ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រជាធិបតេយ្យ​ជម្រុញ​ការ​ស៊ើ​ប​អង្កេត​​ទម្លាក់​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​ប្រជាធិបតេយ្យ​អះអាង​នា​ថ្ងៃ​ទី​១៥ ខែ​តុលា​ថា ពួក​គេ​បាន​ប្រមូលផ្ដុំ​បណ្ដា​ភស្ដុ​តាង សម្រាប់​ដាក់បន្ទុក​សំដៅ​ដកហូត​តំណែង​ប្រធានាធិបតី តាម​រយៈ​ការ​ធ្វើ​សវនាការ​មួយ​ចំំ​នួន​របស់​សភា ក៏​ទោះបីជា​មានការ​បដិសេធ​ផ្ទួន​ៗ​របស់​សេត​វិមាន​ពុំ​ព្រម​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត​នោះ​ក្ដី​។ សភា​អា​មេ​រិ​កបាន​ចូល​ធ្វើការ​វិញ​ក្រោយ​សម្រាក​២​ស​ប្ដា​ហ៍ ហើយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​ឆ្លៀតឱកាស​នោះ…

សហរដ្ឋអាមេរិក ៖ ពួក​ប្រជាធិបតេយ្យ​អះអាង​នា​ថ្ងៃ​ទី​១៥ ខែ​តុលា​ថា ពួក​គេ​បាន​ប្រមូលផ្ដុំ​បណ្ដា​ភស្ដុ​តាង សម្រាប់​ដាក់បន្ទុក​សំដៅ​ដកហូត​តំណែង​ប្រធានាធិបតី តាម​រយៈ​ការ​ធ្វើ​សវនាការ​មួយ​ចំំ​នួន​របស់​សភា ក៏​ទោះបីជា​មានការ​បដិសេធ​ផ្ទួន​ៗ​របស់​សេត​វិមាន​ពុំ​ព្រម​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត​នោះ​ក្ដី​។

សភា​អា​មេ​រិ​កបាន​ចូល​ធ្វើការ​វិញ​ក្រោយ​សម្រាក​២​ស​ប្ដា​ហ៍ ហើយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​ឆ្លៀតឱកាស​នោះ ដើម្បី​ជម្រុញ​ការ​ស៊ើ​ប​អង្កេត​លើ​ប្រ​ធានា​ធិ​តី​អា​មេ​រិ​ក​។ ពួក​គេ​ស្វែងរក​កំណត់​ថា​តើ​លោក​ត្រាំ​មានបាន​រំលោភ​បំពាន​អំណាច ដើម្បី​ចាប់បង្ខំ​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើ​ប​អង្កេត លើ​អតីត​អនុ​ប្រ​ធានា​ធិ​ប​តេ​យ្យ លោក​JOE BIDEN​ដែល​នឹង​អាច​ក្លាយជា​គូប្រជែង​ជាមួយ​លោក​ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ដែរ​ឬ​យ៉ាងណា​។

ប្រធាន​សភា​លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី​ជា​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ទទួលខុសត្រូវ​នៃ​ការ​ស៊ើ​ប​អង្កេត​របស់​សភា លោក​ADAM SCHIFF​បាន​បរិហារ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ចំពោះ​ការ​បដិសេធ​របស់​រដ្ឋការ​លោក​ត្រាំ ពុំ​ព្រម​ផ្ដល់​បណ្ដា​ឯកសារ​ដល់​សភា​៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ