ចុម! គី​ម​ ជុង​អ៊ុ​ន ​ជិះ​សេះស​ឡើង​ភ្នំ​ និង​ទៅ​​កន្លែង​កំណើត​ឪពុក


ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​ KCNA​ រាយការណ៍​នា​ថ្ងៃ​ទី​១៦​ខែតុលា ឆ្នាំ២០១៩ ​​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន បាន​ជិះ​សេះស​ឡើង​ភ្នំ​PAEKTU​ ព្រមទាំង​ទៅ​កន្លែង​ដែល​ឪពុក​លោក​កើត ដោយ​លោក​ស្នើ​ដល់​ប្រជាជន​លោក​ឲ្យ​បន្ត ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍ ប្រឈម​មុខ​នឹង​បណ្ដា​ទណ្ឌកម្ម​។

ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​បណ្ដា​ការដ្ឋាន​សាងសង់​ក្នុង​តំបន់​SAMJIYON លោក​គី​ម​ថ្លែង​ថា ការ​ឈឺចាប់​បង្ក​ឡើង​ដោយ​បណ្ដា​កម្លាំង​ប្រទូស្ត​រ៉ា​យ​ប្រឆាំង​កូរ៉េ​ខាងជើង​នាំមុខ​ដោយ​សហ​រដ្ឋ​អាមេរិក មិន​គ្រាន់តែ​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ តែ​ក៏​ប្រែ​ក្លាយទៅជា​កំហឹង​ផង​ដែរ​។

តំបន់​SAMJIYON ស្ថិត​នៅ​ជិត​ភ្ន្នំំ​PAEKTU​ក្បែរ​ព្រំដែន​ចិន​-​កូរ៉េ​ខាងជើង ជា​កន្លែង​កំណើត​របស់​លោក​គី​ម​ជុង​អី​ុ​ល​បិតា​លោក​គី​ម​ជុង​អ៊ុ​ន​។ លោក​គី​ម​ជុង​អ៊ុ​ន​តែង​ទៅ​កាន់​កន្លែង​ទាំង​២​នោះ​ជា​ញឹកញាប់​មុន​ពេល​ប្រកាស​ពី​បណ្ដា​ព្រឹត្តិការណ៍​សំខាន់​ៗ​។

យោង​តាម​KCNA​ថា លោក​គី​ម​ជុង​អ៊ុ​ន​បាន​ឡើង​ភ្នំ ​PAEKTU ​ដោយ​ជិះ​សេះស​មួយ​ក្បាល ក្រោម​​ការ​ធ្លាក់​ព្រិល​លើក​ដំបូង​។ បណ្ដា​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងជើង​ក្នុង​នោះ​មាន​លោកស្រី​KIM YO JONG​ប្អូនស្រី​មេដឹកនាំ​កូរ៉េ​ខាងជើង បាន​អមដំណើរ​លោក​ក្នុង​ឱកាស​នៃ​ការ​ទៅ​កាន់​តំបន់​SAMJIYON​។

ទស្សនកិច្ច​លើក​មុន​របស់​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ភ្នំ​PAEKTU​នោះ​គឺ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ មុន​បរិយាកាស​នៃ​ការ​ខិតចូល​ជិត​គ្នា​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨​។ លោក​ក៏​មក​កាន់​ទីនោះ​ដែរ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤ មុន​បញ្ចប់​ដំណាក់​នៃ​ការ​កាន់​មរណៈទុក្ខ​៣​ឆ្នាំ​ចំពោះ​បិតា​លោក​។ រួច​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៣​លោក​ក៏​ឡើង​មក​កាន់​កំពូលភ្នំ​នេះ​ដែរ មុន​ការ​ប្រហារជីវិត​ឪពុកមា​លោក​គឺ​លោក​JANG SONG THAEK៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ