ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបើកឡានជ្រុលទៅបុកម៉ូតូប្រពន្ធហើយថយមកកិនម៉ូតូប្តីទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​បត់​អត់​ស៊ី​ញ៉ូ​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ដែល​បើកបរ​ដោយ​ស្ត្រី​ជា​ប្រពន្ធ​បណ្តាល​ឱ្យ​ដួល ហើយ​រថយន្ត​នោះ​ថយ​ជ្រុល​ទៅ​កិន​ម៉ូតូ​គ្រឿង​ទៀត​ដែល​បើក បរ​ដោយ​បុរស​ជា​ប្តី បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាង លើ​នេះ​មិន​មាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​បត់​អត់​ស៊ី​ញ៉ូ​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ដែល​បើកបរ​ដោយ​ស្ត្រី​ជា​ប្រពន្ធ​បណ្តាល​ឱ្យ​ដួល ហើយ​រថយន្ត​នោះ​ថយ​ជ្រុល​ទៅ​កិន​ម៉ូតូ​គ្រឿង​ទៀត​ដែល​បើក បរ​ដោយ​បុរស​ជា​ប្តី បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាង លើ​នេះ​មិន​មាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ដ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៣​នាក់ ម៉ាក​ស្តា​រិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BA-០៤១៨ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​ជនជាតិ​ចិន ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HS-៩៦១៧ បើកបរ​ដោយ​ស្ត្រី​ជា​ប្រពន្ធ មិន​ស្គាល់​អត្តសញ្ញាណ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ឃ្លី​ក ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HT-៣៦២៨ បើកបរ​ដោយ​បុរស​ជា​ប្តី​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់ និង​បុរស​ចំនួន​២​នាក់​សុទ្ធតែ​ជា​ជនជាតិ​ចិន​បាន​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់​ស្ដាំ​អត់​ស៊ី​ញ៉ូ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ដែល​បើកបរ​ដោយ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឲ្យ​ដួល​រង​ការ​ខូចខាត​តិចតួច ហើយ​រថយន្ត​បង្ក​បាន​ថយ​មក​កិន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ឃ្លី​ក ដែល​បើកបរ​ដោយ​បុរស​ជា​ប្តី បណ្តាល​ឲ្យ​ដួល​រង​ការ​ខូច​យ៉ាងធ្ងន់ធ្ងរ តែ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​មិន​មាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ដោយ​បាន​បាញ់ថ្នាំ និង​យក​ម៉ូតូ​អែប​ខាង​ដើម្បី​សំរួល​ចរាចរណ៍ ហើយ​ភាគី​ទាំង​សងខាង​ធ្វើការ​សំរបសំរួល​គ្នា​ជាង​មួយ​ម៉ោង ដោយ​ភាគី​ខាង​រថយន្ត​ជនជាតិ​ចិន​សង​ថ្លៃ​ខូចខាត និង​ថ្លៃ​ព្យាបាល​របួស​ចំនួន​១៤០​ដុល្លារ​​អោយទៅ​ខាង​ភាគី​ប្ដី​ប្រពន្ធ​ខាងលើ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ