ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ…ព្រោះ​តាំង​ស្គាល់​ជន​នេះ​មក ​អត់​ដែល​ឃើញ​មាន​ម៉ូតូ​ជិះ​ម្ដងណា​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​PCX១​គ្រឿង ប៉ុន្តែ​ជិះ​មិនកើត​ក៏​អូស​តាម​ផ្លូវ​តាំងពី​ក្នុងភូមិសាស្ត្រ​សង្កាត់​សំរោង​ក្រោម រហូត​ដល់​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណៈនោះ​ បាន​សម្ងំ​ដោះ​ដូរ​គ្រឿង​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​PCX១​គ្រឿង ប៉ុន្តែ​ជិះ​មិនកើត​ក៏​អូស​តាម​ផ្លូវ​តាំងពី​ក្នុងភូមិសាស្ត្រ​សង្កាត់​សំរោង​ក្រោម រហូត​ដល់​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណៈនោះ​ បាន​សម្ងំ​ដោះ​ដូរ​គ្រឿង​មួយ​ចំនួន ហើយ​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​មានការ​សង្ស័យ ព្រោះ​តាំងពី​ស្គាល់​ជន​នេះ​មក​អត់​ដែល​ឃើញ​មាន​ម៉ូតូ​ជិះ​ម្ដងណា​ទេ គឺ​ឃើញ​តែ​ដើរ​សុ​ី​ឈ្នួល​លី​សែង​ប៉ុណ្ណោះ ។

ពេល​នេះ​ស្រាប់តែ​ឃើញ​អូស​ម៉ូតូ​១​គ្រឿងយក​ទៅ​សម្ងំ​ដោះ​ដូរ​គ្រឿង ទើប​អ្នក​ភូមិ​ផ្ដល់​ព័​ត៌មាន​ដល់​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឲ្យ​ទៅ​សួរនាំ ។ ប៉ុន្តែ​ភ្លាម​នោះ គ្រាន់តែ​ឃើញ​នគរបាល​ទៅ​ដល់ ស្រាប់តែ​ជន​ម្នាក់​នេះ​ព្យាយាម​រត់គេច​ខ្លួន​ទៅ​វាលស្រែ​តែ​រត់​មិន​រួច ហើយ​ត្រូវ​នគរបាល​តាម​ចាប់ខ្លួន​បាន ។

ការ​ចាប់ខ្លួន​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែ តុលា នៅ​ខាង​ក្រោយ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​សង្ស័យ​ខាងលើ​ឈ្មោះ​សុខ ណា​ង អាយុ​៣០​ឆ្នាំ ជា​កម្មក​រលេ​ី​ក​កា​តុង ស្នាក់​នៅ​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាង​ហុងដា​PCX ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១FK-២៤១៦ ។

ក្រោយ​ពេល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​នោះ​មែន ដែល​ម្ចាស់​ចត​ទុក​ចោល​នៅ​ជិត​ផ្លូវ​រថភ្លើង ស្ថិត​នៅ​តាម​វិ​ថី​ឈ្នះ ឈ្នះ ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែនជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា​នោះ ។

ប៉ុន្តែ​ដោយ​ម៉ូតូ​នេះ​មិន​អាច​ជិះ​កើត ទើប​ខ្លួន​អូស​រហូត​មក​ដល់​ភូមិសាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ និង​បាន​អូស​ចូល​តាម​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ទៅ​ដល់​វាលស្រែ​ខាងក្រោយ​សាលា ក៏​ត្រូវ​នគរបាល​ដេញ​តាម​ចាប់ខ្លួន​បាន​តែ​ម្ដង ។ អ្នក​ភូមិ​និយាយ​ថា ពួក​គាត់​ធ្លាប់​ស្គាល់​ជន​នេះ​គឺជា​កម្មករ​លី​សែង ហើយ​មិន​ដែល​ឃើញ​មាន​ម៉ូតូ​ជិះ​ទេ គឺ​ឃើញ​តែ​ដើរ​ប៉ុណ្ណោះ ។​

ដោយឡែក ​នៅ​មុន​ពេល​កើតហេតុ​ស្រាប់តែ​ឃើញ​ជន​នេះ​អូស​ម៉ូតូ​ហុងដា​PCX មួយ​គ្រឿង​ចូល​ទៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន សម្ងំ​ដោះ​ដូរ​គ្រឿង ពេល​នោះ​ដោយ​មានការ​សង្ស័យ​ពួក​គាត់​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ឲ្យ​ទៅ​សួរនាំ ។ ប៉ុន្តែ​គ្រាន់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​ស្រាប់តែ​ជន​នេះ​រត់គេច​ខ្លួន​ទៅ​វាលស្រែ​ហើយ​ក៏​ត្រូវ​កម្លាំង​នគរបាល​រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ដេញ​តាម​ចាប់​បាន រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ