ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលពេញវត្ត! ក្រោយឃើញសពក្នុងស្រះទឹក​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ព្រះសង្ឃ​គង់នៅ​វត្ត​សារាយ ​និមន្ត​ទៅ​ខាងក្រោយ​វត្ត​ ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​វត្ត​ ​បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ និង​សមត្ថកិច្ច​​​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែតុលា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ស្រះទឹក​ខាងក្រោយ​វត្ត​សារាយ…

ខេត្តស្វាយរៀង ​៖ ​ព្រះសង្ឃ​គង់នៅ​វត្ត​សារាយ ​និមន្ត​ទៅ​ខាងក្រោយ​វត្ត​ ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​វត្ត​ ​បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ និង​សមត្ថកិច្ច​​​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែតុលា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ស្រះទឹក​ខាងក្រោយ​វត្ត​សារាយ ​ស្ថិត​ក្នុងភូមិ​ព្រៃ​ទួល​ ឃុំ​ប្រសូតិ​ ស្រុក​ស្វាយ​ទាប ​ខេត្តស្វាយរៀង​។

​តាមប្រភពពី​​សាច់ញាតិ​​ជនរងគ្រោះ​​បានអោយ​ដឹង​ថា​ ​​បុរស​រងគ្រោះ​​​ដែលស្លាប់​ខាងលើនេះ​ឈ្មោះ​សំ ហម អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិឃុំកើតហេតុ​ខាងលើ ។ ជនរងគ្រោះ​​គ្មាន​ប្រពន្ធកូននោះទេ ​និង​ជា​មនុស្សមាន​​សតិ​មិន​គ្រប់​ តែងតែ​ដើរទៅ​ដើរមក​ក្នុងភូមិ ហើយ​​រស់ដោយសារ​បងប្អូន​សាច់ញាតិ​​ឱ្យ​​បាយ​ម្ហូប​ហូប​។

តាម​​ប្រភព​​ដដែលបាន​បន្ត​ថា ​​មុនពេលកើតហេតុ កាលពី​វេលាម៉ោង​ប្រហែល​៣ទៅ​៤​រសៀល​ថ្ងៃ​ទី​១៥​​តុលា ​គេ​ឃើញ​ជន​រង​គ្រោះ​ដើរ​ក្នុងភូមិ​ ​លុះដល់​វេលាយប់ថ្ងៃ​​ទី​​១៥ តុលា​ បងប្អូន​សាច់ញាតិ​​មិន​​ឃើញ​ជនរងគ្រោះ​មករ​កបាយ​ហូប​ដូច​សព្វ​ដងនោះ​ទេ ​ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃកើតហេតុ មាន​អ្នក​ក្នុង​ភូមិ​មក​ប្រាប់​ថា ​​ជនរងគ្រោះ​លង់​​ទឹកស្រះ​​ខាងក្រោយវត្ត​​ស្លាប់​បាត់​ទៅ​ហើយ​។​

តាមប្រភពពី​​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ​ក្រោយ​ពី​ទទួល​បាន​​ព័ត៌មាន​ខាងលើនេះ សមត្ថកិច្ច​បាន​ចុះ​​មកដល់​ចំ​ណុច​កើតហេតុ​ និងពិនិត្យសព ​រក​​ឃើញ​ថា​ ពុំ​មាន​ស្នាក​ស្នាម​អ្វី​​គួរ​ឱ្យកត់សម្គាល់​នោះ​ទេ​ ​ទើប​​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​រអិល​ជើង​ធ្លាក់​​ចូលទឹកស្រះ បណ្តាល​ឱ្យ​​លង់​ស្លាប់​តែ​ម្តង​ ។ ក្រោយ​ពី​ពិនិត្យ​​រួច ​សមត្ថកិច្ច​បាន​ប្រគល់​សព​​​ឱ្យបង​ប្អូនសាច់ញាតិ​​យក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ