ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​អ្វី​ៗ​ត្រូវ​យល់​ដល់​ចិត្ត​អ្នក​ដទៃ​ផង

4 ឆ្នាំ មុន

បុគ្គល​មិន​ត្រូវធ្វើ​តាមតែ​ការ​ពេញចិត្ត ការ​យល់​ឃើញ​របស់​ខ្លួន​នោះ​ទេ ត្រូវ​យល់ និង​ឃើញ​ដល់​ចិត្ត​អ្នក​ដទៃ​ផង​។ ការ​យល់ចិត្ត​អ្នក​ដទៃ​ក៏​ជា​រឿង​របស់​បញ្ញា​ត្រូវ​ដឹង​ថា ពេល​នេះ​គេ​មាន​ឥន្ទ្រិយ​យ៉ាងណា មានការ​អភិវឌ្ឍ​ចិត្ត​យ៉ាងណា និង​មាន​បញ្ញា​ត្រឹមណា ។ នៅ​ពេល​បុគ្គល​ស្វែង​យល់​ស្គាល់ចិត្ត​អ្នក​ដទៃ​យ៉ាងនេះ​ហើយ…

បុគ្គល​មិន​ត្រូវធ្វើ​តាមតែ​ការ​ពេញចិត្ត ការ​យល់​ឃើញ​របស់​ខ្លួន​នោះ​ទេ ត្រូវ​យល់ និង​ឃើញ​ដល់​ចិត្ត​អ្នក​ដទៃ​ផង​។ ការ​យល់ចិត្ត​អ្នក​ដទៃ​ក៏​ជា​រឿង​របស់​បញ្ញា​ត្រូវ​ដឹង​ថា ពេល​នេះ​គេ​មាន​ឥន្ទ្រិយ​យ៉ាងណា មានការ​អភិវឌ្ឍ​ចិត្ត​យ៉ាងណា និង​មាន​បញ្ញា​ត្រឹមណា ។

នៅ​ពេល​បុគ្គល​ស្វែង​យល់​ស្គាល់ចិត្ត​អ្នក​ដទៃ​យ៉ាងនេះ​ហើយ ងាយ​នឹង​បដិបត្តិ​តម្រូវ​តាម​បាន​ល្អ គឺ​ឱ្យ​ត្រូវ​ទាំង​អ្នក​ដទៃ​ផង និង​ខ្លួនឯង​ផង ។ ហេតុនេះ​ការ​ព្យាយាម​ហ្វឹកហាត់​ខ្លួន និង​ជា​ការ​បដិបត្តិ​របស់​ខ្លួន​ជា​រឿង​សំខាន់​ណាស់ ។

ពិសេស​ជាង​នេះ​ទៅ​ទៀត​ត្រូវ​មានការ​ផ្ដល់​ឱកាស​ដល់​គ្នា​និង​គ្នា​តាមតែ​អាច​ធ្វើ​ទៅ​បាន គឺ បដិបត្តិ​ដោយ​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា មិនមែន​ជា​ការ​បង្គាប់ បញ្ជា ឬ​បៀតបៀន​គ្នា​នោះ​ទេ គឺ​ប្រព្រឹត្ត​ធ្វើ​ដើម្បី​សេចក្តីសុខ​ទាំង​សងខាង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ