្ស័យ​ទៅ​លើ​អំពើ​ឃាតកម្ម​ ។

ប្រភព​ព័ត៌មាន​បឋម​ពី​មន្ត្រី​មូលដ្ឋាន​បាន​រាយ​ការ​ណ៍ថា សាកសព​បុរស​នោះ ទំនង​ត្រូវ​គេ​សម្លាប់​ឬ​វាយ​សន្លប់​នៅ​កន្លែង​ដទៃ រួច​ដឹក​យក​មក​ទម្លាក់​ចោល​ក្បែរ​គល់​ស្ពាន​ដងទង់​នោះ​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សាកសព​នោះ​ ត្រូវ​គេ​ដាក់​ជាប់​ខ្នោះដៃ ក្រពាត់​ស្លាបសេក​មក​ក្រោយ និង​ដេក​ស្លាប់​ផ្កាប់មុខ ហើយ​ថែម​ទាំង​ត្រូវ​គេ​ដុត​ឆេះ​ខ្លោច​ទៀត​ផង តែ​អាច​នៅ​ពិនិត្យ​មើល​ស្គាល់​។

មិនតែប៉ុណ្ណោះ​ គេ​ឃើញ​មាន​បន្សល់​ទុក​ប៉ែល​ចូកដី​មួយ​នៅ​ក្បែរ​សព ដែល​គេ​សង្ស័យ​ថា វត្ថុ​តាង​នោះ​ទំនង​អាច​ជា​របស់​ក្រុម​ជន​ដៃដល់ តែ​គេ​មិន​ទាន់​ដឹង​ថា ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​ពី​ពេល​ណា​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ស្គាល់​ភិនភាគ​ជន​រង​គ្រោះ​ថា ជា​ជនជាតិ​ខ្មែរ​ ឬ​ក៏​ជន​ជាត់​អ្វី​ផ្សេង​ដែរ​។ បើ​តាម​ព័​ត៌​ការ​សន្និដ្ឋាន​នានា ដោយ​យោង​លើ​ទិដ្ឋភាព ​ជាក់ស្ដែង​នៅ​លើ​ជន​រង​គ្រោះ និង​វត្ថុ​តាង​នានា​ផង គេ​កំពុង​ផ្ដោត​ទៅ​លើ​ករណី​ឃាតកម្ម​។

ប៉ុន្តែ​អ្វី​ដែល​មហាជន​កំពុង​ងឿងឆ្ងល់ គឺ​ទៅ​ខ្នោះ​ដែល​ត្រូវ​គេ​ដាក់​ជាប់ដៃ​ជន​រង​គ្រោះ ហើយ​ត្រូវ​ជន​ដៃដល់​ព្យាយាម​ដុត​ចោល​ប៉ុនប៉ង​បំបាត់ភស្ដុតាង​ទៀត​ផង ដែល​មើលទៅ​ទ​ង្វើ​នេះ ​ហាក់​ឃោ​រឃៅ​បំផុត​។ មាន ការ​លើក​ឡើង​ថា ចំពោះ​ខ្នោះដៃ​នេះ​ គេ​សង្កេត​ឃើញ​មាន​ប្រើប្រាស់ សម្រាប់​តែ​សមត្ថកិច្ច ឬសន្តិសុខ​ឯក​ជន​ប៉ុណ្ណោះ តែ​ពេល​នេះ ​ជន​រង​គ្រោះ​ដែល​ស្លាប់​បែរជា​មាន​ជាប់​ខ្នោះដៃ​។

មន្ត្រី​ខ្លះ​បាន​សន្និដ្ឋាន​បឋម​ថា ជន​រង​គ្រោះ​អាច​ត្រូវ​គេ​ដឹក​មក​ទម្លាក់​នៅ​ទីនោះ ហើយ​ជន​ដៃដល់​ក៏​អាច​
មាន​បក្សពួក​លើក​ពី​ម្នាក់​ ។ ប៉ុន្តែ​យ៉ាង​ពេល​នេះ ​សមត្ថកិច្ច​កំពុង​ត្រូ​ត​ពិនិត្យ​សាកសព​និង​ទីតាំង​កើតហេតុ​
ហើយ​

តាមប្រភពព័ត៌មានចុងក្រោយ​ឱ្យដឹងថា តាមការសន្និដ្ឋានបឋម​ សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះ​ខាងលើ គឺជាជនជាតិចិន ។ បច្ចុប្បន្ន កម្លាំងកំពុងធ្វើការស្រាវជ្រាវ​​ស៊ើបបន្ត នៅ​តាមបណ្តា​ក្រុមហ៊ុនជនជាតិ​ច​ិន ដែល​​ស្ថិត​នៅក្បែរកន្លែងកើតហេតុ​។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ