គន្លឹះ​រក​លុយ​អន​ឡាញ​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​សូ​ម្បី​មួយ​កាក់


អ៊ី​ន​ធើ​ណេ​ត​បាន​ផ្តល់​ឱកាស​ឲ្យ​សហគ្រិន​ជា​ច្រើន​រូប​ក្នុង​ការ​រក​ចំណូល និង​ពង្រីក​អាជីវកម្ម ។ ប្រព័ន្ធ​នេះ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិន​មាន​លុយ និង​មាន​តែ​គំនិត​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ងាយ​ផង​ដែរ ។ ហើយ​ខាងក្រោម​នេះ​គឺជា​គំនិត​អាជីវកម្ម​អន​ឡាញ​មួយ​ចំនួន​ដែល​អ្នក​អាច​ចាប់ផ្តើម​ដោយ​មិន​អស់​លុយ​មួយ​កាក់ ៖

១. ធ្វើ​អ្នកលក់​បន្ត​៖

គំនិត​នេះ​កើត​ចេញ​មក​ពី​បញ្ហា​ដែល​អាជីវករ​តូច​ៗ​ភាគច្រើន​ជួប​ប្រទះ​គឺ​ការ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទិញ​ទំនិញស្តុក​ព្រោះ​ភ័យ​ខ្លាច​ថា​លក់​មិន​ចេញ ។ ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​នេះ អាជីវករ​អាច​ទាក់ទង​ទៅ​កាន់​ភាគី​ទី​បី​ដែល​មាន​ធនធាន​ច្រើន អាច​ជា​អ្នក​នាំ​ចូល ឬ​ក្រុមហ៊ុន​ធំ​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​អ្នក​រាល់ពេល​ដែល​មាន​អ្នកទិញ ។ មាន​ន័យ​ថា​អ្នក​កុម្ម៉ង់​ពី​ភាគី​ទី​បី​តែ​ពេល​ដែល​មាន​អតិថិជន​ទិញ​ពី​អ្នក​ប៉ុណ្ណោះ ហើយ​អ្នក​គ្រាន់តែ​ត្រូវ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល​ទេ ។

២. ធ្វើ​ជា YouTuber៖

ប្រសិនបើ​អ្នក​ចង់​ចែករំលែក​ចំណេះដឹង ឬ​ជំនាញ ឬ​មានគំនិត​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​វី​ដេ​អូ​កំប្លែង​ៗ និង​គួរ​ឲ្យ​ចាប់អារម្មណ៍ អ្នក​អាច​ជ្រើសរើស​ការ​ធ្វើ​ជា YouTuber បាន ។ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​គ្រាន់តែ​កាមេរ៉ា និង​អ៊ី​ធើ​ណេ​ត​ប៉ុណ្ណោះ ។ YouTube គឺជា​ប្រព័ន្ធ​ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ១​ប៊ី​លាន​នាក់​ទៅ​ទៀត ហើយ​រាល់​វី​ដេ​អូ​ដែល​អ្នក​បង្ហោះ​អាច​ត្រូវ​បាន​ទស្សនា​ដោយ​មនុស្ស​មក​ពី​ជុំវិញ​ពិភពលោក ។ YouTuber ភាគច្រើន​រក​លុយ​បាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​រត់​លើ​វី​ដេ​អូ​របស់​ពួក​គេ ឬ​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ដទៃ​ក្នុង​វី​ដេ​អូ​ពួក​គេ​ជាដើម ។

៣. ការ​លក់​ព័ត៌មាន​៖

ពេល​ដែល​អ្នកមាន​អាជីវកម្ម​អន​ឡាញ វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​លក់ទំនិញ​ទាំងស្រុង​ទេ ។ បច្ចុប្បន្ន​នេះ​ព័ត៌មាន​អាច​ជា​ធនធាន​ដ៏​មាន​តម្លៃ ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ទិញ​ធនធាន​នេះ ។ ប្រភេទ​ព័ត៌មាន​ដែល​អ្នក​អាច​លក់​បាន​មាន​ជា​ទ្រង់ទ្រាយ​ដូច​ជា​សម្លេង វី​ដេ​អូ ឬ​ការ​សរសេរ​ជាដើម ។ ឧទាហរណ៍​ដូច​ជា​សំឡេង​នៃ​បទ​សម្ភាស​សំខាន់​ណាមួយ ឬ​វិ​ដេ​អូ​សិក្ខាសាលា​សំខាន់​ៗ​ជាដើម ។ ការ​សរសេរ​ផ្តល់​ជា​ចំណេះដឹង ឬ​គន្លឹះ​សំខាន់​ៗ​ក៏​អាច​មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ដែរ​ដូច​ជា​គន្លឹះ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​លេង​ប្រទេស​កម្ពុជា​ជាដើម ៕

ប្រភព ៖ thebalancesmb , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ