រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងដ៏ល្បីល្បាញនាទស្សវត្សន៍ឆ្នាំ ៩០ លោក យស់ បូវណ្ណៈ នឹងដឹកនាំម្ចាស់ជ័យលាភីពីសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រឡងក្នុងកម្មវិធីមហោស្រពប្រឡងចម្រៀងខ្មែរសកលឆ្នាំ២០១៩ ដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ ២៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។
តាមគម្រោងលោក យស់ បូវណ្ណៈ នឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩ ដោយលោកនឹងនាំបេក្ខជនដែលទទួលបានជ័យលាភីនៅអាមេរិក ដើម្បីមកប្រឡងវគ្គផ្តាច់ព័ត្រនៅកម្ពុជា ។
បេក្ខជនដែលលោកនឹងនាំមកនោះមានដូចជា បេក្ខនារី គឹម សោភ័ណ្ឌ, បេក្ខជន សម សារិន និងបេក្ខជនដែលទទួលបានចំណាត់លេខ ១ គឺលោក ឡាយ ប៊ុនឡេង ដែលបេក្ខជនទាំងអស់នេះ ជាម្ចាស់ជ័យលាភីដែលបានជ្រើសរើសពីគណៈកម្មការប្រឡងប្រចាំទីក្រុងឡុងប៊ិច សហ រដ្ឋអាមេរិក ។
បើតាមការបញ្ជាក់របស់អ្នកស្រី លី ស៊ីថារី ភរិយារបស់លោក យស់ បូវណ្ណៈ បានឲ្យដឹងថា លោក យស់ បូវណ្ណៈ គឺជាមេប្រយោគកិត្តិយសនៃគណៈកម្មការមួយរូបក្នុងកម្មវិធីប្រឡងខាងលើ ប្រចាំទីក្រុងឡុងប៊ិច ហើយលោកក៏ជាគណៈប្រតិភូក្នុងតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ ដើម្បីដឹកនាំបេក្ខជនពីសហរដ្ឋអាមេរិកមកប្រឡងនៅកម្ពុជាផងដែរ ។
អ្នកស្រីបន្ថែមថា លោក យស់ បូវណ្ណៈ នឹងចំណាយពេលនៅស្រុកខ្មែរចំនួន ២ សប្តាហ៍ ដើម្បីចូលរួមមើលការប្រឡងរហូតដល់ថ្ងៃបញ្ចប់ ហើយចំណាយពេលខ្លះទៀតក្នុងការចូលរួមសម្ពោធខ្សែភាពយន្តខ្នាតធំរឿង «លោកឪពុក» ដែលលោកបានចូលរួមសម្តែង ជាមួយគ្នានេះដែរ លោកក៏នឹងឆ្លៀតជួបសួរសុខទុក្ខបងប្អូនដែលរស់នៅស្រុកខ្មែរផងដែរ ។
អ្នកស្រីអះអាងថា កម្មវិធីប្រឡងចម្រៀងខ្មែរជាសកលនេះ គឺធ្វើឡើងដោយមានការជ្រើសរើសបេក្ខជនជាជនជាតិខ្មែរដែលរស់នៅជុំវិញពិភពលោក ដោយសារក្រសួងវប្បធម៌ចង់ឲ្យមានការរឹតចំណងមិត្តភាពខ្មែរទាំងអស់ ដើម្បីចូលរួមថែរក្សា និងលើកតម្លៃសិល្បៈវប្បធម៌ ប្រពៃណីខ្មែរយើង ។
បើតាមអ្នកស្រី លី ស៊ីថារី ទាំងលោក យស់ បូវណ្ណៈ អ្នកស្រី និងគ្រួសារទាំងអស់ ព្រមទាំងបង ប្អូនខ្មែរដែលរស់នៅអាមេរិកនេះ គឺតែងតែលើកស្ទួយ និងបណ្តុះបណ្តាល ផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរជានិច្ច ដោយពួកយើងមិនដែលបំភ្លេចឡើយ បើទោះបីជាកំពុងរស់នៅឯនាយសមុទ្រក៏ដោយ ។
ដោយឡែកសម្រាប់បេក្ខជនដែលនាំមកប្រកួតនេះ គឺជាបេក្ខជនដែលពោរពេញដោយសមត្ថ ភាពពិតប្រាកដ ដែលត្រូវបានជ្រើសពីគណៈកម្មការនៅទីនេះ ហើយអ្នកស្រីរំពឹងថា បេក្ខទាំង ៣ខាងលើនេះ អាចនឹងដណ្តើមចំណាត់ល្អទៀតពេលចូលរួមប្រកួតនៅស្រុកខ្មែរ ។
អ្នកស្រី និងក្រុមគ្រួសារក៏បានថ្លែងអំណរគុណផងដែរដល់រាជរដ្ឋភិបាលកម្ពុជា ដែលបានសម្រេចផ្តល់កិត្តិយសងារជាឯកឧត្តមដល់លោក យស់ បូវណ្ណៈ ក្នុងនាមជាទីប្រឹក្សាក្រសួងវប្បធម៌ ក្នុងពេលដែលលោកបានខិតខំប្រឹងប្រែងក្នុងការអប់រំ និងផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្រៅប្រទេស ។ អ្នកស្រីថា ងារ និងតួនាទីនេះ គឺជាការធ្វើការដោយស្ម័គ្រចិត្តប៉ុណ្ណោះពីលោក យស់ បូវណ្ណៈ ដោយលោកមិនទទួលប្រាក់ខែពីរដ្ឋនោះឡើយ ក្នុងពេលដែលលោកក៏មិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការងារជាមន្ត្រីរាជការម្នាក់នៅក្នុងក្រសួងវប្បធម៌ស្រុកខ្មែរនោះដែរ ។
គួរំឭកថា ការមកស្រុកខ្មែរពីអតីតតារាភាពយន្តលោក យស់ បូវណ្ណៈ នាពេលនេះ មិនមែនជាលើកទីមួយទេ ពោលគឺលោកបានមកស្រុកកំណើតជាបន្តបន្ទាប់តាមការចាំបាច់ ហើយលោកតែងតែនឹករលឹកដល់ទស្សនិកជនខ្មែរដែលធ្លាប់គាំទ្រការសម្តែងរបស់លោកកន្លងមក ។ លោកធ្លាប់អះអាងថា លោកនៅតែស្រឡាញ់វិស័យសិល្បៈ ប៉ុន្តែមិនមានពេលគ្រប់គ្រាន់ដើម្បីថតភាពយន្តឡើងវិញ គ្រាន់តែលោកមានរយៈពេលខ្លីដែលមានឱកាសបានចូលរួមថតរឿង «លោកឪពុក» របស់ផលិតកម្មមហាហង្ស ដែលទើបចាក់បញ្ចាំងថ្មីៗនេះប៉ុណ្ណោះ ។
បើទោះបីជាលោកកំពុងរស់នៅអាមេរិកក៏ដោយ ប៉ុន្តែទាំងលោក ភរិយា និងកូនៗ គឺសុទ្ធតែចូលរួមនៅក្នុងវិស័យសិល្បៈនៅទីនោះផងដែរ ហើយជារឿយៗគ្រួសាររបស់លោកតែងតែជួយជំរុញ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឲ្យបងប្អូនខ្មែរដែលកំពុងរស់នៅទីនោះបានដឹងផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងតែម្នាក់ឯង បណ្ដាលឲ្យស្ត្រីរងគ្រោះ...
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោកម្នាក់ ដែលញៀនថ្នាំឡើងង៉ាងរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ហើយទាញកាំភ្លើងអាកាបាញ់...