ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុត…​អ្នកបើក​ឡានដឹក​ប្រេង​ជា​មនុស្ស​ញៀន​ថ្នាំ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​បាន​បុក​និង​កៀរ​រថយន្ដ​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង បណ្តាល​ឲ្យ​ធ្លាក់​ចេញពី​ថ្នល់ជាតិ​ចូល​ទៅ​ក្នុង​ស្រែ កាលពី​វេលា​ម៉ោង​ប្រមាណ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​បន្ទាយមាស…

​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​បាន​បុក​និង​កៀរ​រថយន្ដ​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង បណ្តាល​ឲ្យ​ធ្លាក់​ចេញពី​ថ្នល់ជាតិ​ចូល​ទៅ​ក្នុង​ស្រែ កាលពី​វេលា​ម៉ោង​ប្រមាណ២​និង​៣០​នាទី​រសៀល​ថ្ងៃ​
ទី​១៤ ខែតុលា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​បន្ទាយមាស ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣B-៦៦៥១ និង​កន្ទុយ​សណ្ដោង​ស៊ីទែន​ប្រេង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៤A-៣៩០១ ធ្វើ​ដំណើរ​ពី​ខាងត្បូង​ទៅ​ខាងជើង ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ឡិច​សុ​ី​ស​RX ៣០០ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AN-៨៨៥១ បណ្ដាល​ឱ្យ​រថយន្ដ​ឡិច​ស៊ី​ស​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ តែ​ជា​គ្រោះល្អ​មិន​ក្រឡាប់​ និងមិន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​ដោយ​មានការ​សង្ស័យ​ក៏​បាន​ត្រួតពិនិត្យ​ទឹកនោម លើ​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​ឈ្មោះ អ៊ូ​ក មេ​សា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​សំបួរ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឃើញ​មាន​សារធាតុ​ញៀន ក៏​បាន​ឃាត់ខ្លួន​និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ដោយឡែក រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវ
ច្បាប់ ។ ការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​នេះ​គេ​ក៏​បាន​ដឹងផង​ដែរ​ថា មុន​នេះ​១​ថ្ងៃ​គេហទំព័រ​Khmer Press បាន​ដកស្រង់​តាម​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nuttya Tevy ដែល​បាន​បង្ហោះ​ដោយ​សរសេរ​ថា កុំ​លេងសើច​ជាមួយ​អាយុជីវិត​ប្តី​ប្រពន្ធ​ពេក​អី ពួក​អា​ចង្រៃ​បើកឡាន​ធំ​ៗ​មួយ​ចំនួន សូម​គិតដល់​អាយុជីវិត​គេឯង ជីវិត​ខ្ញុំ​៣​នាក់​អាឯង​យក​អី​មក​សង ។

ការ​សរសេរ​បង្ហោះ​នេះ គណនី Nuttya Tevy ចង់​សំដៅ​ថា​អ្នក​ជិះ​ក្នុង​រថយន្ត​ឡិច​ស៊ី​សមាន​គ្នា​៣​នាក់​គឺ ប្តី ប្រពន្ធ និង​កូន ត្រូវ​បាន​អ្នក​បើករថយន្ត​ដឹក​ប្រេង​មាន​សារធាតុ​ញៀន​បុក​ចំហៀង​ខាងស្តាំ​នៃ​រថយន្ត​បណ្តាល​ឱ្យ​ធ្លាក់​ផ្លូវ ៕ ​

អត្ថបទសរសេរ ដោយ