គ្រប់​គ្នា​ផ្អើល​ឆោឡោ​ទាំង​យប់​ដើម្បី​ជួយ​គូស្នេហ៍​វ័យក្មេង​១​គូ​នេះ


រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ទាញ​ចេញពី​រថយន្ដ​ក្រឡាប់ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ដូច​ហោះ​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ចំណុច​ស្តុ​ប​គី​រី​រម្យ​លាន់​ស្នូរ​ដូច​រន្ទះ​ក្រឡាប់​ផ្ងារជើង​ច្រងាង​កៀប​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ជាប់​ក្នុង​រថយន្ត ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2​និង​20​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​17 តុលា នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ចំណុច​ស្តុ​ប​គី​រី​រម្យ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​7​មក​រា ។

រថយន្ត​បង្ក​ម៉ាក Visto ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Y-8344 បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​ស្ត្រី​2​នាក់​ជា​គូសង្សារ​នឹង​គ្នា​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គឺ​គាត់​បានឃើញ​រថយន្ត​បង្ក​ខាងលើ​ធ្វើ​ដំណើ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​មែនទែន ខណៈ​មក​ដល់​ស្តុ​ប​គី​រី​រម្យ ទ្រូងផ្លូវ​មាន​លក្ខណៈ​ប​ញ្ឈិ​ត​គ្នា​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​ក៏​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ខូចខាត​ចំនួន​2​កង់ ។

ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​ទាំងស្រុង និង​ក្រឡាប់​ផ្ងារជើង​ច្រងាង​ម្ខាង​ទៅ​ខាងស្តាំ​កៀប​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ជាប់​ក្នុង​រថយន្ត​បណ្តាល​ឱ្យ​នារី​ម្នាក់​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ​សន្លប់​ស្ដូកស្ដឹង​នៅ​ក្នុង​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ឃើញ​ដូច្នោះ​ក៏​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​ដោយ​លើក​រថយន្ដ​ផ្ងារ​មក​វិញ​ទាញ​ជន​រង​គ្រោះ​ចេញ និង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ទាន់​គ្លីនិក​ឯកជន​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ជីវិត​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ក្រោយ​កើតហេតុ​រថយន្ដ​បង្ក​ត្រូវ​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ចរា​ចរណ៍​​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ