ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍​ក្រុងប៉ៃលិន​…​ចាប់​ផាក​ពិន័យ​ឡើង​ផ្ទុះ​ការ​រិះគន់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ បាន​និយាយ​រិះគន់​ចំ​ៗ​ទៅ​លើ​មន្ត្រី​នគរបាល​ចរា​ចរណ៍​ក្រុងប៉ៃលិន​មួយ​ក្រុម ដែល​បាន​ដាក់​គោលដៅ​រិ​ត​បណ្តឹង​ច្បាប់​ចរាចរណ៍​នៅ​កន្លែង​ផ្លូវបែក​ជា​បួន​ជា​កន្លែង​តូច​ចង្អៀត ស្ទះ​ចរាចរ ព្រោះ​ជា​ចំណតរថយន្ត​ឈ្នួល ចត​យ៉ាង​ណែនណាន់តាន់តាប់​ព្រោងព្រាត​ផង​ដែរ​។ កន្លែង​ដែល​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ដាក់​ប៉ុស្តិ៍​ចាំ​ផាកពិន័យ​ ដើម្បី​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នោះ​នៅ​ចំណុច​បេនឡាន​ថ្មី​…

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ បាន​និយាយ​រិះគន់​ចំ​ៗ​ទៅ​លើ​មន្ត្រី​នគរបាល​ចរា​ចរណ៍​ក្រុងប៉ៃលិន​មួយ​ក្រុម ដែល​បាន​ដាក់​គោលដៅ​រិ​ត​បណ្តឹង​ច្បាប់​ចរាចរណ៍​នៅ​កន្លែង​ផ្លូវបែក​ជា​បួន​ជា​កន្លែង​តូច​ចង្អៀត ស្ទះ​ចរាចរ ព្រោះ​ជា​ចំណតរថយន្ត​ឈ្នួល ចត​យ៉ាង​ណែនណាន់តាន់តាប់​ព្រោងព្រាត​ផង​ដែរ​។

កន្លែង​ដែល​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ដាក់​ប៉ុស្តិ៍​ចាំ​ផាកពិន័យ​ ដើម្បី​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នោះ​នៅ​ចំណុច​បេនឡាន​ថ្មី​ ផ្លូវបែក​ជា​បួន​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រជាពលរដ្ឋបាន​បន្ត​ទៀត​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​បែប​នេះ ពួក​គាត់​មិន​ថា​អ្វី​នោះ​ទេ​ ព្រោះ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​(​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​ជីវិត​ខ្លួន និង​អ្នក​ដទៃ​) តែ​នគរបាល​ចរាចរណ៍​គួរ​ដាក់​នៅ​កន្លែង​ផាក​ត្រង់​ណា​ដែល​ទូលាយ​បន្តិច ជា​កត្តា​មិន​បង្ក​ជា​ការ​ស្ទះចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត ហើយ​ពេល​ខាង​នគរបាល​ហៅ​រថយន្ត​ឈប់​ម្តង​ៗ មានការ​កកស្ទះ​យ៉ាង​ខ្លាំង ជា​ហេតុ​ឱ្យ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទូទៅ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ខាង​លោក ប្រាក់​វិ​គុណ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ស្នងការ​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កន្លែង​ណា​មាន​ប៉ូ​លិស​ចរាចរណ៍ មិន​អាច​កកស្ទះ​បាន​នោះ​ទេ​ ។ ចំណែក​គោល​ដៅ​ខាងលើ​នោះ គឺជា​កម្លាំង​របស់​នគរបាល​ចរាចរណ៍​នៃ​អធិការ​ក្រុងប៉ៃលិន​ ជា​អ្នក​ដាក់​ទេ មិនមែន​កម្លាំង​របស់​នគរបាល​ស្នងការ​ខេត្ត​ឡើយ​ ។

រីឯ​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ប្រាប់​ភ្នាក់ងារ​យើង​យ៉ាង​ខ្លី​ថា​ ខាង​លោក​កំពុង​ជាប់រវល់​ប្រជុំ ហើយ​ក៏​បិទ​ទូរស័ព្ទ​ភ្លាម​ៗ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ