ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំមាន់ពីម្តាយយកទៅធ្វើម្ហូប តែមិនឃើញ​មក​វិញ លុះឃើញយ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹក​ប្រឡាយ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤៦​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រឡាយ​៣០​កញ្ញា ស្ថិត​នៅ​ភូមិ​កប់​ថ្លុក ឃុំ​ដំរី ស្លាប់…

ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹក​ប្រឡាយ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤៦​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រឡាយ​៣០​កញ្ញា ស្ថិត​នៅ​ភូមិ​កប់​ថ្លុក ឃុំ​ដំរី ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប្រិ​ញ ណ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ពី​ម្តាយ​របស់​ជន​រង​គ្រោះ​ឈ្មោះ សា៑ត ហួយ អាយុ​៦២​ឆ្នាំ បាន​និយាយ​ថា មួយ​រយៈ​កន្លង​មកនេះ កូនប្រុស​របស់​គាត់​ស្រវឹង​ស្ទើ​ររាល់ថ្ងៃ ជួន​មក​ដល់​ផ្ទះ ហើយ​ជួនកាល​មិន​មក​ផ្ទះ​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រហែល​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៩ កូន​របស់​គាត់​បាន​សុំ​មាន់​ពី​គាត់​មួយ​ក្បាល​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ក្លែមស្រា​នៅផ្ទះ​ឈ្មោះ សា៑ន វិសាល ភេទ​ប្រុស រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ហើយ​មិនឃើញ​មក​ផ្ទះ​វិញ​ទេ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​កូន​របស់​គាត់​ស្លាប់​អណ្តែត​ទឹក​បាត់​ទៅ​ហើយ បន្ទាប់​មក​គាត់​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​បាន​ចុះ​ពិនិត្យ​សព រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន រួច​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ