ខេត្តក្រចេះ ៖ ទីតាំងរ៉ែដ៏ធំមួយនៅព្រៃតំបន់រ៉ែ ក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ដែលសមត្ថកិច្ចបានកំណត់ថា ជាទីតាំងសិប្បកម្មកែច្នៃរ៉ែមាសដោយខុសច្បាប់ ត្រូវបានធ្វើការបង្ក្រាបសាជាថ្មីម្តងទៀតនៅថ្ងៃទី១៦ តុលា នេះ ។ ក្រុមមន្ត្រីនៃមន្ទីររ៉ែ និងថាមពលនិយាយឲ្យដឹងថា អាជីវកម្មរ៉ែខុសច្បាប់មួយកន្លែងធំនេះ ត្រូវបានក្រុមសមត្ថកិច្ចជំនាញក្រោមការដឹកនាំពីសំណាក់លោក ទុត វីនិត ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តចុះធ្វើការបង្ក្រា ។ តែយ៉ាងណាក្នុងសកម្មភាពចុះបង្ក្រាបនាថ្ងៃនោះ ក្រុមសមត្ថកិច្ចពុំបានចាប់ខ្លួនជនដែលពាក់ព័ន្ឋ និងអាជីវកម្មរ៉ែខុសច្បាប់ដ៏ធំមួយនេះទេ ដោយគ្រាន់ តែធ្វើកិច្ចសន្យាអប់រំនិងរឹបអូសយកសម្ភារបម្រើឲ្យមានការជីកកាយយកដីរ៉ែទាំងអស់នោះ។
នេះជាសកម្មភាពការចុះបង្ក្រាបសាជាថ្មីម្តងទៀត ពីក្រុមសមត្ថកិច្ចជំនាញទៅលើទីតាំង រ៉ែខុសច្បាប់ ដែលកំពុងតែកើតមានក្នុងព្រៃតំបន់រ៉ែ នោភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ដោយកាលពីលើកមុន អាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានបើកប្រតិបត្តការទ្រង់ទ្រាយធំបង្ក្រាប ទីតាំងរ៉េខុសច្បាប់មានជាច្រើនកន្លែងនៅតំបន់នោះ ទើបធ្វើឲ្យការជីកកាយរុករករ៉ែពីក្រុម ឈ្មួញតូចធំត្រូវបានស្ងាត់មួយរយះពេល។
សកម្មភាពការចុះបង្ក្រាបសាជាថ្មីពីក្រុមអាជ្ញាធរមានសមត្ថកិច្ចនេះ ក៏ត្រូវបានគេនិយាយថា បានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនវិនិយោគរ៉ែមាសរបស់ចិនមួយ ឈ្មោះថា ស៊ឹងយ៉័ងគ័ងយិ ជាក្រុមហ៊ុនមានច្បាប់វិនិយោគរ៉ែមាសដ៍ធំមួយនៅតំបន់ខាងលើ។កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនរ៉ែមាសចិនដ៏ធំមួយនេះ បានប្តឹងមកអាជ្ញាធរឲ្យជួយ អន្តាគមន៍ទប់ស្កាត់ការជីកកាយយករ៉ែរបស់ឈ្មួញ នៅតំបន់ជុំវិញបរិវេណរបស់ក្រុមហ៊ុន និងការប្តឹងឲ្យមានការជួយទប់ស្កាត់ការចូលលួចរ៉ែមាស ពីក្រុមជនមិនស្គាល់មុខនៅក្នុងបរិវេណក្រុមហ៊ុន។
បើទោះជាបែបណា សកម្មភាពរបស់សមត្ថកិច្ចដែលតែងតែចុះបង្ក្រាបលើទីតាំងរ៉ែមាស ជាច្រើនលើកច្រើនសារ ពីសំណាក់ក្រុមសមត្ថកិច្ចនេះ ក៏ត្រូវគេមើលឃើញថា គឺហាក់មិនទទួលលទ្ធផលជាវិជ្ជមាននោះទេ។ ដោយសារទីតាំងរ៉ែនៅតំបន់នោះ ត្រូវបានគេនិយាយថា បានកើតមានជាយូរយាណាស់មកហើយគឺតាំងពីមុននិងក្រុមហ៊ុនចិនមកវិនិយោគម្លេះ។
បើតាមការលើកឡើងឲ្យដឹងពីពលរដ្ឋនៅតំបន់នោះបាននិយាយថា ពលរដ្ឋដែលរស់ នៅតំបន់នេះគ្មានរបរអ្វីក្រៅពីការធ្វើរ៉ែមាសនោះទេ។ដោយអាជីវកម្មនេះគឺពួកគាត់បានធ្វើតៗ គ្នាតាំងពីដូនតាមកម្លេះ។ ពួកគាត់ថា ការធ្វើអាជីវកម្មរបស់ពួកគាត់គឺធ្វើឡើងជាលក្ខណះ គ្រួសារនៅក្រោយផ្ទះក្បែរៗភូមិ។ ពួកគាត់ថា ការធ្វើរបស់ពួកគាត់គឺសុទ្ឋតែធ្វើនៅតាមរណ្តៅ ចាស់ៗសល់កាកដីរ៉ែពីក្រុមហ៊ុនវិនិយោគរបស់ចិន មិនមានការជីករណ្តៅដីថ្មីមកធ្វើនោះទេ ។
ចែករំលែកព័តមាននេះ