តួ​ក​គី​ បន្ត​ការ​វាយលុក​រហូត​ដល់​សម្រេច​​​ទិស​ដៅ


ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន អះអាង​នា​ថ្ងៃ​ទី​១៥​តុលា​ថា ការ​វាយលុក​របស់​តួ​ក​គី​នា​ភាគ​ខាងជើង​ស៊ី​រី នឹង​បន្ត​រហូត​ដល់​សម្រេច​ទិស​ដៅ ទោះបី​មាន​ការ​អំពាវនាវ​របស់​ក្រុង​វ៉ា​ស៊ិន​តោន​ឲ្យ​បញ្ឈប់​ក្ដី​។

ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ ប្រធានាធិបតី​រូប​នោះ​ថ្លែង​ថា យើង​នឹង​បន្ត​ការ​តស៊ូ​របស់​យើង​រហូត​ដល់​ច​ម្រេច​បណ្ដា​ទិស​ដៅ​។ សេចក្ដីថ្លែងការណ៍​នោះ​របស់​លោក​អ័​រ​ដូ​ហ្គា​ន​កើត​មាន បន្ទាប់​​ពី​ការ​ព្រមាន​យ៉ាង​ម៉ឺ​ង​ម៉ាត់ ពី​សំណាក់​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​បន្តឹង​វោហារសាស្ត្រ​ប្រឈម​មុខ​នឹង​តួ​ក​គី ដោយ​អំពាវនាវ​ឲ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី ដែល​បើក​ធ្វើ​ពី​ថ្ងៃ​ទី​៩​តុលា​មក ហើយ​ប្រកាស​ពី​បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី​។

លោក​អ័​រ​ដូ​ហ្គា​ន​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥​តុលា យើង​រំដោះ​យក​បាន​តំបន់​មាន​ទំហំ​ជិត​១០០០​គីឡូម៉ែត្រ​ក្រឡា ពី​កណ្ដាប់ដៃ​ពួក​ភេរវ​ករ​បំបែក​ខ្លួន​និយម​ឃើ​ត នៃ​កងឯកភាព​ការពារ​ប្រជាជន​YPG ដែល​តួ​ក​គី​ចាត់ទុកជា​ពួក​ភេរវ​ករ​តែ​ជា​សម្ព័ន្ធមិត្ត​របស់​ពួក​លោក​ខាងលិច ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ យើង​នឹង​ការពារ​សន្តិសុខ​តំបន់​នោះ ចាប់ពី់​ក្រុង​MINBEJ​រហូត​ដល់​ព្រំដែន​របស់​យើង​ជាមួយ​អ៊ី​រ៉ា​ក់​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​។

កងកម្លាំង​ឃើ​ត​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៥​តុលា​ប៉ុនប៉ង​វាយ​រុញច្រាន​កងទ័ព​តួ​ក​គី ដែល​ធ្វើការ​វាយលុក​។ យោង​តាម​អង្គការសិទ្ធិមនុស្ស​សី​ុ​រី​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​​សាហាវ​បំផុត ប្រមូលផ្ដុំ​នៅ​ទីក្រុង​RAS AL AIN​ដែល​កងទ័ព​តួ​ក​គី​នៅ​មិន​ទាន់​អាច​វាយ​ដណ្ដើម​យក​បាន​ទាំងស្រុង​នៅឡើយ​។ ក្នុង​ទីក្រុង​នោះ​ពួក​យុទ្ធ​ជន​ឃើ​ត បាន​តស៊ូ​ទប់ទល់​ដ៏​ស្វិតស្វាញ​ដោយ​ប្រើ​បណ្ដាញ​រូង​ក្រោម​ដី​។ នា​ពេល​ល្ងាច​ថ្ងៃ​ទី​១៥​តុលា ការ​ប៉ះទង្គិច​គ្នា​បន្ត នៅ​ភាគ​ខាងលិច​ក្រុង​RAS AL AIN​និង​ជិត​ទីក្រុង​TAL ABYAD​។

ចំណែក​កងកម្លាំង​សី​ុ​រី​ដែល​បញ្ជូន​កាលពី​ថ្ងៃ​ទី​១៤​តុលា​ទៅ​កាន់​បណ្ដា​តំបន់​ភាគ​ខាងជើង​ប្រទេស ពិសេស​ក្រុង​AIN ISSA​និង MINBEJ​របស់​ពួក​ឃើ​ត ដែល​នៅ​ទីនោះ​គេ​បាន​បង្ហូត​ទង់ជាតិ​ស៊ី​រី ក្រោយ​ការ​ដកថយ​របស់​កង​ទាហាន​អា​មេ​រិ​ក​។ ក្នុង​សេចក្ដីថ្លែងការណ៍​ទៅ​កាន់​កាសែត​HURRIYET លោក​អ័​រ​ដូ​ហ្គា​ន បាន​និយាយ​សម្រាល លើ​សារសំខាន់​នៃ​ការ​លើក​ចូល​ទីក្រុង​ទាំងនេះ​របស់​កងទ័ព​សី​ុ​រី ដោយ​លោក​ថា​នោះ​ជា​ដែនដី​របស់​គេ​ស្រាប់​។

លោ​កថា​សម្រាប់​ខ្ញុំ ការ​វិវត្តន៍​បែប​នេះ​ពុំ​មែន​អវិជ្ជមាន​បំផុត​ឡើយ​។ ហេតុ​អី​ទៅ? ​ព្រោះ​នោះ​ជា​ដែនដី​របស់​គេ​។ រយៈ​៧​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា​ជន​ស៊ី​វិល​៧១​នាក់ យុទ្ធ​ជន​ឃើ​ត​១៥៨​នាក់​ ព្រម​ទាំង​យុទ្ធ​ជន​ស្និទ្ធ​តួ​ក​គី​១២៨​នាក់​បាន​ត្រូវ​ស្លាប់​។ ក្រុង​អង់កា​រ៉ា​រៀបរាប់​ពី​ទាហាន​ខ្លួន​៦​នាក់​ស្លាប់​នៅ​ស៊ីរី ព្រមទាំង​ជន​ស៊ី​វិល​តួ​ក​គី​២០​នាក់​ដោយសារ​គ្រាប់​រ៉ុក្កែត​ធ្លាក់​លើ​ទីក្រុង​តួ​ក​គី​ទាំងឡាយ​នៅ​ព្រំដែន​ដោយ​បាញ់​មក​ពីស៊ី​រី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ