ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ទុក្ខ​នៅ​ពេល​ហៀបនឹង​ស្លា.ប់

4 ឆ្នាំ មុន

ទុក្ខវេទនា​នៅ​ពេល​ហៀបនឹង​ស្លាប់​គឺជា​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំងក្លា​ក្រៃ​លែង​បំផុត ព្រោះ​ខណៈ​នេះ​អវយវៈ​ទាំងឡាយ​ឈប់​ដំណើរការ លែង​ស្តាប់បង្គាប់​បញ្ជា​របស់​ចិត្ត​ទៀត​ហើយ ។ បើ​តាម​ការ​ពន្យល់​បង្ហាត់បង្ហាញ​នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​បាន​សម្តែង​ថា នៅ​ពេល​ជិត​ស្លាប់ អវយវៈ​ទាំងអស់​នៅ​ក្នុង​រូប​កាយ​ឈប់​ធ្វើការ លែង​ធ្វើការ​ទៅ​តាម​មុខងារ​របស់​ខ្លួន ឈប់​ទទួល​ប្រតិបត្តិការ​ទៅ​តាម​ការ​បង្គាប់បញ្ជា​របស់​ចិត្ត ព្រោះ​នៅ​ពេល​នោះ…

ទុក្ខវេទនា​នៅ​ពេល​ហៀបនឹង​ស្លាប់​គឺជា​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំងក្លា​ក្រៃ​លែង​បំផុត ព្រោះ​ខណៈ​នេះ​អវយវៈ​ទាំងឡាយ​ឈប់​ដំណើរការ លែង​ស្តាប់បង្គាប់​បញ្ជា​របស់​ចិត្ត​ទៀត​ហើយ ។

បើ​តាម​ការ​ពន្យល់​បង្ហាត់បង្ហាញ​នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​បាន​សម្តែង​ថា នៅ​ពេល​ជិត​ស្លាប់ អវយវៈ​ទាំងអស់​នៅ​ក្នុង​រូប​កាយ​ឈប់​ធ្វើការ លែង​ធ្វើការ​ទៅ​តាម​មុខងារ​របស់​ខ្លួន ឈប់​ទទួល​ប្រតិបត្តិការ​ទៅ​តាម​ការ​បង្គាប់បញ្ជា​របស់​ចិត្ត ព្រោះ​នៅ​ពេល​នោះ ភ្នែក​ស្រវាំង ឈប់​ទទួល​អារម្មណ៍​តាម​ចក្ខុទ្វារ​, ត្រចៀក​ហ៊ឹង​ណែន​ឈប់​ទទួល​សំឡេង​តាម​សោតទ្វារ​, ច្រមុះ​បាត់​ធុំក្លិន ឈប់​ទទួល​អារម្មណ៍​តាម​ឃាន​ទ្វារ​, អណ្តាត​ឈប់​ទទួល​រសជាតិ​, រាង​កាយ​ក៏​ឈប់​ទទួល​សម្ផស្ស​ក្តៅ​ត្រជាក់​តាម​កាយ​ទ្វារ​ដូច​មុនទៀ​ហើយ ។

ខណៈ​នេះ នៅ​សល់​តែ​ខ្យល់​ដក​ចេញ​ទៅ​ក្រៅ​ច្រើន ចូល​មក​វិញ​តិច ម្ល៉ោះហើយ ចិត្ត​ដែល​នៅ​អាស្រ័យ​ជាមួយ​ខ្យល់ យ៉ាង​តិចតួចស្តួចស្តើង​បំផុត​ជា​ហេតុ​នាំ​ឱ្យ​កាយ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំងក្លា​ជាទី​បំផុត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ