ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គល​ក្នុង​គ្រួសារ​ស្វាមីភរិយា​ត្រូវ​មានធម៌​ម្នាក់​៥​ប្រការ

4 ឆ្នាំ មុន

ស្វាមីភរិយា​កាល​រួម​ដំណើរ​គ្នា​សាង​សុភមង្គល​ក្នុង​គ្រួសារ គប្បី​ប្រតិបត្តិ​នូវ​ធម៌​ម្នាក់​ប្រាំ​ប្រការ ទើបបាន​សុខ​ដល់​គ្នា​បាន គឺ​ស្វាមី​ត្រូវ​ទំនុកបម្រុង​ភរិយា​របស់​ខ្លួន​ដោយ​ធម៌​៥​យ៉ាងៈ ១-​ត្រូវ​រាប់អាន​លើកមុខ​ភ​រិ​យ​ថា​ជា​ភរិយា​ពិត​ៗ ២-​កុំ​មើលងាយ​ភរិយា​របស់​ខ្លួន​ដូច​ទាសី​ខ្ញុំបម្រើ ៣-​កុំ​ក្បត់ចិត្ត​ភរិយា​ដោយ​លួចលាក់​មាន​ស្រី​កំណាន់​ដទៃ​ទៀត ៤-​ត្រូវ​ប្រគល់​ការងារ​ក្នុងផ្ទះ​ទាំងអស់​ឲ្យ​ដល់​ភរិយា​ជា​អ្នកត្រួតត្រា ៥-​ទិញ​គ្រឿងអលង្ការ​ឲ្យ​ភរិយា​ជា​គ្រឿង​លម្អ ចំណែក​នាង​ជា​ភរិយា​ក៏​ត្រូវ​ប្រតិបត្តិ​ស្វាមី​ដូច​ជា​ទេវតា​ក្នុងផ្ទះ…

ស្វាមីភរិយា​កាល​រួម​ដំណើរ​គ្នា​សាង​សុភមង្គល​ក្នុង​គ្រួសារ គប្បី​ប្រតិបត្តិ​នូវ​ធម៌​ម្នាក់​ប្រាំ​ប្រការ ទើបបាន​សុខ​ដល់​គ្នា​បាន គឺ​ស្វាមី​ត្រូវ​ទំនុកបម្រុង​ភរិយា​របស់​ខ្លួន​ដោយ​ធម៌​៥​យ៉ាងៈ

១-​ត្រូវ​រាប់អាន​លើកមុខ​ភ​រិ​យ​ថា​ជា​ភរិយា​ពិត​ៗ

២-​កុំ​មើលងាយ​ភរិយា​របស់​ខ្លួន​ដូច​ទាសី​ខ្ញុំបម្រើ

៣-​កុំ​ក្បត់ចិត្ត​ភរិយា​ដោយ​លួចលាក់​មាន​ស្រី​កំណាន់​ដទៃ​ទៀត

៤-​ត្រូវ​ប្រគល់​ការងារ​ក្នុងផ្ទះ​ទាំងអស់​ឲ្យ​ដល់​ភរិយា​ជា​អ្នកត្រួតត្រា

៥-​ទិញ​គ្រឿងអលង្ការ​ឲ្យ​ភរិយា​ជា​គ្រឿង​លម្អ

ចំណែក​នាង​ជា​ភរិយា​ក៏​ត្រូវ​ប្រតិបត្តិ​ស្វាមី​ដូច​ជា​ទេវតា​ក្នុងផ្ទះ គឺ​ត្រូវ​គោរព​ស្វាមី​ដោយ​ធម៌​៥ យ៉ាង​គឺៈ

១-​ត្រូវ​ចេះ​តាក់តែង​ភោ​ជ​នា​អាហារ​ឲ្យ​មានឱជារស​ឆ្ងាញ់​ពិសា​ជូន​ស្វាមី

២-​ត្រូវ​រាប់អាន​ញាតិ​មិត្ត​វង្ស​ត្រកូល​ខាង​ស្វាមី

៣-​មិន​ត្រូវ​ក្បត់ចិត្ត​ប្តី ដោយ​មាន​ប្រុស​ដទៃ​កន្លង​ប្រពៃណី

៤-​ត្រូវ​ចេះ​ថែទាំ​រក្សាទ្រព្យ​សម្បត្តិ​ដែល​ស្វាមី​រកបាន​មក​ឱ្យ​បាន​គង់វង្ស

៥-​ជា​ស្រី​ឈ្លាសវៃ​ក្នុង​ការ​គ្រប់គ្រង​ផ្ទះ និង​ជា​អ្នក​មិន​ខ្ជិលច្រអូស​ក្នុង​កិច្ចការ​ទាំងពួង ។

បុរស​ស្ត្រី​ណា​ប្រតិបត្តិ​បាន​តាម​គោល​ធម៌​របស់​ខ្លួន បុរស​ស្ត្រី​នោះ​នឹង​បាន​រួមរស់​ជាមួយ​គ្នា​អស់​កាល​ជា​អង្វែង​ទៅ និង​បាន​ចម្រើន​ដោយ​វិបុល​សុខ​គ្រប់​ប្រការ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ