ភ្ញាក់ផ្អើល​ក្រោយ​ឃើញ​អ្នកចាំទី​ដៃ​ស្អិត Petr Cech ឈប់​ពី​បាល់ទាត់​ទៅ​លេង​កីឡា​ផ្សេង


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាំទី​ដែល​ធ្លាប់តែ​មានឈ្មោះ​បោះ​សម្លេង Petr Cech ថ្មី​ៗ​នេះ​ទើបតែ​ចេញ​មុខ​ឡើង​ប្រកួត​កីឡា​វាយ​កាក់​លើ​ទឹកកក (Ice Hockey) ជា​លើក​ដំបូង​បន្ទាប់​ពី​លាឈប់​ពី​ពិភព​បាល់ទាត់ ។ គេ​មិនមែន​ជា​កីឡាករ​តែ​ម្នាក់​ដែល​ធ្វើ​ដូចនេះ​ទេ ។

អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​របស់​ឆេ​ក​រូប​នេះ បាន​ប្រកាស​ចូល​និវត្តន៍​នៅ​ពេល​ថ្មី​នេះ​ៗ ហើយ​ចូល​ទៅ​ធ្វើ​នៅ​ក្នុង​ក្រុមបច្ចេកទេស​របស់​ក្លិប​តោ​ខៀវ Chelsea ។ តែ​ពេល​ថ្ងៃអាទិត្យ​រាល់ដង គេ​បាន​ចំណាយពេល​ទៅ​លេង Ice Hockey ឱ្យ​ក្លិប Guildford Phoenix ដោយ​ធ្វើ​ជា​អ្នកចាំទី ។

ក្នុង​នោះ​ដែរ អ្នកចាំទី Santiago Canizares និង Jerzy Dudek ដែល​ធ្លាប់​ធ្វើ​ជា​អ្នកចាំទី​របស់ Liverpool នៅ​រដូវ​កាល 2014/15 ក្នុង​ការ​ប្រកួត Champions League ក៏​បាន​ទៅ​ធ្វើ​ជា​កីឡាករ​ប្រណាំង​ម៉ូតូ​អាជីព ក្រោយ​ពេល​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ ។

ម្ចាស់​ពាន Ballon d’Or កាលពី​ឆ្នាំ​២០០១ Michael Owen បាន​ប្រកាស​ឈប់​លេង​បាល់​នៅ​ឆ្នាំ​២០១៣ ហើយ​ក៏​សម្រេចចិត្ត​ទៅ​ធ្វើ​ជា​កីឡាករ​ប្រណាំងសេះ​អាជីព ។ ពេល​នេះ អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ មាន​ក្រោលសេះ​ខ្លួនឯង និង ចូល​ប្រកួត​ដោយ​ខ្លួនឯង​។ គេ​បាន​ជាប់​លេខ​ពីរ​ក្នុង​ការ​ប្រកួត​ដើម្បី​មនុស្សធម៌​កាលពី​ឆ្នាំ​២០១៧ ។

ជាមួយ​គ្នា​នេះ​ដែរ កីឡាករ​ជា​ច្រើន​ទៀត​បាន​ឈប់​លេង​បាល់ ហើយ​ទៅ​ធ្វើ​ជា​កីឡាករ​នៅ​ក្នុង​កីឡា​ផ្សេង ដែល​ក្នុង​នោះ​មាន​ដូច​ជា​៖ Rio Ferdinand និង Curtis Woodhouse (​អ្នក​ប្រដាល់​) Bixente Lizarazu (​អ្នក​ក្បាច់គុន​) Tim Wiese (​អ្នក​កីឡាកាស​) Paolo Maldini (​អ្នក​តេន​នី​ស​) និង Gabriel Batistuta (​អ្នក​ប្រណាំងសេះ​) ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ