ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ថ្ងៃ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​២១​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​, ឆក់​, រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​ចំនួន​២១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩​។ តាម​ប្រភព​ពី​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​, ឆក់​, រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​ចំនួន​២១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩​។

តាម​ប្រភព​ពី​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ដែល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ហើយ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​រាល់ថ្ងៃ ជា​ពិសេស​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ។

តាម​ប្រភព​ពី​នគរបាល​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ជនសង្ស័យ​សរុប​ចំនួន​២១​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣​ថ្ងៃ ហើយ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​នា​ពេល​នេះ​។

តាម​ប្រភព​ពី​នគរបាល​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​២១​នាក់ មាន​១២​ករណី​ផ្សេង​គ្នា ក្នុង​នោះ​លួច​ចំនួន​២​ករណី ឃាត់ខ្លួន​៣​នាក់​, ឆក់​១​ករណី​ឃាត់ខ្លួន​៣​នាក់​, រក្សា​ទុក​គ្រឿងញៀន​១​ករណី​ឃាត់ខ្លួន​២​នាក់ និង​ប្រើប្រាស់​គ្រឿងញៀន​៨​ករណី​ឃាត់ខ្លួន​១៣​នាក់​សរុប​ទាំងអស់​២១​នាក់​។

គួរ​បញ្ជាក់​ថា ចាប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែតុលា​នេះ នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ចំនួន​១៧២​នាក់ មាន​៨៥​ករណី នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​នគរបាល​ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់​គ្រឿង ដែល​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ជិះ​ល្បាត​មានការ​សង្ស័យ​ហៅ​ឃាត់​យក​ទៅ​ត្រួតពិនិត្យ​ទឹកនោម មាន​សារធាតុ​ញៀន​រួច​ចាប់​បញ្ជូន ត្រូវ​តុលាការ​បាន​ចេញ​ដីកាឃុំខ្លួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ