ជីវិត​នេះ​មិន​ជាប់​មាំ​ពូកែ​ទេ


សង្ខារ​យើង​នេះ​មិន​ទៀងទេ មាន​ប្រមាណ​តិចតួចស្តួចស្តើង​ណាស់ ខ្លី​ណាស់ តិច​ណាស់ ងាយ​នឹង​ធ្លុះធ្លាយ​ពុក​ផុយ​ណាស់ មិន​ជាប់​មាំ​ពូកែ​ទេ សូ​ម្បី​ម្ចាស់ជីវិត​មាន​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ជីវិត​រស់នៅ ក៏​ជីវិត​នោះ​មិន​ព្រម​នៅដែរ ។

តាម​ពិត​ទៅ​បុគ្គល​ដែល​ស្លាប់​បាត់បង់​ជីវិត មិន​មែន​សុទ្ធតែ​ស្លាប់​ដោយ​អត់បាយ អត់​ទឹក ម្ហូបចំណី ប្រដាប់ប្រដា​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ មនុស្ស​ខ្លះ​ស្លាប់​ទាំង​នៅ​កណ្តាល​គំនរ​ទ្រព្យសម្បត្តិ បរិបូណ៌ដោយប្រដាប់ប្រដាសព្វបែបយា៉ង ប៉ុន្តែ​ពេលវេលា​ថ្ងៃខែ​ឆ្នាំ​ដែល​កន្លង​ទៅ​នោះ ពុំ​មែន​កន្លង​ទៅ​ទទេ​ៗឡើយ សុទ្ធតែ​ស្រូប​យក​ជីវិត​ទៅ​ជាមួយ​គ្រប់​ដង្ហើម​ផង​ដែរ ។

ជីវិត​នេះ​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ជិះជាន់ ចោមរោម​ឡោម​ព័ទ្ធ​គ្រប់ពេល ឥត​មាន​ទំនេរ​ស្រាកស្រាន្ត​សោះឡើយ ។

ដរាបណា​មនុស្ស​នៅ​មាន​អវិជ្ជា តណ្ហា បិទ​បាំង សេចក្តី​ទុក្ខ​គ្របសង្កត់​គ្រប់យ៉ាង​របស់​ជីវិត ក៏​នៅ​មាន​ដរាប​នោះ ។ (ដោយសាន សារិន)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ