ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​លុយ​ប្លែក​ៗ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

គ្រាន់តែ​ទៅ​ធ្វើការ​ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច គឺ​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​អ្នក​ចង់​មាន​ជីវភាព​ធូរធារ​នៅ​ថ្ងៃ​អនាគត ។ ដោយហេតុ​ដូចនេះ ទើប​មនុស្ស​ជា​ច្រើន​ជ្រើសរើស​ការ​បើក​អាជីវកម្ម​បន្ថែម​ពី​ការងារ​របស់​ពួក​គេ ដើម្បី​បង្កើន​ប្រភព​ចំណូល​របស់​ខ្លួន ។ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ភាគច្រើន​មាន​ទម្លាប់​បើក​អាជីវកម្ម​តាម​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្រាន់តែ​សង្កេត​មើល​ថា…

គ្រាន់តែ​ទៅ​ធ្វើការ​ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច គឺ​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​អ្នក​ចង់​មាន​ជីវភាព​ធូរធារ​នៅ​ថ្ងៃ​អនាគត ។ ដោយហេតុ​ដូចនេះ ទើប​មនុស្ស​ជា​ច្រើន​ជ្រើសរើស​ការ​បើក​អាជីវកម្ម​បន្ថែម​ពី​ការងារ​របស់​ពួក​គេ ដើម្បី​បង្កើន​ប្រភព​ចំណូល​របស់​ខ្លួន ។

ប៉ុន្តែ​ប្រជាជន​កម្ពុជា​ភាគច្រើន​មាន​ទម្លាប់​បើក​អាជីវកម្ម​តាម​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្រាន់តែ​សង្កេត​មើល​ថា នរណា​កំពុង​រក​លុយ​បាន​ច្រើន ហើយ​ចម្លង​តាម​ពួក​គេ​ទាំងស្រុង ។ ប្រាកដ​ណាស់ វា​ជា​ជម្រើស​ដែល​មាន​ហានិភ័យ​ទាប ប្រសិនបើ​មាន​តម្រូវការ​ខ្ពស់ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ចម្លង​ពី​គេ និង​ចង់​មានគំនិត​បើក​អាជីវកម្ម​ដែល​ថ្មី​អ្នក​អាច​សាកល្បង​គំនិត​ប្លែក​ៗ​ខាងក្រោម​នេះ​ដែល​កំពុង​រក​លុយ​ឲ្យ​មនុស្ស ៖

១. ផ្សព្វផ្សាយ​សម្លៀក​បំពាក់​ឲ្យ​អ្នក​ដទៃ​៖
លោក Jason Zook រក​ចំណូល​បាន​ពី​ការ​ពាក់​អាវយឺត​សម្រាប់​ក្រុមហ៊ុន​ដទៃ​តាម​រយៈ​គេហទំព័រ IWearYourShirt.com ។ បច្ចុប្បន្ន​នេះ ជា​ពិសេស​ក្នុង​ប្រទេស​កម្ពុជា មើលឃើញ​មាន​អាជីវកម្ម​លក់​សម្លៀក​បំពាក់​ជា​ច្រើន ។ ប្រសិនបើ​អ្នកមាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​ខ្លាំង ឬ​ស្គាល់​មនុស្ស​ដែល​មាន​វត្តមាន​នោះ​អ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​នេះ​ដោយ​ខ្លួនឯង​បាន ។

២. ចែក​សៀវភៅ​ឥត​គិតថ្លៃ​៖
លោក Steve Gillman ធ្លាប់​សរសេរ​សៀវភៅ​មួយ​ក្បាល​ពី​វិធី​ទិញ​ផ្ទះ​ឲ្យ​បាន​ថោក ដែល​ស្ទើរតែ​លក់​មិន​ចេញ​ទាល់តែ​សោះ ។ ដូច្នេះ​លោក​ក៏​ចាប់ផ្តើម​ផ្ញើ​ជំពូក​ទី​មួយ​ទៅ​តាម​អ៊ីមែល​ឲ្យ​មនុស្ស​ដទៃ​ដោយ​ឥត​គិ​ថ្លៃ​រួច​ដាក់ Link ទៅ​កាន់ Website របស់​លោក​ជា​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​ឲ្យ​អ្នក​ទទួល​អាច​អាន​ជំពូក​ដទៃ ។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឲ្យ​លោក​រក​លុយ​បានជា​រៀង​រាល់​ខែ​ពី​ការ​ផ្សាយពាណិជ្ជកម្ម​លើ​គេហទំព័រ ។

៣. ការ​លក់​មិត្តភាព​៖
RentAFriend.com ជា​គ​ហេ​ទំព័រ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ជួល​មិត្តភក្តិ​ក្នុង​តម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​ម៉ោង និង​ផ្តល់​ជា​អាហារ​ឥត​គិតថ្លៃ និង​សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​ផ្សេង​ៗ​ជាដើម ។ អ្នក​អាច​នឹង​គិត​ថា តើ​មាន​នរណា​នឹង​ប្រើ​សេវា​នេះ ? ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​ក្នុង​សង្គម គឺ​មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ឯការ ឬ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​បង្កើត​មិត្តភាព​ជាមួយ​អ្នក​ដទៃ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ