ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​រក​លុយ​៣​ចំណុច សម្រាប់​អ្នក​ស្រលាញ់​ការ​គូររូប

4 ឆ្នាំ មុន

អ្នក​ដែល​ស្រលាញ់​សិល្បៈ ក្នុង​ការ​គូររូប​ប្រហែលជា​ធ្លាប់​ឮ​ឪពុក​ម្តាយ និង​មនុស្ស​ជុំវិញ​ខ្លួន​ប្រាប់​ពួក​គេ​ម្តង​ហើយ​ម្តងទៀត​ថា វា​ជា​អាជីព​មួយ​ដែល​គួរ​ចៀសវាង ព្រោះ​វា​មិន​អាច​រក​ចំណូល​បាន​នឹងន​ឡើយ ។ តថភាព​ជាក់ស្តែង គឺ​ពិតជា​អាច​មើលឃើញ​ជាក់ស្តែង​ពិតមែន ប៉ុន្តែ​ក្នុង​សម័យ​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​នេះ​សិល្បៈ​ក្នុង​ការ​គូរគំនូរ​អាច​ជា​វិធី​រក​លុយ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ផ្នែក​នេះ…

អ្នក​ដែល​ស្រលាញ់​សិល្បៈ ក្នុង​ការ​គូររូប​ប្រហែលជា​ធ្លាប់​ឮ​ឪពុក​ម្តាយ និង​មនុស្ស​ជុំវិញ​ខ្លួន​ប្រាប់​ពួក​គេ​ម្តង​ហើយ​ម្តងទៀត​ថា វា​ជា​អាជីព​មួយ​ដែល​គួរ​ចៀសវាង ព្រោះ​វា​មិន​អាច​រក​ចំណូល​បាន​នឹងន​ឡើយ ។

តថភាព​ជាក់ស្តែង គឺ​ពិតជា​អាច​មើលឃើញ​ជាក់ស្តែង​ពិតមែន ប៉ុន្តែ​ក្នុង​សម័យ​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​នេះ​សិល្បៈ​ក្នុង​ការ​គូរគំនូរ​អាច​ជា​វិធី​រក​លុយ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ផ្នែក​នេះ ។ ដូច្នេះ​ប្រសិនបើ​អ្នក​គិត​ថា អ្នកមាន​ទេ​ព្យ​កោសល្យ និង​ចំណូលចិត្ត​លើ​សិល្បៈ​នេះ​អ្នក​អាច​អាន​ពី​គំនិត​រក​លុយ​ខាងក្រោម ដែល​អ្នក​អាច​សាកល្បង​ដោយ​គ្រាន់តែ​មាន​ជំនាញ​គូរគំនូរ​៖

១. ធ្វើ​ជា​អ្នកនិពន្ធ​សៀវភៅ​រឿងនិទាន​សម្រាប់​ក្មេង​ៗ៖
សៀវភៅ​រឿងនិទាន​សម្រាប់​ក្មេង​ៗ​ត្រូវការ​ភាព​ច្នៃប្រឌិត​ជា​ច្រើន ជា​ពិសេស​ក្នុង​ទីផ្សារ​ដែល​មានការ​លក់​តែ​រឿង​ដដែល​ៗ​ច្រំ​ដែល ។ ក្មេង​ៗ​ជំនាន់​ក្រោយ​ក៏​កាន់តែ​ត្រូវ​បាន​ជំរុញ​ឲ្យ​អាន​សៀវភៅ​ច្រើន​ជាង​មុន​ដែរ ដូច្នេះ​ប្រសិនបើ​អ្នកមាន​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​សរសេរ​រឿងនិទាន និង​អាច​គូស​រូប​ដែល​ទាក់ទាញ​សម្រាប់​ក្មេង​ៗ​នោះ​វា​អាច​ជាទី​ផ្សារ​ល្អ​សម្រាប់​អ្នក ។ លើស​ពី​នេះ​ទៀត ប្រសិនបើ​អ្នក​មិន​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​បោះពុម្ព​ទេ​នោះ​អ្នក​ក៏​អាច​សាកល្បង​គូស និង​ចែករំលែក​លើ​ប្រព័ន្ធ​សង្គម​រួច​ទាមទារ​ឲ្យ​មានការ​បង់ថ្លៃ ដើម្បី​អាន​បន្ត​ជាដើម ។

២. អ្នក Design Logo៖
ប្រទេស​កម្ពុជា​មើលឃើញ​កំណើន​អាជីវកម្ម​ជា​រៀងរាល់ថ្ងៃ​ដែល​ព្យាយាម​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​លេចធ្លោ ដូច្នេះ​ពួក​គេ​នឹង​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ និង​គំនិត​ច្នៃប្រឌិត ដើម្បី​ច្នៃ Logo ដែល​ទាក់ទាញ​សម្រាប់​អាជីវកម្ម ។ ក្រៅពី​នេះ​ហើយ អាជីវកម្ម​កាន់តែ​ច្រើន​ធ្វើការ​វិនិយោគ​លើ​សិល្បៈករ ដើម្បី​គូររូប​សម្រាប់​ការ​ចែករំលែក​ផ្សេង​ៗ​លើ​ប្រព័ន្ធ​សង្គម​អាជីវកម្ម​ដែរ ។

៣. បង្រៀន​អ្នក​ដទៃ​៖
ទេព​កោសល្យ​របស់​អ្នក គឺជា​ធនធាន​មួយ​ដែល​មាន​តម្លៃ​ស្រាប់ ហើយ​ដូច្នេះ​អ្នក​អាច​ចែករំលែក​វា​ដល់​អ្នក​ដទៃ​ដើម្បី​ទទួល​បាន​កម្រៃ​ដែរ​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ចាប់អារម្មណ៍​នឹង​ជំនាញ​នេះ​មិន​ថា​ដើម្បី​កម្សាន្ត ឬ​ដើម្បី​អនាគត​ឡើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ