ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមីភរិយា​ថ្មី​អួត​ពី​អារម្មណ៍​ផ្អែមល្ហែម​រាត្រី​​ផ្សំ​ដំណេក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​គូស្នេហ៍​វ័យ​ចំណាស់​កូនកំលោះ​អាយុ​៤៨​ឆ្នាំ កូនក្រមុំ​អាយុ​៧២​ឆ្នាំ ទើប​រៀប​មង្គល ការ រួច​ថ្ងៃ​ទី​១៣ តុលា​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដែល​ស្ត្រី​៧២​ឆ្នាំ…

ខេត្តស្វាយរៀង ៖ ​គូស្នេហ៍​វ័យ​ចំណាស់​កូនកំលោះ​អាយុ​៤៨​ឆ្នាំ កូនក្រមុំ​អាយុ​៧២​ឆ្នាំ ទើប​រៀប​មង្គល ការ រួច​ថ្ងៃ​ទី​១៣ តុលា​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដែល​ស្ត្រី​៧២​ឆ្នាំ សម្រេច​យកប្តី​អាយុ​កំពុង​នៅ​មាន​ថាមពល​នេះ​ទៅ​រួច​ហ្ន៎ ។ ដើម្បី​បំបាត់​អារម្មណ៍​ឆ្ងល់​នេះ អ្នក​ផ្តល់​ព័ត៌មាន​កោះសន្តិភាព​បាន​ទៅ​ជួប​គូ​ស្វាមីភរិយា​ថ្មី​នេះ​នៅ​គេហដ្ឋាន​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ។

នៅ​ចំពោះ​មុខ​កោះសន្តិភាព​គូស្នេហ៍​ទាំង​២​ប្រាណ បាន​បញ្ចេញ​អារម្មណ៍​ទទួលភ្ញៀវ​ក្នុង​ទឹកមុខ​រីករាយ​ដោយ​ខាង​ស្វាមី បង្ហើប​ប្រាប់​ថា មិនធម្មតា​…​ទោះបី​ភរិយា​ខ្ញុំ​វ័យ​៧២​ឆ្នាំ​ហើយ​ក៏​ដោយ ភាព​ផ្អែមល្ហែម​នៅ​ពេល​ផ្សំ​ដំណេក​មិន​ចាញ់​ស្ត្រី​វ័យ​៤០​ឆ្នាំ​ឡើយ បាន​នាំ​គាត់​ឡើងឋានសួគ៌​រហូត​មិន​អាច​បំភ្លេច​បាន​នូវ​រាត្រី​ទឹកឃ្មុំ​នា​វ័យ​ជ្រេ​បន្តិច​នេះ ។

បុរស​ជា​ស្វាមី​និយាយ​បែប​នេះ ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ តុលា ពេល​មាន​អ្នក​ចំអក​ឱ្យ​គាត់​ថា កោតតែ​ខាង​ប្រុស​លេប​ទៅ​រួច​កូនក្រមុំ​វ័យ​៧២​ឆ្នាំ បាក់​ធ្មេញ​អស់​ទៅ​ហើយ តើ​អាច​ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌​បាន​ទេ ? នៅ​មុខ​អ្នក​សារព័ត៌មាន​ស្វាមី​ឈ្មោះ អ៊ុ​ង វ​ន្ថា អាយុ​៤៨​ឆ្នាំ បាន​បង្ហើប​ប្រាប់​ថា ចាប់តាំងពី​រៀប​ការ​រួច​នា​ថ្ងៃ​ទី​១៣ តុលា មក​ទើបតែ​ផ្សំ​ដំណេក​ជាមួយ​ភរិយា នា​យប់​ទី​១៤ តុលា ២០១៩​នេះ​ទេ ហើយ​តែ​ម្តង​គត់ គឺ​មិនធម្មតា ភរិយា​ចេះ​ថ្នាក់​ថ្នមចិត្ត​នាំ​ឡើងឋានសួគ៌​ដោយ​អារម្មណ៍​ស្រស់ស្រាយ មិន​អាច​បំភ្លេច​បាន ។

បុរស​ជា​ស្វាមី​បន្ត​ទៀត​ថា ការ​រួមស្នេហា​ដល់​កំពូល​មិន​អាច​បំភ្លេច​បាន​នេះ គឺ​ដោយសារ​ពួក​ខ្ញុំ​ទាំង​ពីរ​បាន​យល់ចិត្ត​ស្រឡាញ់​គ្នា ដូច​កំលោះ​ក្រមុំ គឺ​មិន​គិត​ពី​វ័យ​ទេ ធ្វើ​ឲ្យ​អារម្មណ៍​ស្រើបស្រាល​រំភើប​នែប​និ​ត​ផ្អែមល្ហែម និង​ពុះកញ្ជ្រោល ។ គាត់​ថា ផ្ទុយ​ទៅ​វិញ​ទោះបី​ភរិយា​ស្អាត​នៅ​ក្មេង​ក៏​ដោយ ប្រសិនបើ​រស់នៅ​មិន​ចុះសម្រុង​គ្នា សោះអង្គើយ​គ្មាន​ចិត្ត​ស្រឡាញ់ គឺ​រាត្រី​ទឹក​ឃុំ​ពិតជា​ក្លាយទៅជា​រាត្រី​ទឹកខ្មេះ​បើ​បង្ខំ​ផ្សំ​ដំណេក នោះ​ប្រៀប​បាន​ដូច​ជា​រំលោភ​សាកសព​អុ​ី​ចឹ​ង ។

ចំណែក​ភរិយា​ឈ្មោះ កើត ឡា​ត អាយុ​៧២​ឆ្នាំ បាន​ប្រាប់​ថា រូប​គាត់​អាយុ​៧២​ឆ្នាំ​មែន ប៉ុន្តែ​មិន​ទាន់​ជរា​ទេ គឺ​នៅ​កម្លាំង​រឹង​មាំ​មាន​សាច់​មាន​ឈាម នៅ​មាន​អារម្មណ៍​ចង់​មាន​ស្វាមី និង​អាច​បំពេញ​តួនាទី​ជា​ភរិយា​ដល់​ស្វាមី​បាន​គ្រប់ពេល​ដែល​ប្តី​ត្រូវការ គាត់​និង​ថ្នាក់ថ្នម​ស្វាមី​មិន​ឲ្យ​អាក់អន់ចិត្ត​ឡើយ និង​ផ្គាប់ចិត្ត​ប្តី​មិន​ឲ្យ​ចាញ់​ស្ត្រី​វ័យក្មេង​ទេ ។ស្ត្រី​វ័យ​៧២​ឆ្នាំ ជា​ភរិយា​ថ្មោងថ្មី​បំផុត​នេះ​បាន​រៀបរាប់​បន្ត​ទៀត​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​រយៈពេល​២៥​ឆ្នាំ​ហើយ ។

ពី​ដើម​មក​មុន​ពេល​មាន​ប្តី គឺជា​ក្រមុំចាស់ អាយុ​៣៩​ឆ្នាំ​យកប្តី ។ ឯ​ប្តី​ក៏​ជា​កំលោះ​ចាស់​ដែរ មាន​អាយុ​៤៥​ឆ្នាំ រៀប​ការ​រួច​មានកូន​ជា​ចំណងដៃ​ចំនួន​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ។ គាត់​ថា ក្រោយ​ពី​កូន​ៗ​មាន​ប្តី​ប្រពន្ធ គេ​ចេញ​ទៅ​រស់នៅ​តាម​ប្តី​តាម​ប្រពន្ធ​គេ​អស់ហើយ ។ រីឯ​រូប​គាត់​រស់នៅ​តែ​ម្នាក់ឯង​ក្នុង​ខ្ទម​ដ៏​កម្សត់​លើ​ដី​ចំណី​ប្រឡាយ​របស់​រដ្ឋ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ វ​ន្ថា គឺជា​បុរស​ពោះម៉ាយ​បាន​លែងលះ​ប្រពន្ធ​រយៈពេល​៤​ឆ្នាំ​មក​ហើយ មានកូន​ជា​ចំណងដៃ​៥​នាក់ ក្នុង​នោះ​កូនស្រី​៣​នាក់ ។

ក្នុង​ឱកាស​នេះ​ដែរ​លោក វ​ន្ថា ជា​ស្វាមី​បាន​សុំ​បំភ្លឺ​ទៅ​សាធារណជន​ផង​ដែរ ពី​បញ្ហា​មាន​ពាក្យ​ខ​លម​កថា មនុស្ស​ប្រុស​វ័យក្មេង ទៅ​យកប្រពន្ធ​វ័យ​ចំណាស់​អាយុ​៧២​ឆ្នាំ​នោះ គឺ​មក​ពី​ប្រុស​មើលឃើញ​ទ្រព្យ​យាយ​ទើប​ប្តូរ​ខ្លួន ។ គាត់​ថា​មិន​ពិត​ទេ តាម​ពិត​យាយ កើត ឡា​ត គឺ​មាន​ជីវភាព​ក្រីក្រ​ណាស់ រស់នៅ​ម្នាក់ឯង​ក្នុងផ្ទះ​ខ្ទម​តូច​មួយ​លើ​ដី​ប្រឡាយ​របស់​រដ្ឋ​គ្មាន​ទ្រព្យ​ទេ ។ រឿង​នេះ គឺ​កើតឡើង​ដោយ​ការ​អាណិត​ចង់​ថែទាំ​គាត់​ទើប​មក​លួងលោម​សុំ​ស្រឡាញ់ ។ចំណែក​កូន​ៗ​ទាំង​សងខាង​ដំបូង​ក៏​ជំទាស់​ដែរ ។

ក្រោយ​ពី​ចាស់ទុំ​សម្របសម្រួល កូន​ៗ​យល់ព្រម ចំណែក​អាជ្ញាធរ​និង​អ្នកស្រុក​ជិតខាង​ក៏​ជួយ​លុយកាក់​ម្នាក់​បន្តិច ទិញ​ឈើ​ទិញ​ឫស្សី​និង​ស័ង្កសី​សង់ផ្ទះ​ឲ្យ​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ដើម្បី​ចូល​រោងការ​ឲ្យ​សមរម្យ ។ ការ​រៀប​ការ គឺ​អញ្ជើញ​ចាស់ទុំ អ្នក​ជួយ​និង​អាជ្ញាធរ កូន​ៗ គេ​ជួយ​ហៅភ្ញៀវ​បាន​ជាង​១០០​នាក់ ។ ដូច្នេះ​សូម​មហាជន​មេត្តា ជួយ​គាំទ្រ​ដល់​គូស្នេហ៍​វ័យ​ចំណាស់​មួយ​នេះ​ផង គោលបំណង​នៃ​ការ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នេះ គឺ​ចង់​រស់នៅ​ថែរក្សា​គ្នា មនុស្ស​ចាស់​មិន​អាច​រស់នៅ​ម្នាក់ឯង​បាន​ទេ គឺ​ត្រូវការ​អ្នក​ជួយ​មើលថែ ទើប​ជីវិត​មិន​ឯកោ ។

ពេល​សួរ​ថា តើ​អាច​មានកូន​ជាមួយ​គ្នា ជា​ចំណងដៃ​បាន​ទេ បើ​ស្នេហ៍​ពុះកញ្ជ្រោល​ម្លុ​ឹ​ង​ៗ​? លោកយាយ​ប្រាប់​ថា មិន​អាច​ទេ​ខ្ញុំ​អស់​រដូវ​ហើយ ក៏​ប៉ុន្តែ​បញ្ហា​តួនាទី​ជា​ភរិយា គឺ​លោកយាយ​និង​ថ្នាក់​ថ្នមចិត្ត​ស្វាមី​វ័យក្មេង​មិន​ឲ្យ​ទាស់ចិត្ត​ទេ គឺ​អាច​ផ្តល់​ជូន​តាម​តម្រូវការ​បាន គ្រប់ពេលវេលា ចាស !

សូម​រំលឹក​ផង​ដែរ បុរស​ស្ត្រី​វ័យ​ចំណាស់​ដឹក​ដៃ​គ្នា​ចូល​រោងការ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ អ្នកស្រុក​អ្នក​ភូមិ​ក្នុង​ខេត្តស្វាយ​រៀង កាលពី​ថ្ងៃ​ទី​១៣ តុលា ខណៈ​ដែល​កូនកំលោះ​វ័យ​៤៨​ឆ្នាំ បាន​សុំ​ស្ត្រី​ជា​កូនក្រមុំ​វ័យ​៧២​ឆ្នាំ បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ និង​បាន​អញ្ជើញ​ភ្ញៀវ​មក​ចូលរួម​រាប់រយ​នាក់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មក​ចូលរួម​អបអរសាទរ ។

បើ​ទោះបីជា​វ័យ​ខុស​ជាង​ពាក់កណ្តាល​អាយុ​យ៉ាងណា​ក៏​ដោយ អ្នក​ទាំង​ពីរ​ព្រម​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ដោយ​មាន​ចាស់ក្មេង​ចូលរួម​អបអរសាទរ ក្នុង​ពិធីការ​នេះ​ជាង​១០០​នាក់​អ្នកផង​ដែរ ៕​

អត្ថបទសរសេរ ដោយ