ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​តែ​រឹង​មាំ ​ខណៈ​មានការ​កើនឡើង​ជាង​៣៤%​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ទុន​វិនិយោគ​នៅ​ក្នុងវិស័យ​សំណង់​មាន​ជាង​៦​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង​២៨%​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​។​នេះ​បើ​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ចេញផ្សាយ​ថ្មី​ៗ​នេះ ។ ​ទោះបីជា​វិស័យ​សំណង់​នៅ​តែ​ដើរតួ​នាទី​សំខាន់​និង​បន្ត​មាន​កំណើន​ក៏​ពិតមែន ប៉ុន្តែ​គុណភាព​សំណង់​នៅ​តែ​ជា​ចំណោទ​ដែល​មហាជន​បន្ត​មាន​មន្ទិល ជា​ពិសេស​បន្ទាប់​ពី​មាន​ហេតុការណ៍​នៃ​ការ​បាក់​អាគារ​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះ​សី​ហុ​ន​កន្លង​មក​ដែល​បាន​ឆក់​យក​ជីវិត​កម្មករ ២៨…

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ទុន​វិនិយោគ​នៅ​ក្នុងវិស័យ​សំណង់​មាន​ជាង​៦​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង​២៨%​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​។​នេះ​បើ​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ចេញផ្សាយ​ថ្មី​ៗ​នេះ ។

​ទោះបីជា​វិស័យ​សំណង់​នៅ​តែ​ដើរតួ​នាទី​សំខាន់​និង​បន្ត​មាន​កំណើន​ក៏​ពិតមែន ប៉ុន្តែ​គុណភាព​សំណង់​នៅ​តែ​ជា​ចំណោទ​ដែល​មហាជន​បន្ត​មាន​មន្ទិល ជា​ពិសេស​បន្ទាប់​ពី​មាន​ហេតុការណ៍​នៃ​ការ​បាក់​អាគារ​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះ​សី​ហុ​ន​កន្លង​មក​ដែល​បាន​ឆក់​យក​ជីវិត​កម្មករ ២៨ នាក់​កាលពី​ចុងខែ​មិថុនា ដែល​ក្នុង​នោះ​សូ​ម្បី​តែ​អ្នក​រកស៊ី​ខាង​វិស័យ​សំណង់​និង​អចល​ទ្រព្យ​ក៏​ធ្លាប់​បាន​ស្នើ​សុំ​ក្រសួង​ដែនដី ជួយ​ធ្វើ​យ៉ាងណា​បង្កើត​នូវ​ទំនុកចិត្ដ​ដល់​អតិថិជន​ឡើង​វិញ ។​ យ៉ាងណាមិញ បើ​ក្រឡេក​ទៅ​មើល​របាយការណ៍​របស់​ក្រសួង​ដែនដី វិស័យ​សំណង់​នៅ​តែ​មាន​ផា​សុខភាព​ល្អ បើ​ទោះបីជា​ថ្មី​ៗ​នេះ​ជនជាតិ​ចិន​បាន​សម្រុក​ចាក​ចេញពី​ប្រទេស​កម្ពុជា​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បិទ​ហ្គែ​ម​អន​ឡាញ​នោះ ។

​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​បង្ហាញ​ថា
គិត​ត្រឹម​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​៣.៤៣៣​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១៣​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៦.៤៩៤​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​នឹង​រយៈពេល​៩​ខែ​ដូច​គ្នា​ឆ្នាំ​២០១៨​មាន​២.៥៤១​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៤.៨២០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​៣៤,៧៣%​។

បើ​តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «​ក្នុង​ចំណោម​គម្រោង​ទាំងអស់​ក្នុង​នោះ​សម្រាប់​សមត្ថកិច្ច​ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ប្រមាណ​២៧៤​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៥.៧៥២​លាន​ដុល្លារ​អា​មេ​រិ​ក​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​មាន ២២៤​គម្រោង មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៤.៤៧៥​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​មានការ​កើនឡើង​២៨,៥៣%​។ ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត​មាន​១៥៩​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ជាង​៧៤២​លាន​ដុល្លា​អា​មេ​រិ​ក ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​មាន​៣៤៤​លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក ពោល​កើនឡើង​ជាង​១១៥%»​។

ស្រប​ពេល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ​កើនឡើង​ជាង​៣៤% វិស័យ​មួយ​នេះ​ក៏​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ពី​ជាង​១៤​ម៉ឺន​នាក់​ទៅ​១៥​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ​។ របាយការណ៍​បង្ហាញ​ថា «​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ គិត​ជា​មធ្យម​បាន​បង្កើត​ការងារ​ប្រមាណ​ពី​១៤៧.៤៥០​នាក់ ទៅ​១៥០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​៤៣.៤០០​នាក់ ទៅ​៤៣.៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​ចំនួន​កម្មករ​គិត​ជា​មធ្យម ប្រមាណ​ពី​២០០.០០០​នាក់​ទៅ​២២០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ទូ​ទាំង​ប្រទេស ដោយឡែក​នៅ​រាជ​ភ្នំពេញ​មាន​ចំនួន​កម្មករ​ពី​៩០.០០០​នាក់​ទៅ​១០០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​គឺ​មានការ​ថយ​ចុះ​ចំនួន​៣១,៨១%»​។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​១​ថ្ងៃ​អាច​ទទួល​បាន​ពី​៣​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល កម្មករ​មាន​ជំនាញ​និង​មេជាង​ក្នុង​១​ថ្ងៃ​អាច​ទទួល​បាន​ពី​៤​ម៉ឺន​រៀល​ទៅ​៦​ម៉ឺន​រៀល ចំពោះ​វិស្វករ ស្ថាបត្យករ​និង​អ្នកជំនាញ​ផ្សេង​ទៀត​ក្នុង​១​ខែ​អាច​ទទួល​បាន​ប្រាក់​បៀរ​ត្ស​ពី​៤០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​២.៥០០​ដុល្លារ​អា​មេ​រិ​ក​។

ពាក់ព័ន្ធ​វិស័យ​សំណង់​កម្ពុជា​លោក ជា​សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ធ្លាប់​មាន​ប្រសាសន៍​ថា «​ពី​ឆ្នាំ ២០០០​ដល់​ឆ្នាំ​២០០៧​គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​លើ​វិស័យ​សំណង់​មាន​តែ​៣.២០០​លាន​ដុល្លារ​អា​មេ​រិ​ក​,​ពី​ឆ្នាំ​២០០៨​ដល់​២០១១​ឡើង​ដល់​១,២​លា​នុ​ដ​ល្លា​រអា​មេ​រិ​ក តែ​មក​ដល់​ឆ្នាំ​២០១២​ដល់​២០១៨ ចាប់ផ្តើម​ឡើង​កំ​ហុ​ក ឡើង​រហូត​ដល់​៥.៧៥៥​ដុល្លារ​អា​មេ​រិ​ក​»​។

លោក​ឧបនាយករដ្ឋមន្ត្រី ក្នុង​វិស័យ​សំណង់​កម្ពុជា ក្រុមហ៊ុន​ចិន​បាន​បោះទុន​វិនិយោគ​២.៨៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ជាប់​ចំណាត់ថ្នាក​ទី​១,​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក​ទី​២ បាន​បោះទុន​វិនិយោគ​១.៦៥០​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី​៣ បាន​បោះទុន​វិនិយោគ​៣៨២​លាន​ដុល្លារ​អា​មេ​រិ​ក​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ