ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប៉ុន្មាន​នាក់​ទៀត​ស៊េរី​ហ្នឹងទើបតែ​ចេញ​សោះ​មិន​រៀង​ស្រែក​ខ្ចី​ម៉ូតូ​គេ​ស្រាប់តែ​…

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​ចំនួន​០៨​ខែ​ពី​បទ​«​គំរាមកំហែង​ថា​នឹង​សម្លាប់​»​ចេញ​មក​វិញ​បាន​ធ្វើ​សកម្មភាព​ស្រែក​ខ្ចី​ម៉ូតូ​គេ​ម្ចាស់​គេ​មិន​ឱ្យ​ឡើង​ជិះ​ម៉ូតូ​រត់​ត្រូវ​ម្ចាស់​ម៉ូតូ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​ចំនួន​០៨​ខែ​ពី​បទ​«​គំរាមកំហែង​ថា​នឹង​សម្លាប់​»​ចេញ​មក​វិញ​បាន​ធ្វើ​សកម្មភាព​ស្រែក​ខ្ចី​ម៉ូតូ​គេ​ម្ចាស់​គេ​មិន​ឱ្យ​ឡើង​ជិះ​ម៉ូតូ​រត់​ត្រូវ​ម្ចាស់​ម៉ូតូ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ខាន់ សា​វី ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ រីឯ​ជនសង្ស័យ​ឈ្មោះ ធឿ​ន ធា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ធ្លាប់​ជាប់​ពន្ធនាគារ​១​លើក​(​ខេត្តកណ្ដាល​)​រយៈពេល​ចំនួន​០៨​ខែ​ពី​បទ​គំរាម «​កំហែង​ថា​នឹង​សម្លាប់​» ប្រព្រឹត្ត​នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

សាក្សី​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី ឈ្មោះ ខាន់ សា​វី កំពុង​រៀបចំ​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ក្រពះ​ស្រាប់តែ​មានឈ្មោះ ធឿ​ន ធា បាន​ដើរមក​ដល់​ស្រែក​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ខាន់ សា​វី ប៉ុន្តែ​ឈ្មោះ ខាន់ សា​វី ប្រកែក​ថា​មិន​ឲ្យ​ទេ តែ​ឈ្មោះ ធឿ​ន ធា នៅ​តែ​ចាក់សោរ​ម៉ូតូ​(​សោរ​នៅ​ជាប់​និង​ម៉ូតូ​ស្រាប់​)​ជិះ​ចេញ​យ៉ាង​លឿន​បាត់​ទៅ ។

ភ្លាម​នោះ​ឈ្មោះ ខាន់ សា​វី បាន​តេ​ទូរស័ព្ទ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ក្រាំង​យ៉ូ​វ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ស្អាង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ​បាន​ឃាត់ខ្លួន​ឈ្មោះ ធឿ​ន ធា រួម​នឹង​វត្ថុ​តាង​ខាងលើ​នៅ​ចំណុច​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ