នេះ​នែ ! វិធី​រក​លុយ​សម្រាប់​អ្នក​ស្រលាញ់​ការ​ថតរូប


តើ​អ្នក​អាច​យកក្តី​ស្រលាញ់​នឹង​ការ​ថតរូប​ធ្វើ​ជា​ប្រភព​ចំណូល​បាន​ទេ? វិស័យ​ថតរូប​ជាទី​ផ្សារ​តូច​ចង្អៀត​មួយ ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​ប្តេជ្ញា​ខ្ពស់ អ្នក​អាច​ជោគជ័យ​បាន ជា​ពិសេស​ប្រសិនបើ​អ្នកចេះ​ប្រើ​ប្រព័ន្ធ​សង្គម ។

បច្ចុប្បន្ន​នេះ អ្នកមាន​ជំនាញ​ថតរូប​មាន​ភាព​ងាយស្រួល​កាន់តែ​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​រូបថត​របស់​ខ្លួន និង​ទាក់ទាញ​អតិថិជន​តាម​ប្រព័ន្ធ​សង្គម ។ ហើយ​ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ប្រសិនបើ​អ្នក​ស្រលាញ់ និង​មាន​ជំនាញ​ផ្នែក​ថតរូប​៖

១. ថតរូប​ឲ្យ​អាជីវកម្ម​តូច​ៗ៖
ប្រទេស​កម្ពុជា​មាន​អាជីវកម្ម​តូច​ៗ​ជា​ច្រើន​ដែល​កំពុង​ប្រកួត​ប្រែង​គ្នា​លើ​ប្រព័ន្ធ​សង្គម ។ ដោយហេតុ​ដូចនេះ​ភាព​ទាក់ទាញ គឺ​ពិតជា​សំខាន់​ណាស់​ដែល​ធ្វើ​ឲ្យ​អាជីវករ​ងាក​ទៅ​កាន់​អ្នក​ថតរូប​ជំនាញ​ដើម្បី​ទទួល​បាន​រូបថត​ស្អាត​ៗ​បង្ហាញ​ពី​ផលិតផល​របស់​ពួក​គេ ។ សាកល្បង​ដើរ​មើល​អាជីវកម្ម​ដែល​អ្នក​គិត​ថា​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ផ្សព្វផ្សាយ និង​ណែនាំ​ខ្លួន​រួច​បង្ហាញ​ពី​រូបភាព​ដែល​អ្នក​បាន​ថត​ជាដើម ។ វិធី​មួយទៀត​គឺ​អ្នក​អាច​ទាក់ទង​អាជីវករ​លក់​អន​ឡាញ​បាន​ប្រព័ន្ធ​សង្គម​បាន​ដែរ និង​ចរចា​តម្លៃ ។

២. លក់​រូបភាព​៖
នរណា​ក៏​ចូល​ចិត្ត​រូបភាព​ស្អាត​ៗ​ដែរ ហើយ​រូបភាព​ដែល​អ្នក​ថត​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក ឬ​កន្លែងធ្វើការ​របស់​អ្នក​អាច​មាន​ទីផ្សារ​ជា​ពិសេស​ក្នុង​ពេល​ដែល​បញ្ហា​កម្មសិទ្ធិបញ្ញា​កំពុង​តែ​ត្រូវ​បាន​ផ្តោត​សំខាន់ ក្រុមហ៊ុន​ជា​ច្រើន​មិន​អាច​លួច​រូបភាព​ពី​គេហទំព័រ​ដទៃ​បាន​ទៀត​ឡើយ ។
ដូច្នេះ​អ្នក​អាច​ដើរ​ថតរូប​ភាព​ជុំវិញ​ទីក្រុង ឬ​ក្នុង​ប្រទេស​រួច​បង្ហោះ​រូប​មួយ​ចំនួន​លើ​ប្រព័ន្ធ​សង្គម​របស់​អ្នក​ព្រមទាំង​ភ្ជាប់​លេខ​ទូរស័ព្ទ​បាន ។ ប្រសិនបើ​មាន​អ្នក​ដែល​ចាប់អារម្មណ៍ ពួក​គេ​នឹង​ទាក់ទង​អ្នក ហើយ​អ្នក​អាច​លក់​រូបភាព​បាន​ដោយ​ងាយ ។

៣. ដើរ​ថតរូប​ឲ្យ​អ្នកមាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​៖
ក្រៅពី​អាជីវក​រហើយ អ្នក​ដែល​ល្បី​ៗ​លើ​ប្រព័ន្ធ​សង្គម​ក៏​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​មាន​រូបភាព​ស្អាត​ៗ​សម្រាប់​បង្ហោះ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ចាប់​ដៃគូ​ជាមួយ​ពួក​គេ​អាច​បង្កើន​ឱកាស​ការងារ​អ្នកតា​មរយៈ​ការ​ណែនាំ​ទៀត​ផង​ប្រសិនបើ​អ្នក​ពិតជា​មាន​សមត្ថភាព​ខ្ពស់​ពិតមែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ