សម្រាប់ថ្ងៃនេះ សូមណែនាំអំពីហាងឆេងប្រាក់រៀលខ្មែរធៀបជាមួយប្រាក់នៃបណ្តាប្រទេសជាប់ព្រំដែនកម្ពុជា និងជាមួយដុល្លារអាមេរិកដុល្លារអូស្ត្រាលី ព្រមទាំងប្រាក់យ៉េនជប៉ុន ដើម្បី ឲ្យអ្នកដែលនិយមចាយប្រាក់ទាំងនេះបានដឹងអត្រាប្រែប្រួល ។
នៅថ្ងៃទី១៦ ខែតុលានេះ ធនាគារអេស៊ីលីដា ភីអិលស៊ី ឲ្យដឹងថា ១បាតថៃមានអត្រាទិញ ១៣៣,៩០រៀល អត្រាលក់ ១៣៤,៩០រៀល , ១ដុងវៀតណាមមានអត្រាទិញ ០,១៧៣០រៀល អត្រាលក់ ០,១៧៧២រៀល និង ១គីបឡាវមានអត្រាទិញ ០,៣៩៥៤រៀល អត្រាលក់ ០,៤៧០០រៀល ។
ដោយឡែកប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក គឺ១ដុល្លារមានអត្រាទិញ៤.០៨២,០០រៀល អត្រាទិញ ៤.០៩៤,០០រៀល , ១ដុល្លារអូស្ត្រាលីមានអត្រាទិញ២.៧០២,២៨រៀល អត្រាលក់ ២.៨០៤,៣៩រៀល និង១យ៉េនជប៉ុនមានអត្រាទិញ៣៧,០៤១៧រៀល អត្រាលក់ ៣៨,០១៣០ រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ