ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! កំពុង​អង្គុយ​រាប់​លុយ​ជាមួយ​កូន​ស្រាប់តែ​លី​យក​ទៅ​ដើរ​យ៉ាង​រំភើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​សង្ស័យ​ញៀន​ស្រា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ថា បាន​ចូល​លួច​ស្រា​បៀរ GANZBERG ចំនួន​មួយ​កេស ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែតុលា នៅ​ចំណុច​ភូមិ​បឹង​កណ្តាល…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​សង្ស័យ​ញៀន​ស្រា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ថា បាន​ចូល​លួច​ស្រា​បៀរ GANZBERG ចំនួន​មួយ​កេស ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែតុលា នៅ​ចំណុច​ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល​ ។

ជន​រង​គ្រោះ​ឈ្មោះ ទ​ន ហ៊​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល ជនសង្ស័យ​ឈ្មោះ ថន វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

នគរបាល​ស្រុក​លើក​ដែក​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​រាប់​លុយ​ជាមួយ​កូន​នៅ​ក្នុងផ្ទះ ពេល​នោះ​ជន​រង​គ្រោះ​បានឃើញ​ជនសង្ស័យ​លី​ស្រា​បៀរ​ចេញពីផ្ទះ​របស់​ខ្លួន​ដើរ​រំភើយ​យ៉ាង​លឿន​តាម​មាត់​ព្រែក​សំដៅ​ទៅ​ទិស​ខាងលិច ។

ជន​រង​គ្រោះ​បាន​ដើរ​តាម​ពីក្រោយ​ជនសង្ស័យ​បាន​ចម្ងាយ​ប្រហែលជា​១០០០​ម៉ែត្រ​ឃើញ​ជនសង្ស័យ​ដាក់​ស្រា​បៀរ​ចុះ​ជន​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុ​តាង​យក​មក​ប៉ុស្តិ៍​រដ្ឋបាល​រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​បន្ត​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ