សម រ​ង្ស៊ី ត្រូវ​IPU​លុប​ចេញ​បញ្ជី​…​អ្នក​ឡើង​ថ្លែង​សុន្ទរកថា


រាជធានីភ្នំពេញ ៖ ទីបំផុត​ លោក សម រង្ស៊ី មេដឹកនាំ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ត្រូវ​បាន​សហភាព​អន្តរ​សភា IPU សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​អ្នក​ដែល​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា នៅ​មហាសន្និបាត​លើក​ទី​១៤១ ហើយ​ ។ ការ​លុបឈ្មោះ​ចេញពី​បញ្ជី​នេះ​ តាម​សំណើ​របស់​គណៈប្រតិភូ​សភា​កម្ពុជា ​ដែល​ដឹកនាំ​ដោយ​​លោកជំទាវ ឃួ​ន សុ​ដា​រី​ អនុប្រធាន​ទី​២​រដ្ឋសភា​ ។

យោង​តាម​បញ្ជី​ឈ្មោះ​ដែល​IPU​ សរសេរ​រៀបរាប់​ និង​បា​ប​សរសេរឈ្មោះ​របស់លោក សម រង្ស៊ី ដោយ​ដាក់​ត្រឹមតែ R. Sam ត្រូវ​បាន​គេ​ឃើញ​បញ្ចូល​នៅ​ក្នុង​បញ្ជី​អ្នក​ឡើង​ថ្លែង​សុន្ទរកថា នៅ​លេខ​រៀង​ទី​៦៤ ដែល​ជា​លេខ​រៀង​ចុង​ក្រោយ​គេ មួយ​ថ្ងៃមុន​កិច្ចប្រជុំ​ចាប់ផ្តើម​ជា​ផ្លូវការ ដោយ​លោក​បាន​ប្រើប្រាស់​តួនាទី​នៅ​ក្នុង​អង្គការ​មួយ ដើម្បី​ជ្រៀតចូល​ក្នុង​មហាសន្និបាត​លើក​ទី​១៤១ នាទី​ក្រុង​ប៊ែ​ល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ី ប៉ុន្តែ​បន្ទាប់​ពី​មាន​សំណើ​របស់​តំណាង​គណៈប្រតិភូ​សភា​ពេញ​សិទ្ធិ​កម្ពុជា ដែល​ដឹកនាំ​ដោយ លោកជំទាវ ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​កម្ពុជា ដែល​បញ្ជាក់​អំពី​ពិរុទ្ធភាព​ជន​នេះ ទើប​ឈ្មោះ​របស់ លោក សម រង្ស៊ី (R. Sam)​ នេះ ត្រូវ​បាន​លុប​ចេញ​តាំងពី​ថ្ងៃ​ទី​១៤ ​តុលា ឆ្នាំ​២០១៩ រហូត​មក​តែ​ម្តង​ ។

លោកជំទាវ ឃួ​ន សុ​ដា​រី ដែល​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត​ខាងលើ​នេះ ត្រូវ​បាន​គេហទំព័រ​ក្នុងស្រុក​មួយ​ស្រ​ង់​សំដី​យ៉ាង​ដូច្នេះ​ថា សំណើ​កម្ពុជា​ដើម្បី​សុំ​ដក​ឈ្មោះ​សម រង្ស៊ី ត្រូវ​បាន​សរសេរ​ទៅ​កាន់ មេដឹកនាំ IPU ចំនួន​៣​រូប ដែល​ក្នុង​នោះ​ ក៏​មាន​លោកស្រី Gabriela Cuevas Barron ប្រធាន​សហភាព​អន្តរ​សភា IPU និង​លោកស្រី Maja Gojkovic ប្រធានរដ្ឋសភា​ស៊ែ​ប៊ី និង​ប្រធាន​មហាសន្និបាត IPU លើក​ទី​១៤១ ផង​ដែរ​ ។

ជាមួយ​តំណាង​សភា​កម្ពុជា លោកជំទាវ ឃួ​ន សុ​ដា​រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ប្រធាន IPU ដែល​បាន​យល់ព្រម​តាម​សំណើ​របស់​កម្ពុជា លុបឈ្មោះ​ទណ្ឌិត សម រង្ស៊ី ចេញពី​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា នៅ​មហាសន្និបាត​លើក​ទី​១៤១ ដោយសារ​តែ​ទណ្ឌិត​នេះ ជា​ពិរុទ្ធជន ដែល​តុលាការ​កំពុង​តាម​ចាប់ខ្លួន​ ។ ចំណែក​លោក ជា ច័ន្ទ​បរិបូ​ណ៍ រដ្ឋលេខាធិការ​ធិ​ការ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «សម រ​ង្ស៊ី ត្រូវ​បាន IPU​បណ្តេញចេញ​» ។

សូម​បញ្ជាក់​ថា មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា (IPU) បាន​រៀបចំ​ឡើង នាទី​ក្រុង​ប៊ែ​ល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ី ដោយ​ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ​តុលា ហើយ​បើក​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​ឱ្យ​តំណាង​ប្រទេស​ទាំងអស់​ឡើង​ថ្លែង​សុន្ទរកថា ។ សន្និបាត​នេះ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ​តុលា ឆ្នាំ​២០១៩ ​។ មហាសន្និបាត​នេះ មាន​ចូលរួម​ពី​គណៈប្រតិភូ​សភា​ប្រទេស​ជា​សមាជិក IPU ប្រមាណ​ជាង១៧០០​នាក់ មក​ពី​១៤០​ប្រទេស ក្នុង​នោះ​មាន​ប្រធាន​សភា ៧០​រូប អនុប្រធាន​៤០​រូប តំណាងរាស្ត្រ៧០០​នាក់ ជា​ស្ត្រី​៣០% និង​វ័យក្មេង​១៧% ព្រមទាំង​តំណាង​ស្ថាប័ន​សំខាន់​ៗ មាន​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ និង​ដៃគូ​សង្គម​ស៊ី​វិល មក​ពី​បណ្តា​ប្រទេស​ពាសពេញ​ពិភពលោក​ជា​ច្រើន​ទៀត ។

មហាសន្និបាត​លើក​ទី១៤១ របស់​សហភាព​អន្តរ​សភា​(IPU) ក្រោម​មូលបទ​ស្នូល«​ការ​ពង្រឹង​ច្បាប់​អន្តរ​ជាតិ​៖ តួនាទី និង​យន្តការ​សភា និង​ការ​ចូលរួម​ចំណែក​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​» ​។ សូម​ជម្រាប​ផង​ដែរ​ថា គោលបំណង​ដ៏​ចម្បង​នៃ​សន្និបាត​នេះ គឺ​ផ្តោត​ជា​សំខាន់ លើ​ការ​លើកកម្ពស់​ការ​គោរព​ច្បាប់​អន្តរ​ជាតិ ដើម្បី​ពង្រឹង​សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ ដែល​នា​ពេល​នោះ សមាជិក​សភា​នឹង​ពិភាក្សា​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន ការពារ​សិទ្ធិ​មនុស្ស និង​សម្រេច​បាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាសា​កល​ ។

សហភាព​អន្តរ​សភា​(IPU) ជា​អង្គការនីតិប្បញ្ញត្តិ​ធំ​មួយ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៨៩ ដែល​មាន​សមាជិក ជា​សភា​មក​ពី​រដ្ឋ​អធិបតេយ្យ​ចំនួន​១៧៩ ​។ សភា​កម្ពុជា​ចូល​ជា​សមាជិក ​IPU ក្នុង​ខែមេសា ឆ្នាំ​១៩៩៧ នៅ​សន្និសីទ​អន្តរ​សភា​លើក​ទី​៩៧ នាទី​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​ ។ IPU ជា​អង្គការ​នយោបាយ ពហុភាគី​ដំបូង​គេ ​នៅ​លើ​ពិភពលោក​ដែល​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​សុន្ទនា​រវាង​ប្រជាជាតិ​ទាំងអស់​ ។

វា​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​សភា​ឱ្យ​កាន់តែ​រឹង​មាំ មាន​តុល្យភាព​យេ​ន​ឌ័​រ មានការ​ចូលរួម​ពី​សមាជិក​សភា​ ដែល​មាន​វ័យក្មេង និង​មាន​លក្ខណៈ​ចម្រុះ​។ ពីរ​ដង​ក្នុង​មួយ​ឆ្នាំ IPU កោះ​ប្រជុំ​ប្រតិភូ​សភា និង​ដៃគូ​ជាង១.៥០០នាក់​ នៅ​ក្នុង​សន្និបាត​ពិភព លោក​ដោយ​នាំ​មក​នូវ​វិមាត្រ​សភា​ដល់​អភិបាលកិច្ច​ពិភព​លោក រួម​ទាំង​ការងារ​របស់​អង្គការសហប្រជាជាតិ និង​ការ​អនុវត្ត​របៀបវារៈ​ឆ្នាំ២០៣០ សម្រាប់​ការ​អភិ​វឌ្ឍ​ប្រកបដោយ​ចីរភាព ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ