ចៅស្រី​ច្បង​សម្តេច​តេ​ជោ រៀន​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​នាំ​ចៅស្រី​ជួប​ជាមួយ​លោក ប្រធានាធិបតី ប៊ុល ហ្គា​រី ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៧ តុលា​ថា​«​ចៅស្រី​ខ្ញុំ​ដែល​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​អឺរ៉ុប​បាន​ខិតខំ​មក​ជួប​ជីតា​នៅ​ប្រទេស​ប៊ុល​ហ្កា​រី ។ ដោយ​ចៅ​រៀន​យក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ហើយ​ខ្ញុំ​ជា​ជីតា​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ខិតខំ​ជួយ​ចៅ ដើម្បី​សម្រេច​គោលដៅ​ដែល​ចៅ​ចង់ទៅ​»​។

សម្តេច​បន្ត​ថា​« ថ្ងៃនេះ​បាន​នាំ​ចៅ​ឱ្យ​បាន​ស្គាល់​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស ប៊ុល​ហ្កា​រី ស​ម្តៅ​ឲ្យ​ចៅ​បាន​យល់​អំពី​របៀប​ចរចា​នៃ​ថ្នាក់ដឹកនាំ​ជាតិ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា កាលពី​ខែមិថុនា ២០១៩ កន្លង​ទៅ ចៅ​ក៏​បាន​ចូលរួម​របៀប​នេះ​នៅ​ប្រទេស​ហុង​គ្រី​ក្នុង​ពេល​ដែល​ខ្ញុំ​ទស្សនៈកិច្ច​នៅ​នៅ​ទីនោះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ