ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ប្រពន្ធ​ឱ្យ​ចៅក្រម​ឃុំខ្លួន ប្តី​រត់​បាត់ ពាក់ព័ន្ធ​​ប្រាក់​ជាង​៧​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី កែវ សុ​គ​ន្ធា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ស្ត្រី​ម្នាក់…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី កែវ សុ​គ​ន្ធា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ស្ត្រី​ម្នាក់ ពី​បទ​.​ឆបោក រួច​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន តាម​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ។

ស្ត្រី​ជាប់​សង្ស័យ​ខាងលើ​ឈ្មោះ ហេង សេដ្ឋា​លី​ដា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហួម តាំង​ហឿ​ត អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា បណ្តឹង​ជន​រង​គ្រោះ​បាន​ប្តឹង​ទៅ​លើ​ឈ្មោះ ហេង សេដ្ឋា​លី​ដា និង​ប្ដី​ឈ្មោះ អ៊ា​ង ម៉េ​ង​យូ ដែល​បាន​ខ្ចីប្រាក់​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ លុះដល់​ថ្ងៃ​កំណត់​មិន​បាន​សង​ជន​រង​គ្រោះ​វិញ​ទេ ហើយ​ថែម​ទាំង​គេចវេស​ទៀត​ផង ដូច្នេះ​ទើប​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​លើ​កូនបំណុល​តាម​ផ្លូវច្បាប់ ។

ក្រោយ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ស្ត្រី​ជាប់​សង្ស័យ​ខាងលើ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ទើប​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ស្ត្រី​រូប​នោះ​ជា​ផ្លូវការ ក្រោម​បទ​.​ឆបោក រួច​សំណុំរឿង​បាន​ចាត់​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនា​គារ​ជា​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ