ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ៉េរញ៉ៃ​ក្នុង​សភា លោក​ស្រី​​ប្រមុខ​​ប្រតិ​បត្តិ បង្ខំ​ចិត្ត​ឈប់​ថ្លែង​សុន្ទរកថា (វីដេអូ)

4 ឆ្នាំ មុន

ក្រុង​ហុងកុង  ៖ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង ​លោកស្រី​ CARRIE LAM កាលពី​ថ្ងៃ​ទី​១៦ ខែ​​តុលា ឆ្នាំ​២០១៩ ​ត្រូវ​បង្ខំចិត្ត​ឈប់​ថ្លែង​សុន្ទរកថា​នយោបាយ​របស់​លោកស្រី…

ក្រុង​ហុងកុង  ៖ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង ​លោកស្រី​ CARRIE LAM កាលពី​ថ្ងៃ​ទី​១៦ ខែ​​តុលា ឆ្នាំ​២០១៩ ​ត្រូវ​បង្ខំចិត្ត​ឈប់​ថ្លែង​សុន្ទរកថា​នយោបាយ​របស់​លោកស្រី មក​ពី​មាន​ភាព​រញ៉េរញ៉ៃ​​ស្រែក​ឡូឡា​ ដោយ​បណ្ដា​សមាជិក​សភា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ក្នុង​ផ្ទៃ​សភា​ដូច​រូបភាព​ក្នុង​វី​ដេ​អូ​។

សុន្ទរកថា​ពី​នយោបាយ​ទូទៅ​របស់​លោកស្រី​LAM ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប៉ុនប៉ង​មួយ ដើម្បី​ឲ្យ​ប្រមូល​បានការ​គាំទ្រ​និង​ជឿ​ទុកចិត្ត​របស់​ប្រជាជន ក្រោយ​រយៈពេល​ជាង​៤​ខែ​នៃ​វិបត្តិ​នយោបាយ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ បណ្ដា​សមាជិក​សភា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​បាន​ស្រែក​ឡូឡា បង្ខំ​ឲ្យ​លោកស្រី​LAM​ចាក​ចេញពី​សភា​។

លោកស្រី​LAM​ប៉ុនប៉ង​២​លើក​ហើយ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅ​មុខ​សភា ដែល​បើក​សម័យប្រជុំ​ថ្មី​រយៈពេល​ប្រមាណ​ជា​៣​ខែ​។ បណ្ដា​សមាជិក​សភា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ បាន​ស្រែក​ឡូឡា ខណៈ​សមាជិក​សភា​ក្រុម​នោះ​១​រូប បាន​បញ្ចាំង​ពាក្យស្លោក​នានា​នៃ​ចលនា​តវ៉ា តាម​រយៈ​PROJECTEUR​តូច​មួយ​ដាក់​ក្នុង​ហោ​ប៉ាវ បញ្ចាំង​ទៅ​ជញ្ជាំង​ស្ថិត​នៅ​ពីក្រោយ​លោកស្រី​LAM​ដែល​កំពុង​ឈរ​ថ្លែង​។

ក្រោយ​ពី​ការ​ប៉ុនប៉ង​លើក​ទី​២​មិន​បាន​សម្រេច​ក្នុង​ការ​ថ្លែងការណ៍ មេដឹកនាំ​ក្រុង​ហុងកុង​បាន​ចាក​ចេញពី​អគារ​សភា​អម​ដោយ​អង្គរក្ស​។ បណ្ដា​មនុស្ស​របស់​លោកស្រី​និយាយ​ថា សុន្ទរកថា​របស់​លោកស្រី នឹង​ចេញផ្សាយ​នា​ពេល​ក្រោយ​តាម​រយៈ​វី​ដេ​អូ​ដែល​ថត​ទុកជា​មុន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ